Clutter(5/7):cream cake⚠️
ចាប់តាំងពីវេលាដែលពួកគេបានចុះអេតាសុីវិលរហូតមកទល់េវលានេះគឺវាកន្លងផុតជិតមួយអាទិត្យហើយ ទំនាក់ទំនងប្ដីប្រពន្ធមួយគូរនេះរស់នៅមានភាពចុះសម្រុងនិងល្អូកល្អើន ស្អិតរមួតស្ទើរខ្វះគ្នាពុំបានទៅហេីយ ។ នាយល្អិតជេគមានងារជាប្រពន្ធមិនអោយជាប់ត្រឹមឈ្មោះពោលរាងតូចតែងបំពេញនាទីជាភរិយាប្រពៃបម្រើស្វាមីគ្រប់សប់ឥតមានអោយនាយក្រាស់ទាស់ទែងចិត្តអ្វីបន្តិច ។
ចំណែកហុីសុឹងអែនេះទៀតក៏បំពេញនាទីស្វាមីជាបុរសកក់ក្ដៅ ពូកែថេកខែរ មើលថែថ្នមប្រពន្ធទាំងកាយទាំងចិត្ត សូមបញ្ជាក់ថាទង្វើកក់ក្ដៅទាំងនេះហុីសុឹងមិនដែលផ្ដល់ឬក៏បំពេញដាក់ប្រពន្ធមុននោះឡើយក៏អាចពោលបានម្យ៉ាងដែរថារាងតូចជាមនុស្សទី១ដែលហុីសុឹងស្រលាញ់ ងប់ងល់ថ្នាក់នេះ។ បើនិយាយសម្រាប់រាងតូចនោះគឺហុីសុឹងនិងជេយ៍ជាបុរសពូកែថេកខែរមិនចាញ់គ្នានោះឡើយ តាមដែលចាំបានកាលនាយតូចនៅជាសង្សារជេយ៍នាយក្រាស់តែងយកចិត្តទុកដាក់ព្រួយបារម្ភការពារមិនអោយផុតពីក្រសែរភ្នែករហូតធ្វើអោយជេគស្រលាញ់ហួងហែងនាយស្ទើរកាត់មិនដាច់បេះមិនចេញបែបនេះ តែបេីនិយាយភាពផ្ទុយគ្នារវាងឪពុកកូនពីរនាក់នេះក៏មានខ្លះដែរគឺហុីសុឹងមានចរឹកច្រឡឺមពូកែលេងសម្ដីលេបខាយដាក់នាយតូចច្រេីនចម្លែកពីកូនប្រុសច្បងដែលមិនសូវចេះញ៉ែញ៉ងច្រេីនមិនពូកែសម្ដីតែចូលចិត្តបង្ហាញតាមទង្វេីច្រេីនជាង ។«កំពុងធ្វើស្អីពៅព្រលឹង»សម្លេងគ្រលរក្បែរត្រចៀកតូច ខណៈដែលហុីសុឹងសសុលដៃអោបចង្កេះស្ដើងពីក្រោយដាក់ចង្ការនឹងស្មារតូចចោទសំណួរឡើងទាំងឃើញហើយថាគេកំពុងចម្អិនអាហារ
«កំពុងបំពេញនាទីជាភរិយាដ៏ល្អរបស់ផាក ហុីសុឹង»មិនអោយចាញ់សម្ដីនោះឡើយ រាងតូចក៏ពូកែប្រើពាក្យផ្អែមដាក់នាយក្រាស់វិញមិនលស់បែបនេះអីទើបចងចិត្តនាយបានជាប់យ៉ាងនេះ
«មិនបាច់ខំថ្នាក់នឹងទេ អូនដឹងទេសូម្បីអូនអង្គុយដកដង្ហើមទទេរៗក៏អូនអាចជាភរិយាល្អរបស់បងស្រាប់ហើយ»
