part16

179 9 0
                                    

២ឆ្នាំមុន
ក្រោយពីបានរៀបអភិសេកជាមួយស្តេចមីនមកនៅក្នុងនគរទាំងមូលមានការអភិវឌ្ឍន៍ជាច្រើនគ្រប់ផ្នែកគ្រប់វិស័យទាំងអស់ដោយសារតែមានការយកចិត្តទុកដាក់របស់ព្រះរាជានិងព្រះមហេសីរបស់ទ្រង់ដែលពួកទ្រង់បានជម្រុញដល់ប្រជារាស្រ្តគ្រប់ស្រទាប់វណ្ណៈឲមានសិទ្ធិស្មើរគ្នានៅគ្រប់ទីកន្លែងនិងពេលវេលាហើយជាពិសេសនោះបានលើកទឹកចិត្តយុវជនគ្រប់គ្នាឲខិតខំរៀនដើម្បីមានឱកាសបានប្រលងធ្វើមន្រ្តីទៅក្នុងរាជនឹងបានបម្រើប្រទេសជាតិទាំងមូលនេះផងដែរ។ហើយនេះក៏បានកត្តាមួយចំនួនដែលបានធ្វើឲប្រទេសកូរ៉េមានការអភិវឌ្ឍន៏រីកចម្រើននៅជំនាន់នោះដែរ។
ក្រៅពីមានការរីកចម្រើនលើគ្រប់វិស័យទាំងនេះហើយដំណឹងល្អមួយបានកើតឡើងនៅក្នុងព្រះរាជាវាំងដែល គឺព្រះមហេសីមានបុត្រ ដំណឹងនេះពេលលឺដល់ណាក៏មានការអបអរនៅទីនោះប៉ុន្តែមួយរយៈពេលធំក្រោយពីព្រះនាងបានប្រសូត្រចម្រើនវ័យបាន២វស្សាហើយនោះព្រះមហេសីក៏ស្រាប់តែមានជំងឺមកបៀតបៀនទ្រង់រហូតធ្លាក់ខ្លួនក្រោកពីគ្រែពុំរួចឡើយ។រាជពេទ្យជាច្រើនមិនថាមកពីទីណាក៏មិនអាចរកឃើញនូវមូលហេតុនៃជំងឺនេះបាននោះទេ។
ថ្ងៃមួយ
(Annaអូនត្រូវតែរស់ ហើយមើលyooniធំជាមួយបងរួចរកមហេសីឲគេនឹងមើលចៅៗរបស់យើងធំឡើងជាមួយគ្នាណា លឺបងនិយាយទេ)ស្តេចមីនក្តោបប្រអប់ដៃរបស់annaជាប់និងពោលពាក្យទាំងនេះជសមួយទ្រង់ស្ទើរតែហូរទឹកភ្នែក។
(ខឹកៗ..,ខឹក..អូនដឹងហើយ)annaក៏ញញឹមតបទៅទ្រង់វិញស្រាលៗតែក្នុងចិត្តតបស់ទ្រង់គៗបានដឹងយ៉ាងច្បាស់ហើយថាខ្លួនមិនអាចរស់នៅបានដល់ថ្ងៃនោះទេ
តុក..តុក
(ព្រះអង្គការប្រជុំចាប់ផ្តើមហើយក្រាលទូល) hoonwon
(អឹម..យើងទៅឥលូវហើយ បងទៅហើយណាសឺត.. បងនឹងឆាប់មកវិញ)
(ចាស)anna
(Uiiមើលannaផង)ស្តេចមីន
(ក្រាលទូល)
(Uiiមកនេះបន្តិចខឹក..ខឹក..យើងចង់ស្រង់ទឹកណា ជួយទៅយកទឹកក្តៅយើងបន្តិចមកខឹក..)
