Clutter(7/10):បំផ្លាញ
«អាល្អិតតាំងសតិសិនបានទេ កុំយំៗ»ហុីសុឹងមិនបានចុះញោមនៅតែអោបក្រសោបលួងលោមក្មេងក្នុងរង្វង់ដៃដោយក្ដីអាណិតអាសូរដែលត្រូវមកបាត់បង់ម្ដាយឪពុកក្នុងពេលតែមួយបែបនេះ...
«ហុឺ...ហុឹកៗ»កាលបើខួរក្បាលរំលេចដល់រឿងនេះជេគស្រាប់តែទ្រហោរយំមកខ្លាំងៗទាញអារម្មណ៍ហុីសុឹងដែលអង្គុយក្បែរឆ្លេឆ្លារហ័សបង្ខិតមកកៀកសួរនាំលួងលោម
«ជេគៗ អូនកើតអី ហេតុអីបានជាយំបែបនេះ»ថ្វីបើហុីសុឹងព្យាយាមចូលមកកៀកដើម្បីលួងលោមយ៉ាងណាក៏ជេគនៅតែរហ័សថយអោយឆ្ងាយពីនាយបីដូចស្អប់រអើមនាយជាខ្លាំង
«អត់ទេហុឺៗ..កុំចូលមកជិតខ្ញុំអី»នាយតូចនៅតែគ្រវីរក្បាលទាំងទឹកភ្នែករហាមជោគសាច់ថ្ពាល់ផ្កាឈូកហាក់ចង់ហាមប្រាមនាយកុំអោយប៉ះខ្លួន
«បានៗ បងមិនទៅជិតអូនទៀតទេតែអូនត្រូវបាត់យំហើយប្រាប់បងថាអូនកើតអីលឺទេ»ចិត្តប្រុសកាន់តែវិលវល់ភ័យព្រួយនាយព្យាយាមនិយាយសម្រួលអោយរាងតូចផ្អាកយំព្រោះថាសភាពនាយតូចពេលនេះយំស្ទើរតែគាំងទៅហើយ នាយខ្លាចណាស់ខ្លាចថាខ្លួនធ្វើអ្វីខុសដាក់រាងតូចនាយមិនចង់ឃើញមនុស្សដែលខ្លួនស្រលាញ់ត្រូវមកស្រក់ទឹកភ្នែកដោយសារនាយឡើយវាហាក់ដូចទទួលការឈឺចាប់ជំនួសគេអញ្ចឹងកាលបើបានឃើញនូវដាមទឹកភ្នែកគេហើយនោះ
«អត់ទេៗ ខ្ញុំចង់ទៅផ្ទះ..ហុឹកហុឺ»សម្លេងយំនិងកាយវិការរក្សារគម្លាតរបស់រាងតូចដូចជាកាំបិតដែលកំពុងកប់នឹងសាច់ដុំក្នុងប្រអប់ទ្រូងរបស់នាយ គេស្រាប់តែដឹងខ្លួនខុសនិងចាប់បន្ទោសខ្លួនអែងដោយគ្មានមូលហេតុ
«អូខេបងនាំអូនទៅផ្ទះណា»មិនអោយយូរការរថយន្តពណ៍ខ្មៅសេរីទំនើបក៏ឈប់ចតនៅខាងមុខភូមិគ្រឹះវឹងដូចគេឆក់ខ្សែរភ្លើងជើងស្រឡូនទាំងគូរប្រញាប់ចុះពីរថយន្តរត់ត្រុយសម្ដៅទៅខាងលើ ដឹងត្រឹមពេលនេះខ្លួនមិនចង់ឃើញមុខហុីសុឹងនោះឡើយ គេពិតជាចង់រត់គេចអោយឆ្ងាយពីនាយខ្លាំងណាស់បើអាច ។
«ជេគ ឈប់សិន»
«កុំតាមអី ខ្ញុំចង់នៅម្នាក់អែង»
____
ក្រឹប!