«សម្ដីផ្អែម គួរអោយស្អប់»
«មិនអោយស្អប់ទេ»
<យើងស្អប់អែងស្ទើរកប់ឆ្អឹងទៅហើយ>ពាក្យដែលជេគលួចបន្លឺក្នុងចិត្តទាំងលាក់គំនួច
«ហ្អួយ បងចេញសិនមើលស្អុះស្អាប់ណាស់»ជេគលើកដៃទៅទប់ទ្រូងមាំឃាត់ឃាំងខណៈដែលនាយចេះតែសសុលបំណងមកថើបស្មារ
«បាទ ទៅក៏បានប្រពន្ធកូនក្មេង»ហុីសុឹងច្បិចថ្ពាល់ប្រពន្ធវ័យក្មេងតិចៗតាមចិត្តដែលខ្នាញ់នាយចង់តែចាប់ក្រញិចអោយដាច់ថ្ពាល់នេះទេតែវាមិនអាច ។
+++++
«ឆ្ងាញ់ណាស់»ហុីសុឹងដាក់ម្ហូបចូលមាត់ភ្លាមក៏លាន់មាត់ភ្លែតផ្ដល់កម្លាំងចិត្តប្រពន្ធ
«ឡើងសាបហើយថាឆ្ងាញ់»
«អោយតែរបស់អូនធ្វើឆ្ងាញ់ទាំងអស់»កំពុងតែសាសងគ្នានៅតុបាយសុខៗក៏លេចមុខនាយកម្លោះជេយ៍កំពុងចុះពីលើជណ្ដើរជាមួយអែកសណ្ឋានសាលារៀនមិនទាន់រាបរយនៅឡើយ
«អែងមិនញាំអាហារពេលព្រឹកទេហ្អេស»ហុីសុឹងឃើញកូនប្រុសហើយក៏សួរនាំដូចសព្វដង មូលហេតុដែលមិឃើញស៊ុងហ៊ុនព្រោះគេទៅស្នាក់នៅអាផាតមិនរបស់គេដូចរាល់ដងនឹងអែងចូលចិត្តគេចនៅអាផាតមិនព្រោះស្រួលលាក់មនុស្សស្រីដែរ
«អត់ទេ លេបមិនចូល»ប្រុសកម្លោះបង្អាក់ដំណើរឆ្លើយកំបុតតាមទម្លាប់ដោយមិនខ្ចីងាកទៅសម្លឹងអ្នកទាំងពីរ
«ឈប់សិនជេយ៍!មិនអោយអត់អាហារពេលព្រឹកទេ ប្រយ័ត្នឈឺ»ម្ដងនេះជាសម្ដីរាងតូចគេរត់វឹងទៅយកប្រអប់បាយដែលត្រៀមសម្រាប់នាយរួចស្រេច តែមួយពព្រិចភ្នែកក៏មកឈរទល់មុខជេយ៍
«បើខ្ញុំឃ្លាន ខ្ញុំទៅរកទិញសុីខ្លួនអែងហើយ មិនបាច់មកចេះដឹង»
«អឹម មិនចេះដឹងក៏បាន តែនេះបាយឆាពោត ដាច់ខាតត្រូវតែញាំលឺទេ»ជេគកាន់ប្រអប់បាយទៅស្រាក់នឹងប្រអប់ដៃមាំអោយកាន់ប្រអប់នោះ
«ចំណែកក្រវ៉ាត់ករត្រូវចងអោយស្អាតបាតបែបនេះទើបសមជាសិស្ស អឹមរួចហើយ»ជេគរៀបចំសារ៉េក្រវ៉ាត់ករអោយជេយ៍ព្រមទាំងបិទលេវអាវដែលចំហទ្រូងរៀបអោយស្អាតបាតដោយមិនខ្វល់ពីក្រសែរភ្នែកហុីសុឹងដែលសម្លឹងមកក្នុងន័យមិនពេញចិត្តតែមិនហ៊ានមាត់ករ
