part17

174 9 0
                                    

(ខ្ញុំ....ខ្ញុំ)hobi
(ខ្ញុំស្អីហា៎ ឯងប្រុងទៅណាទាំងយប់នេះ)ឃាតករម្នាក់បាននិយាយ
(ខ្ញុំទៅសារភាព រឿងគ្រប់យ៉ាងដល់ព្រះអង្គ)hobi៧និយាយស្លាប់ក៏ស្លាប់ចុះប៉ុន្តែគេចង់ប្រាប់រឿងគ្រប់យ៉ាងដល់ព្រះអង្គសិន។
(ហឹស..សំណាងហើយដែលអ្នកនាងយើងមកតាមដានឯង បើមិនអញ្ចឹងទេយើងមិនហ៊ានស្រមៃទេថាអាថ៏កំបាំងនឹងត្រូវបែកធ្លាយជាមិនខានឡើយ)ឃាតករ
(អើ បើឯងយល់ចឹងល្អដែរ ប៉ុន្តែខុសរឿងហើយ ឯងគួរតែគិតថានឹងមានរឿងអីកើតឡើងបើសិនជារឿងអាក្រក់របស់ពួកឯងត្រូវបែកធ្លាយ តើត្រូវស្លាប់ប៉ុន្មានអ្នក?មិនមែនយល់បែបនេះទេ ឯងគួរតែភ្ញាក់រលឹកឡើង?អាណិតដល់ម្ចាស់តូចដែលគ្មានម្តាយហៅទាំងវ័យក្មេង គួរតែយកចិត្តគេមកដល់ចិត្តខ្លួនឯងផង កូនគេកូនយើងណា៎)hobiនិយាយបញ្ចុបញ្ចូលទៅពួកគេទាំងពីរ
(ហាសហា..និយាយដូចខ្លួនឯងមានកូន ហើយចឹង កុំភ័យអីរឿងរបស់យើងវាមិនបែកធ្លាយឡើយដរាបណាឯងងាប់ ហាសហា..)ថារួចក៏លើដាវចាក់ពោះរបស់hobiទៅ
(អូ..មួយទៀតយើងនៅsingleគ្មានប្រពន្ធទេ)មុននឹងទៅក៏បានបោះសម្តីដែលធ្វើឲអ្នកស្តាប់លឺហើយចង់ក្អួតឈាមចេញមក។

(ឲទេវតាអើយបើលោកពិតជាមានវត្ថមាននៅក្នុងលោកនេះមែន សូមឲអ្វីដែលខ្ញុំនិយាយនៅពេលនេះបានលឺ ដល់ទ្រង់ផងចុះ ខ្ញុំម្ចាស់បានភ្លាក់រលឹកនូវកហុសទាំងឡាយដែលខ្ញុំបានប្រព្រិតឹ្តហើយតែមុននឹងស្លាប់សូមលោកសម្រេចនូវបំណងប្រាថ្នាមួយដល់ខ្ញុំផង
សូមឲមាននរណាម្នាក់មកជួយប្រាប់ការពិតគ្រប់យ៉ាងដល់ព្រះអង្គនូវរឿងអាក្រក់ទាំងប៉ុន្មានដែលបានកើតឡើងចំពោះមហេសីដល់ព្រះអង្គផង សូមអង្វរបង្ហាញផ្លូវដល់ខ្ញុំម្ចាស់ផង)គេនិយាយរៀបរាប់ទាំងខ្លួនប្រាណគ្របដណ្តប់ទៅដោយឈាម តែវាប្រហែលជាព្រះបានលឺសម្លេងរបស់គេហើយទើបមានពន្លឺមានផុសមកចំពោះមុខរបស់គេ គេញញឹមបន្តិចរួចក៏លើកដៃចូលនៅក្នុងពន្លឺនោះរួចក៏ស្លាប់បាត់ទៅ។
ហើយក៏ចាប់ពីពេលនោះហើយដែលវត្ថមានរបស់hoseokបានចូលក្នុងខ្លួនរបស់hobi
នេះឯង។
បច្ចុប្បន្ន
ព្រូស
បន្ទាប់ពីដាក់ស្តេចមីនឲអង្គុយលើកៅអីហើយhobiបានដួលសន្លប់ភ្លេមៗហើយគ្មានមូលហេតុអ្វីទាំងអស់។
(ហៅរាជពេទ្យមកៗឲលឿន hobi..hobiដឹងខ្លួនឡើយអូនដឹងខ្លួនឡើយ)ស្តេចមីនលើកhobiថាក់លើភ្លៅរបស់ទ្រង់រួចទះថ្ពាល់របស់គេតិចៗប៉ុន្តែគេមិនក្រោកឡើង នៅស្ងាត់ដដែល។
(រាជពេទ្យមកហើយក្រាលទូល)មួយសន្លុះក្រោយមករាជពេទ្យបានចូលមកដោយមានhoonwonជាអ្នកនាំផ្លូវ
(សូមព្រះអង្គដាក់គេដេកឲស្រួលបន្តិចក្រាលទូល)
(ចង់ធ្វើអីក៏ធ្វើឲលឿនមក ប្រញាប់ងាប់មុនអាយុទៅ)ក្រោយពីបានដាក់hobiឲដេកឲស្រួលបួលរួចស្តេចមីនក៏បានស្រែកទៅឲរាជពេទ្យយ៉ាងខ្លាំងព្រោះឃើញគាត់ដូចភ្លឹកៗនឹងអ្វីមួយពេលពិនិត្យរាងកាយតបស់hobiហើយ
(គេកើតអីហា៎ស)ស្តេចមីនស្រែកម្តងទៀតពេលដែលឃើញរាជពេទ្យពិនិត្យម្តងហើយម្តងទៀតតែគ្មានលទ្ធិផលអ្វីសោះ។

អាមាត្យតូចរបស់បងWhere stories live. Discover now