(ក្រាលទូល ព្រះមហេសី)
នៅក្នុងសួន
(Yooniកុំរត់លឿនពេកប្រយ័ត្នដួល)ម្ចាស់ក្សត្រី
(ក្រាលទូលសម្តេចយាយ)yooniបានឆ្លើយស្របពេលដែលខ្លួនកំពុងរត់លេងជាមួយអ្នកបម្រើ។
(អូhannaកំពុងយកថ្នាំទៅឲannaមែនទេ)
ពេលកំពុងមើលyooniរត់លេងនោះម្ចាស់ក្សត្រីបានឃើញhannaដើរកាត់ដោយមានថ្នាំមួយពែងទៅឲannaក៏ហៅមកសួរនាំបន្តិច
(ក្រាលទូល)hannaអោនក្បាលបន្តិចដោយអាការៈភ័យតិចៗ
(តើប្រញាប់ទេ?)
(មិនទេក្រាលទូល)
(បើប្រញាប់ឲyooniយកឲមាតាគេខ្លួនឯងបន្តិចទៅ)
(ប៉ុន្តែខ្ញុំម្ចាស់ថា..)
(មិនអីទេ គេអាចកាន់បានណាមួយយើងចង់ឲគេទៅឃើញមាតារបស់គេផងដែរ)
(ក្រាលទូល)
(Yooniពេលក្មួយយកទៅកុំភ្លាមដាក់ថ្នាំនេះចូលបន្ថែមផងដើម្បីឲមាតាឆាប់ជាណា)
(បានម្ចាស់មីង)បន្ទាប់ពីទទួលយកថ្នាំនឹងស្តាប់ការណែនាំហើយគេក៏បានដើរនៅតែម្នាក់ឯងទៅព្រោះម្ចាស់ក្សត្រីមិនឲអ្នកបម្រើទៅតាមព្រោះទ្រង់ចង់ឲគេបានស្និតស្នាលជាមួយមាតាដោយគ្មានអ្នករំខាន។
(Hannaថ្នាំក្នុងកញ្ចប់នោះជាអី)ម្ចាស់ក្សត្រីសួរទ្រង់ឆ្ងល់ណាស់មិចមិនដាក់ចូលពែងឲហើយទៅ
(ហិក..ហិកវាជាថ្នាំដែលជួយដល់ការផ្ទុំលក់និងជំនួយរាងកាយឲរឹងមាំក្រាលទូល វានឹងបន្ថយប្រសិទ្ធិភាពបើសិនជាដាក់ក្នុងថ្នាំរយៈពេលយូរក្រាលទូល)នាងនិយាយទាំងសើចមិនសូវសមតែយ៉ាងណាក៏ល្អដែលព្រោះតែអ្នកដែលយកថ្នាំទៅជាyooniមិនមែនជានាងឡើយដូច្នេះបើមានរឿងអ្វីកើតឡើងគេអាចនឹងមិនសង្ស័យនាងទេ។
(អឹម យល់ហើយ)ម្ចាស់ក្សត្រី
សំណាក់ស្តេចមីន
(មាតាបុត្រមកហើយ)yooniដើរមកដោយមានកាន់ថាសដាក់ពែងថ្នាំនឹងកញ្ចប់ថ្នាំទៅលើនោះរួចបានដាក់វានៅលើតុ
(ខឹក..ខឹកyooni..បុត្រមាតា)ពេលក្រលេកឃើញថាជាyooniនាងសប្បាយចិត្តណាស់ព្រោះតែខានឃើញមុខគេយូរហើយតាំងពីនាងធ្លាក់ខ្លួនឈឺមកមិនសូវជាបានជួបគេប៉ុន្មានឡើយ
(មាតា..ទ្រង់សោយថ្នាំសិនទៅបុត្ររៀបចំឲទ្រង់)ដោយខ្លាចថ្នាំត្រជាក់គេក៏បានប្រញាប់រត់ទៅលាយថ្នាំតាមការណែនាំរបស់hannaដែលបានប្រាប់មុនពេលគេមក។ឯannaវិញនាងសប្បាយចិត្តណាស់ព្រោះតែបានឃើញថាyooniហាក់ដូចជាធំធាត់និងអាចធ្វើរឿងមួយចំនួនដោយខ្លួនឯងបាន បើនាងស្លាប់ក៏ស្លាប់ដោយស្ងប់សុខដែរ ពេលឃើញកូនរឹងមាំនឹងអាចពឹងផ្អែកលើខ្លួនឯងបានច្រើនបែបនេះ។