«អូនស្រលាញ់បង អួយ»ក្រោយពីចងរៀបរយក៏ជំទើតជើងទៅខ្សឹបក្បែរត្រចៀកជេយ៍ អែនាយកម្លោះដែលស្លុងអារម្មណ៍នឹងទង្វើយកចិត្តទុកដាក់អម្បាញ់មិញស្រាប់តែភ្ញាក់ព្រឺតក្រោយទទួលដឹងសម្លេងខ្សឹបក្បែរត្រចៀកទើបរហ័សរុញនាយល្អិយមួយទំហឹង នាយស្អប់បំផុតមនុស្សប្រភេទមានមួយមិនចេះស្ងប់មានលើសពីដប់ទៀតនៅតែមិនស្កល់
«អែង ធ្វើស្អីរបស់អែងទៀតហើយ»ហុីសុឹងក្រោយឃើញសកម្មភាពដែលកូនប្រុសរុញប្រពន្ធខ្លួនបែបនេះក៏ស្ទុះចេញពីកៅអីទៅត្រង់នោះទាំងកម្រោល
«ប៉ាជួយប្រដៅប្រពន្ធប៉ាផងកុំអោយពូកែអោយដៃប្រុសពេក»
«និយាយតែផ្ដាស ចង់ទៅណាក៏ចេញអោយលឿនផុតពីមុខយើងទៅ»ហុីសុឹងក្ដោបស្មាប្រពន្ធក៏មិនភ្លេចគំហកដេញកូនប្រុសចេញផុតពីមុខមាត់
«អូនមិនបានធ្វើអីគេទេ អូនគ្រាន់តែចង់ជួយចងក្រវ៉ាត់ករ ចង់មើលថែដូចជាកូនដែរ»មិនដឹងលើកនេះគេប្រើស្នៀតល្បិចទីប៉ុន្មាននោះទេ ដឹងត្រឹមថាមនុស្សឆ្លាតដូចជាគេអាចរកនឹកល្បិចមួយរយជំពុះមកដោះសារភ្លាមៗបាន
«មិនអីទេ កុំខ្វល់ពីសម្ដីវាអី»
+++++
ថ្ងៃថ្មី
ដូចសព្វដងរាងតូចក្រោកពីព្រលឹមសម្អាតតែងខ្លួនស្អាតបាតរួចស្រេចក៏ចូលទៅលាយទឹកក្ដៅឧណ្ណៗសម្រាប់ស្វាមីមុននឹងទៅដាស់រាងក្រាស់ ។ ហើយក្រោយពីនាយចេញពីបន្ទប់ទឹកក៏ឃើញមានឈុតសម្លៀកបំពាក់រួចជាស្រេចដែលនាយតូចរៀបចំអោយដូចរាល់ព្រឹកនៅលើគ្រែតែលើកនេះរាងខុសពីសព្វដងបន្តិចដ្បិតមានបន្ថែមជាមួយនិងបង្វិចវ៉ាលីមួយទៀតដែលរាងតូចជាអ្នករៀបចំត្រៀមអោយផ្ទាល់ ក៏ព្រោះថាថ្ងៃនេះនាយត្រូវមានការងារឡើងទៅតាមខេត្តប្រហែលជាមួយអាទិត្យ ។
YOU ARE READING
⚠︎︎ ពង្វក់ ⚠︎︎🔥
Actionព្រោះតែកំហឹងគុំនំប្រៀបដូចជាកំផែងក្រាស់ឃ្មឹកបាំងភ្នែករបស់ខ្ញុំអោយខ្ញុំជ្រុលខ្លួនហ៊ានធ្វេីគ្រប់យ៉ាងប្រព្រឹត្តិទង្វេីស្មោកគ្រោក ចូលទៅបំផ្លាញពួកគេ បំផ្លាញមនុស្សល្អមនុស្សដែលមានតែក្ដីស្រលាញ់ស្មោះត្រង់អោយខ្ញុំ ចុងក្រោយមានតែពាក្យថាវិប្បដិសេរីមួយមុខគត់...