«ហឺយ អែងចូលមកបន្ទប់យើងធ្វើអី?»ជេយ៍ភ្ញាក់ព្រើតកាលបើបានដឹងដល់វត្តមានរាងល្អិតប្រាកដឡើងក្នុងបន្ទប់ខ្លួនយ៉ាងទាន់ហន់
«អ្ហឹកៗៗៗ..ជេយ៍»អែជេគក៏ចាប់ទ្រហោរយំសារជាថ្មីជាមួយគ្នានោះក៏ស្ទុះនាំប្រាណស្ដើងរបស់ខ្លួនចូលទៅក្រសោបកាយរឹងមាំនោះជ្រប់មុខនឹងទ្រូងហាប់សាច់ដុំ
«ហេតុអីបានជាយំបែបនេះ អ្នកណាធ្វើអី»រាងសង្ហារភាំងបន្តិចលាយឡំនិងក្ដីបារម្ភដែលឃើញរាងស្ដើងយំខ្លាំងបែបនេះ នាយសន្សឹមលើកដៃមាំទៅក្រសោបកាយស្រឡូនអែម្ខាងទៀតក៏លើកទៅអង្អែលក្បាលលួងលោម សម្លេងខ្សឹកខ្សួលរបស់នាយល្អិតដូចជាថ្នាំសណ្ដំចិត្តនាយអោយទោរទន់អាណិត
«អូនមិនចង់ឃើញមុខគេទេ»
«បើអញ្ចឹងក៏ចាកចេញទៅវាមិនទាន់ហួសពេលទេ»
«ហុឹក...អ្ហឺៗៗៗៗ...»ជេគពេលលឺប្រយោគនេះហើយគេគាំងរកពាក្យអ្វីតបពុំបានក៏ខឹងយំកាន់តែខ្លាំងបម្រាស់ខ្លួនចេញពីរង្វង់ដៃនាយរត់ឡើងលើគ្រែទាញភួយមកក្រលំផុតក្បាលលាក់បាំរូបល្អិតជិតឈឹងសុខចិត្តទៅសំងំយំក្នុងភួយដូចជាកូនក្មេង
«ជេគបានហើយៗ យើងនិយាយលេងទេកុំយំៗ»កាយវិការនេះនាយចាំច្បាស់ណាស់កាលនៅទាក់ទងគ្នាជាមួយជេយ៍អោយតែពេលដែលរាងតូចខឹង ងរងក់ក៏ចូលចិត្តទាញភួយមកក្រលំជិតឈឹងតែបែរជាមិនដឹងខ្លួនថាកំពុងធ្វើរឹកពារគួរអោយស្រលាញ់ទៅវិញ ជេយ៍សើចរហឹសអស់សំណើចនឹងចរឹកនាយតូចក៏សម្ដៅមកលើគ្រែ បាតដៃក្រាស់ក៏លូកចូលក្នុងប្រលោះភួយទាញចង្កេះស្ដើងអោយមកកៀកខ្លួនមាំ
«ចេញទៅ កុំប៉ះ»ដៃស្រឡូនក៏រហ័សចាប់ដៃមាំចេញពីចង្កេះខ្លួនសឹមខិតខ្លួនទៅឆ្ងាយវិញ
«នៅតែក្បាលរឹងដូចដើម»បញ្ចប់សម្ដីក៏រុលខ្លួនទៅក្នុងភួយជាមួយរាងតូច អែបាតដៃក្ដៅក៏ចាប់កាយស្ដើងមកក្រសោបយ៉ាងណែននេះស្ទើរតែរលាយក្លាយជាខ្លួនតែមួយទៅហើយ ហើយនៅមិនភ្លេចញាក់ចិញ្ចើមធ្វើទឹកមុខច្រលើមដាក់រាងតូច
«អាយយយ នេះទៅចេះអាចរឹកច្រលើមនឹងមកពីណា»ជេយ៍ដែលជាសុភាពបុរសបាត់ទៅណាអស់ហើយ ដឹងទេថាធ្វើចរឹកបែបនេះនាយទាក់ទាញប៉ុណ្ណា ?