(មាតាមកបុត្រជួយ)ពេលលាយរួចគេក៏បានជួយគ្រាមាតារបស់គេឲអង្គុយរួចបញ្ចុកថ្នាំទៅឲនាង។បន្ទាប់ពីឲannaសោយថ្នាំរួចគេក៏បានចូលទៅគេងអោបម្តាយយ៉ាងជាប់ដូចខ្លាចថាទ្រង់នឹងទៅណាចោលគេអញ្ចឹង។
(មាតាទ្រង់នឹងឆាប់ជាហើយយកប្អូនឲបុត្រមែនទេ)
(ចាស)
(ទ្រង់សន្យាហើយណា)និយាយរួចក៏លើកដៃទៅថ្ពក់សន្យាជាមួយគ្នា
(ចាស សឺត..ក្រអូបណាស់)ពេលនិយាយរួចនាងក៏អោនទៅថើបក្បាលរបស់yooniបន្តិចឯភ្នែករបស់នាងវាក៏ទន់ទៅៗបន្តិចម្តងៗទោះបីជានាងខំប្រឹងបើកក៏មិនអាចដែលរ ដោយបន្សល់ទុកត្រឹមតែyooniដែលគេងនិយាយតែម្នាក់ឯងប៉ុណ្ណោះ។
(មាតា ពេលប្អូនកើតបុត្រចង់ដាក់ឈ្មោះគេថាanniបើជាប្រុសគឺyoonkoណា មាតាថាល្អទេ មាតាៗ...មាតាលឺបុត្រនិយាយទេក្រាលទូល ហឹកៗ..ហឹក..មាតា មិចក៏ទ្រង់មិនមានសុវណ្ណីអ្វីចឹងមាតា..ហឹកៗ)ដោយមិនលឺការឆ្លើយតបរបស់មាតាyooniបានក្រោកឡើងរួចអង្រួនខ្លួនរបស់នាងដើម្បីឲនាងនិយាយតបនឹងគេតែ ឲនាងតបយ៉ាងដូចម្តេចទៅបើនាងបានស្លាប់ទៅហើយនោះ។ដោយសារគេជាក្មេងទើបមិនដឹងថាការស្លាប់ជាអ្វីគេគ្រាន់តែចង់បានមាតារបស់គេមកវិញតែប៉ុណ្ណោះ?ហេតុអ្វីក៏មិនអាច អយុត្តិធម៏ណាស់។
(មានរឿងអីនឹង)hobiបានដើរមកដោយដៃរបស់គេយួរធុងទឹកក្តៅចំនួនពីរដើម្បីមកឲannaតែពេលមកដល់ក៏ឃើញតថភាពនេះនៅចំពោះមុខទៅវិញ។គេបានទៅស្ទាប់ដង្ហើមរបស់ទ្រង់ឃើញថាទ្រង់ស្លាប់ក៏ស្រែកមួយអស់សម្លេង។
(អាយ...ព្រះមហេសីសោយ្យទិវង្គិតហើយ)និយាយចប់គេក៏លុតជង្គង់រួចអោនមុខក្រាបទៅនឹងដីដើម្បីបង្ហាញពីការគោរពចំពោះទ្រង់ រីឯអ្នកដទៃទៀតក៏បានធ្វើបែបនេះដូចគ្នាដោយស្ងៀមស្ងាត់មិនលឺសម្លេងអ្វីទាំងអស់ក្រៅពីយំសោករបស់ពួកគេប៉ុណ្ណោះ។
មួយសន្ទុះក្រោយមក
(Annaអូន...ក្រោកឡើងប្រពន្ធសម្លាញ់ ក្រោកមកនិយាយជាមួយបង អូនៗ..អូន...លឺបងនិយាយទេanna)ស្តេចមីនបានអោបសពរបស់នាងជាប់ទ្រុងរបស់ទ្រង់នឹងលួចស្រក់ទឹកភ្នែកយ៉ាងស្ងប់ស្ងាត់បំផុតដូចគ្នាឲទ្រង់ទប់យ៉ាងមិចកើតប្រពន្ធមួយទាំងមូលណា។

អាមាត្យតូចរបស់បងWhere stories live. Discover now