COMING SOON👀🫦

1.5K 98 17
                                    

+spoiler
Jay pov :
ខ្ញុំមិនដឹងថាត្រូវរៀបរាប់ពីខាងណាមកមុននោះឡើយ ខួរក្បាលខ្ញុំគាំង អណ្ដាតគ្រលាស់ពាក្យសម្ដីលែងកើតវេលាដែលប៉ារបស់ខ្ញុំបាននាំប្រពន្ធចុងរបស់គាត់ចូលមកក្នុងផ្ទះ ។ ខ្ញុំមិនបានមានបញ្ហាឬក៏ខ្វាយខ្វល់នឹងរឿងដែលគាត់តែងតែប្ដូរមនុស្សកំណាន់ ឬក៏យកប្រពន្ធប៉ុន្មាននាក់ទៀតនោះទេ ។ តែហេតុអីក៏ពិភពលោកមួយនេះតូចចង្អៀតយ៉ាងនេះ ? ហេតុអីក៏ម្នាក់នោះជាគេ ? ហេតុអីក៏ប្រពន្ធចុងដែលគាត់នាំមកប្រាកដរូបរាងឡើងនៅថ្ងៃនេះបែរជាសង្សារចាស់របស់ខ្ញុំទៅវិញ ?
ហើយនេះពួកយើងទើបនឹងបែកគ្នាពីម្សិលនៅឡើយទេ ។ ចិត្តរបស់គេឆាប់ងាករេលឿនយ៉ាងនេះឬ ? ឬក៏គេធ្វើក្នុងគោលបំណងចង់បញ្ឈឺខ្ញុំ ? ឬក៏គេលួចលាក់ទាក់ទងប៉ារបស់ខ្ញុំយូរណាស់ហើយ ?
ខួរក្បាលខ្ញុំរំលេចឡើងរយពាន់សំណួរក្នុងពេលតែមួយ ។ ខ្ញុំសួរខ្លួនអែងតែខ្ញុំក៏មិនអាចផ្ដល់ចម្លើយអោយខ្លួនអែងបានដែរ ។ ខ្ញុំពិតជាមិនអាចទាយដឹងចិត្តរបស់គេពិតមេនថាតើគេចូលមកក្នុងផ្ទះនេះក្នុងបំណងអ្វីអោយប្រាកដ គេមិនមេនត្រឹមតែពង្វក់ស្នេហ៍ប៉ារបស់ខ្ញុំនោះទេនៅមានប្អូនប្រុសពៅខ្ញុំម្នាក់ទៀត គេតែងអោយភ្នែកប្អូនប្រុសរបស់ខ្ញុំនៅក្រោយខ្នងប៉ារបស់ខ្ញុំជាជាងនេះទៀតនោះគេនៅហ៊ាននិយាយពាក្យស្រលាញ់ ក្ដែងៗមកកាន់ខ្ញុំដោយមិនរអៀសមាត់ស្របនឹងទង្វើពុតត្បុត សាហាវ គុំគួន មាយា របស់គេ ។ តែបើសួរថាខ្ញុំនៅសល់ចិត្តស្រលាញ់គេទេ? ប្រាកដណាស់ក្ដីស្រលាញ់ខ្ញុំចំពោះគេវាមិនដែលរសាត់សូម្បីមួយដុំធូលីតូចល្អិត កុំថាឡើយខ្ញុំអាចចិញ្ចឹមចិត្តស្អប់គេ សូម្បីតែកាត់ចិត្តឈប់ស្រលាញ់គេក៏ខ្ញុំធ្វើមិនបាន.....។


by:_yvaine✩_




theសរសេរតាំងពីជំនាន់កៅសិបតែខ្ជិលផុស😭🙌

⚠︎︎ ពង្វក់ ⚠︎︎🔥Where stories live. Discover now