អ្វីដែលសំខាន់ពេលនេះពួកគេស្ទើរតែភ្លេចខ្លួនទៅហើយថាពួកគេមិនបានស្ថិតក្នុងនាមជាសង្សារគ្នាទៀតទេ
«ស៊ូត!កុំស្រែកប្រយ័ត្នលោកប៉ាលឺ»ផ្ទៃមុខសង្ហារខាបអន្ទងព្រលឹងកំពុងតែអោនកៀកបង្កើយនឹងផ្ទៃមុខតូចសាងអោយខ្ទង់ច្រមុះស្រួចស្លែមទាំងទ្វេរត្រូវប៉ះគ្នា នាយកម្លោះលើកម្រាមដៃចង្អុលដាក់លើបបូរមាត់ក្រពុំពណ៍ផ្កាឈូកគួរជាទីទាក់ទាញបំណងអោយគេស្ងាត់
«សម្រួលអារម្មណ៍ហើយឈប់យំសិនបានទេ»នាយសង្ហារប្ដូរពីការយកដៃម្រាមដៃចង្អុលដាក់លើបបូរមាត់ទៅជាប្រើម្រាមដៃអូសមកជូតស្នាមទឹកភ្នែកថើរដែលដាមជាប់ថ្ពាល់ផ្កាឈូកព្រឺងៗមិនទាន់ស្ងួតនោះ អែរាងតូចកាលបើទទួលបានក្រសែរភ្នែកស្រទន់រួមទាំងកាយវិការលួងលោមដូចជាថ្នាំសណ្ដំចិត្តអោយខ្លួនស្ងាត់បាត់អស់សូម្បីសម្លេងយំអណ្ដឺតអណ្ដក់
«អូននឹករង្វង់ដៃកក់ក្ដៅរបស់បងណាស់»នាយតូចបញ្ចេញសម្លេងស្អកបណ្ដាលអោយខ្យល់ដង្ហើមក្ដៅប៉ះនឹងបបូរមាត់នាយ
«ហើយចុះរង្វង់ដៃលោកប៉ាមិនកក់ក្ដៅទេហេស?»
«កក់ក្ដៅដូចគ្នា តែមិនមានក្ដីសុខដូចស្ថិតក្នុងរង្វង់ដៃបងនោះទេ»និយាយដល់ត្រឹមនេះក៏ស្ងាត់រាងខ្លួនទុកអោយសម្លេងចង្វាក់បេះដូងឆ្លងឆ្លើយគ្នាជំនួសតាមរយៈក្រសែរភ្នែកដែលកំពុងប្រទាក់គ្នាឥតព្រិច អែផ្ទៃមុខកាន់តែដឹងដល់ចំហាយកម្ដៅភាយៗរវាងគ្នា
«យើងអាចថើបអែងបានទេ?»កែវភ្នែកនាយកម្លោះពេលនេះមិនដូចជាកែវភ្នែកសុភាពបុរសដូចមុនៗឡើយតែជំនួសមកវិញជាកែវភ្នែកសិង្ហដែលកំពុងសម្លឹងសាច់ នាយរេចុះទៅសម្លឹងបបូរមាត់សុិចសុីក៏មិនភ្លេចសុំការអនុញ្ញាតមុននឹងត្របាក់
«អត់ទ..អ្ហឹម..»ជេគនេះដោយអៀនខ្មាស់ពេកក៏ភ្លាត់មាត់ចង់បដិសេធតែក៏ត្រូវបិទដោយបបូរមាត់នាយក្រាស់ សម្លេងបឺតជញ្ជក់លឺស្ទើរពេញបន្ទប់ អណ្ដាតកែវផ្ដោះផ្ដង់ទឹកមាត់អោយគ្នាហាក់មិនអោយចាញ់រៀងខ្លួន កំពុងតែទោរទន់នឹងការថើបដែលនាយកម្លោះផ្ដល់អោយសុខៗខួរក្បាលស្រាប់តែរំលេចមុខប្រុសចំណាស់ដែលជាស្វាមីទន្ទឹមនិងអារម្មណ៍ខុសឆ្គង
«អឺ..អូនទៅវិញសិនហើយ ហុីសុឹងប្រហែលជាកំពុងចាំយូរហើយ»មិនដឹងឡើយថាហេតុអីបានជាត្រូវមានអារម្មណ៍បែបនេះក្រែងគោលបំណងខ្លួនគឺចង់ផិតក្បត់បោកប្រាស់ក្ដីស្រលាញ់ហុីសុឹងមិនអញ្ចឹង? គេមិនដឹងសំខាន់ពេលនេះខួរក្បាលកំពុងតែបញ្ជាដៃអោយរុញមាឌមាំចេញពីខ្លួនទើបស្ទុះវឹងងើបឈរអស់កម្ពស់ពីគ្រែ ក្រោយបន្លឺសម្ដីប៉ុន្មានម៉ាត់ដោយមិនបានគិតពីចិត្តនាយជេយ៍ រួចក៏រត់ចេញពីបន្ទប់បាត់ ។
«តេីបងគួរធ្វេីបែបណាទៅព្រោះពេលនេះអូនក៏មានគេ?»កែវភ្នែកពណ៍ខ្មៅក្រឹបដណ្ដប់ដោយក្ដីឈឺចាប់សម្លឹងដំណើររាងតូចដែលចាកចេញពីបន្ទប់ខ្លួនមិនសូម្បីងាកក្រោយ...
