( 8/10 )

783 74 19
                                    

Clutter(8/10):ខឹងគេ

[បើសិនជាភ្លេចសាច់រឿងអាចទៅអានម្ដងទៀតបានណា៎!អេដមីនមានតែពាក្យថាសុំទោសទេដែលតែងតែខកខានទុកអោយអ្នកអានចាំយូរ🥹]

«សឺត...»ព្រលឹមឡើងមិនទាន់ទេប្រុសពៅត្រកូលផាកបើកភ្នែកក្រោកពីដំណេកទាំងស្រស់ស្រាយក្រោមមូលហេតុដែលបានប្រទះនឹងភក្ត្រាក្រមិចក្រមើមរបស់កាយតូចដែលកំពុងស្ថិតក្នុងរង្វង់ដៃមាំទាំរបស់ខ្លួន នាយហាក់មិនដាច់ស្រឡះនឹងរាងកាយស្រឡូនស្រឡៅមួយនេះក៏អោនទៅញក់ញីត្រដុសសាច់ស្មារសខ្ចីថើរដោយខ្ទង់ច្រមុះស្រួចរបស់ខ្លួន ។ ចម្លែកអីសម្រាប់មនុស្សស្រីផ្សេងពេលដែលបានដេកជាមួយម្ដងហើយក៏មានអារម្មណ៍ត្រលាន់ផ្ទុយពីរាងតូចល្អិតដែលស្ថិតក្នុងរង្វង់ដៃនេះដែលកាន់តែបានប៉ះពាល់គឺកាន់តែញៀន ញៀននឹងអ្វីគ្រប់យ៉ាងដែលរាងតូចមាន ។ ដោយសារការប៉ះពាល់នេះបង្ករជាការរំខានប្រសាទអោយរំញោចរាងតូចភ្ញាក់ពីដំណេកបានសម្រេច ។ ជេគបើកភ្នែកទាំងមីងមាំជាមួយគ្នានិងទទួលបានអារម្មណ៍ពីការប៉ះពាល់នៅត្រង់សាច់ស្មារនិងដងកាំបិតរបស់ខ្លួន ប្រព័ន្ធប្រសាទក៏រំលេចរឿងយប់មិញភ្លាមទើបប្រមូលកម្លាំងទាំងអស់មករុញអ្នកដែលថែរថើបខ្លួនអប្បាញ់មិញអោយងើបចេញពីខ្លួនទាំងកម្រោលស្របនិងទឹកមុខពេញដោយការខឹងសម្បារ ។
«កើតអីមេនទេ ក្មេងតូច»សុងហ៊ុនឆ្លៀតលូកដៃទៅច្បិចចង្ការសួរយ៉ាងទំនងបីដូចមិនខ្វល់ពីទឹកមុខនាយតូចដែលខឹងស្ទេីរតែអាចសម្លាប់នាយទៅហេីយនោះ
«.....»ដៃតូចៗក្ដោបភួយដែលបិតបាំងកាយអាក្រាតរបស់ខ្លួនក្ដាប់យ៉ាងណែន​ ព្យាយាមទប់កំហឹងដង្ហេីមដកញាប់ៗ​ កែវភ្នែកឡេីងសរសៃក្រហមបញ្ជាក់បានថាគេស្អប់ទង្វេីដែលបង្ខិតបង្ខំបំផុត
ផាច់!
«អូយ!ហេតុអីក៏ទះខ្ញុំ»ថ្ពាល់នាយសង្ហារត្រូវរងកម្លាំងពីបាតដៃតូចមិនស្រាលដែររហូតដល់ត្រូវងាកមុខទៅម្ខាង​ នាយយកអណ្ដាតមកកល់នឹងថ្ពាល់ស្របនិងបោះសំណួរទាំងភ្ញាក់ផ្អេីលទៅកាន់នាយតូច
«យើងប្រាប់ហើយថាមិនចូលចិត្តអ្នកណាមកចាប់បង្ខំ»
«តែមិនមេនពួកយើងមិនធ្លាប់អែណា?»នាយសង្ហារព្យាយាមចូលខ្លួនទៅអោបរាងស្ដេីងតែក៏ត្រូវគេចចេញមិនអោយប៉ះ
«លែងយើង!កុំធ្វើអោយយើងស្អប់អែងអី»
«ខ្ញុំសុំទោស»សុងហ៊ុនហាក់ភ្ញាក់ខ្លួននឹងសម្ដីរាងតូច​ អារម្មណ៍ដឹងខុសកេីតមានក្នុងចិត្តប្រុសក៏ពោលសុំទោសដ្បិតតាំងពីស្គាល់ជេគមកគេមិនដែលទទួលពាក្យសម្ដីគំរោះគំរេីយពីនាយតូចបែបនេះឡេីយ​ បេះដូងនាយកម្លោះស្រាប់តែឈឺខ្ទោកៗទាំងមិនដឹងខ្លួន

You've reached the end of published parts.

⏰ Last updated: Apr 01 ⏰

Add this story to your Library to get notified about new parts!

⚠︎︎ ពង្វក់ ⚠︎︎🔥Where stories live. Discover now