Clutter( 6/10 ):នឹកគេ
ថ្ងៃថ្មី
វេលាថ្ងៃត្រង់បញ្ចាំងអោយឃើញរាងតូចកំពុងមមាញឹកនឹងការធ្វើអាហាររៀបចំសម្រាប់ទទួលស្វាមីដ្បិតបានដំណឹងមកថារាងក្រាស់ត្រលប់មកពីខេត្តវិញថ្ងៃនេះ ។
«សឺត!ក្រអូបមិនប្រែសោះសំណព្វចិត្តបង»រាងក្រាស់មិនដឹងមកដល់តាំងពីអង្កាលប៉ុន្តែពេលនេះនាយកំពុងតែឈរក្រោយខ្នងជេគដោយមិនអោយដំណឹងព្រមទាំងប្រើខ្ទង់ច្រមុះស្រួចរបស់ខ្លួនឪនទៅស្រង់ក្លិនក្រអូបត្រង់ប្រឡោះករនាយតូចមួយដង្ហើមសឹមបន្លឺពាក្យសរសើរក្បែរត្រចៀកភរិយា
«ហុីសុឹង!បងមកដល់ពីអង្កាលនឹង នឹកបងណាស់»កាលបើដឹងដល់សម្លេងដែលខ្លួនស្គាល់យ៉ាងច្បាស់ហើយនោះក៏រហ័សបែរមុខមកភ្លែតទល់មុខរាងក្រាស់រួចក៏ហក់ទៅអោបរឹតនាយ
«មកដល់មួយសន្ទុះធំហើយ នេះនឹកខ្លាំងណាស់មេនទេបានអោបរឹតដល់ថ្នាក់នេះ»ហុីសុឹងលើកដៃទៅអង្អែលក្បាលអ្នកដែលសម្ងំអោបខ្លួនក្នុងផែនទ្រូង
«ហុឹម»នាយតូចព្រលែងពីការអោបក៏ងើយមុខទៅសម្លឹងផ្ទៃមុខសង្ហារហើយក៏ធ្វើភ្នែកម៉ក់ៗងក់ក្បាលតិចៗជាចម្លើយ
«បើនឹកត្រូវធ្វើយ៉ាងម៉េច?»នាយអោនទៅជិតរង្វង់មុខគួរអោយស្រលាញ់ទាំងខ្នក់ខ្នាញ់
«ត្រូវអោប»
«ហើយយ៉ាងម៉េចទៀត?»កែវភ្នែកព្រានរំកិលចុះក្រោមបន្តិចម្ដងៗរហូតប្រទាក់នឹងបបូរមាត់ទាក់ទាញដែលក្រហមព្រឿងៗនោះ ស្នាមញញឹមកំហូចក៏ត្រូវគួចឡើងនៅគែមមាត់ថើរៗ
«អឺ...គឺត្រូវធ្វើម្ហូបអោអឹម...»រាងស្ដើងចាប់ធ្វើខ្លួនមិនត្រូវពេលដែលដឹងដល់ក្រសែរភ្នែកព្រានមួយគូរដែលកំពុងត្របាញ់ចំពីមុខគេនេះ កាលបើកែវភ្នែកប្រសព្វគ្នាហើយនោះសាច់ដុំក្នុងប្រអប់ទ្រូងក៏លោតលឿនចំប្រប់ដោយមិនដឹងខ្លួន សុំសរសើរទៅចុះប្រុសចាស់ម្នាក់នេះសង្ហារមិនអោយចាញ់កូនកម្លោះៗទាំងពីររបស់គេទេ ។ មិនចាំយូរនាយសង្ហារក៏កាត់សម្ដីនាយតូចដោយត្របាក់បបូរមាត់ក្រពុំគួរអោយខ្នាញ់នេះបានសម្រេចទើបចាប់ផ្ដើមរំកិលចលនាបបូរមាត់ជញ្ជក់ខ្លាំងៗយ៉ាងតក់ក្រហល់អែដៃមាំក្រាស់ក៏លើកមកចាប់ត្រគៀកសងខាងពេញៗដៃលើកទម្ងន់ខ្លួនល្អិតអោយអង្គុយលើតុក្នុងផ្ទះបាយនោះតាមដោយមាឌមាំសសុលខ្លួនឈរត្រង់ប្រឡោះជើងអោយរាងស្ដេីងច្រកគៀវ ការថើបជញ្ជក់មិនបានបន្ថយល្បឿនតក់ក្រហល់ក៏រឹតតែបឺតខ្លាំងៗស្ទើរតែរីកបបូរមាត់អស់ទៅហើយ
«ហុី..បា.បានហើយអូនត្រូវធ្វើម្ហូប»ជេគស្រាប់តែទប់ទ្រូងមាំរក្សាគម្លាតបន្តិចភ្លាមៗកាលបើបានដឹងដល់បាតដៃក្ដៅកំពុងតែព្យាយាមសសៀរចូលក្នុងអាវមកបំពានរាងកាយខ្លួន គេមិនអាចទោរទន់តាមប្រុសម្នាក់នេះដាច់ខាតរឹតតែប្រឹងចំណាំអោយបានថាគេជាសត្រូវខ្លួន
«ក៏បានដែរតែបន្តិចទៀតបងត្រូវទៅមើកាសុីណូអូនទៅដែរទេ»ហុីសុឹងព្រលែងខ្លួនតូចអោយមានសេរីភាពទាំងនៅអាល័យនឹងអម្បាញ់មិញ មេនហើយតាំងពីចុះអេតាសុីវិលមកទល់វេលានេះពួកគេទាំងពីរមិនធ្លាប់ធ្វើរឿងដែលប្ដីប្រពន្ធគេធ្វើនោះឡើយ ដោយហេតុជេគចេះតែរកលេសថាមិនទាន់អូខេនឹងរឿងនេះអែហុីសុឹងក៏នៅចង់ថែរថ្នមតាមចិត្តប្រពន្ធក្មេងទៀតនោះទើបមិនហ៊ានបង្ខំច្រើនជំនួសមកវិញនាយក៏ព្យាយាមឈ្លាតអោកាសពង្វក់វិញតែនៅមិនបានផល
«ប្រាកដហើយអូននឹងតាមបងគ្រប់ជំហ៊ានមិនអោយឃ្លាតឆ្ងាយទៀតទេ»ជេគសើចលឹបភ្នែករាយមន្តស្នេហ៍ដល់រាងក្រាស់
«សម្ដីផ្អែមយ៉ាងនេះទៅរៀនមកពីណានឹងហុឹម?»
«រៀនមកពីបងនឹងហើយ»
YOU ARE READING
⚠︎︎ ពង្វក់ ⚠︎︎🔥
Actionព្រោះតែកំហឹងគុំនំប្រៀបដូចជាកំផែងក្រាស់ឃ្មឹកបាំងភ្នែករបស់ខ្ញុំអោយខ្ញុំជ្រុលខ្លួនហ៊ានធ្វេីគ្រប់យ៉ាងប្រព្រឹត្តិទង្វេីស្មោកគ្រោក ចូលទៅបំផ្លាញពួកគេ បំផ្លាញមនុស្សល្អមនុស្សដែលមានតែក្ដីស្រលាញ់ស្មោះត្រង់អោយខ្ញុំ ចុងក្រោយមានតែពាក្យថាវិប្បដិសេរីមួយមុខគត់...