_____
«ហុីសុឹង!»ពេលដែលរត់មករកហុីសុឹងក៏ឃេីញថានាយនៅក្នុងបន្ទប់ក៏ចូលទៅអោបមាឌក្រាស់ភ្លេត
«ជេគ!អូនបាត់ទៅណា បងសុំទោស អូនខឹងបងរឿងអី អូនចង់ជេរឬក៏វាយបងយ៉ាងម៉េចក៏បានដែរតែកុំធ្វើបែបនេះអី»អែហុីសុឹងគ្រាន់តែឃេីញរាងតូចភ្លាមក៏ស្រវារក្រសោបកាយតូចមកក្នុងរង្វង់ដៃទាំងហ៊ានពោលពាក្យសុំទោសទោះបីជាខ្លួនមិនដឹងថាខុសអ្វីក៏ដោយ ដឹងត្រឹមថាគេភ័យខ្លាចបាត់បង់ជេគ ហេីយអ្វីដែលខ្លាចបំផុតនោះគឺខ្លាចថាមានថ្ងៃដែលរាងតូចនឹងពោលពាក្យស្អប់មកកាន់ខ្លួន
«អត់ទេ អូនទេដែលត្រូវសុំទោសបង អោយអូនសុំទោសដែលធ្វើបែបនោះដាក់បង មកពីអូនអារម្មណ៍មិនល្អ»
«មិនបាច់សុំទោសទេ តែបើមានរឿងអ្វីក្នុងចិត្តប្រាប់បងលឺទេ»បុរសវ័យក្រាស់ប្រេីបបូរមាត់ក្ដៅឧណ្ណៗរបស់ខ្លួនទៅប្រថាប់នឹងថ្ងាសតូចបញ្ជាក់ពីសេចក្ដីស្រលាញ់ចំពោះនាយតូចដែលវារីកមាឌពីមួយថ្ងៃទល់មួយថ្ងៃ
«បាទ អូនអស់កម្លាំងហើយបីអូនទៅគេង ហើយយប់នេះត្រូវគេងអោបអូនអោយណែន»
«ទទួលបញ្ជាបាទ»
YOU ARE READING
⚠︎︎ ពង្វក់ ⚠︎︎🔥
Actionព្រោះតែកំហឹងគុំនំប្រៀបដូចជាកំផែងក្រាស់ឃ្មឹកបាំងភ្នែករបស់ខ្ញុំអោយខ្ញុំជ្រុលខ្លួនហ៊ានធ្វេីគ្រប់យ៉ាងប្រព្រឹត្តិទង្វេីស្មោកគ្រោក ចូលទៅបំផ្លាញពួកគេ បំផ្លាញមនុស្សល្អមនុស្សដែលមានតែក្ដីស្រលាញ់ស្មោះត្រង់អោយខ្ញុំ ចុងក្រោយមានតែពាក្យថាវិប្បដិសេរីមួយមុខគត់...