Clutter(3/10):ប្រពន្ធប៉ាជាសង្សារចាស់ខ្ញុំ
+++
«ជេយ៍ ឈប់សិនអែងចង់ទៅណា»ជារឿងចៃដន្យមេនពិតកាលដែលវត្តមានហុីសុឹងនិងជេគកំពុងបណ្ដេីរគ្នាចូលក្នុងភូមិគ្រឹះហេីយនោះក៏លេចឡេីងនូវវត្តមានកម្លោះជេយ៍ដែលចុះមកដល់ក្រោមល្មម កាលបើក្រសែរភ្នែកពីរគូរកំពុងប្រទាក់គ្នាហេីយពិភពលោកហាក់ឈប់ដំណេីរការមួយរំពេចក្រសែរភ្នែកនាយកម្លោះរវៃសម្លឹងមនុស្សដែលគេស្រលាញ់ធ្លាប់តែកៀកកើយនាពេលនេះគេកំពុងតែកៀកកិតនឹងប៉ារបស់ខ្លួនទៅវិញ ខួរក្បាលវាងវ័យធ្វេីការអោយដំណឹងភ្លាមវេលាដែលសង្សារចាស់ខ្លួនកំពុងប្រាកដវត្តមាននៅក្នុងផ្ទះខ្លួនក្នុងថ្ងៃនេះមិនមេនក្នុងនាមជាសង្សារចាស់របស់ខ្លួនតែក្នុងនាមជាអាបប៉ាចុងរបស់ខ្លួនវិញមេនទេ
«នេះ...ប៉ាកុំប្រាប់ណា៎ថាគេជាប្រពន្ធរបស់ប៉ា»សម្លេងអ្នកជាកូនប្រុសត្រូវតម្លេីងឥតព្រៀងទុកខណៈកែវភ្នែកមុតនៅតែសម្លឹងមកកាន់នាយតូច
«មេនហើយ មានបញ្ហាអីមេនទេ?»
«ប៉ាកំពុងតែចាញ់បោកគេហើយ»
«ចាញ់បោកស្អី?»ហុីសុឹងតម្លើងសម្លេងវិញភ្លេតខណៈដែលលឺកូនប្រុសច្បងចោទប្រកាន់នាយតូចបែបនេះ
«គឺ...គ្មានអីទេ តែប៉ាមិនបានប្រាប់ខ្ញុំទេថាគេជាមនុស្សប្រុស»នាយកម្លោះដោយហេតុថានិយាយអ្វីមិនកេីតក៏ចង់លេីកលេសនេះមកភ្លាម
«បើមនុស្សប្រុសវាយ៉ាងម៉េច ក្រែងអែងក៏ធ្លាប់ប្រាប់ប៉ាថាសង្សារអែងក៏ជាក្មេងប្រុស»ជេយ៍ពេលនេះកាន់តែគាំងមួយកម្រិតទៀតហាក់និយាយអ្វីមិនចេញខុសពីនាយតូចដែលឈរអោបដៃហុីសុឹងញញឹមញញែមសម្លឹងមកជេយ៍ក្នុងន័យបញ្ឈឺ
«ហឹស ចង់ធ្វើយ៉ាងម៉េចក៏ស្រេចតែប៉ាចុះព្រោះទោះខ្ញុំនិយាយយ៉ាងណាក៏គ្មានប្រយោជន៍ដែរ»
«អូហ ថ្ងៃនេះមានពិធីជប់លៀងអីបានជាអ៊ូរអរយ៉ាងនេះ»កំពុងតែបន្តឹងសរសៃករឡូងៗដាក់គ្នាសុខៗក៏ស្រាប់តែលេចវត្តមានកម្លោះសង្ហារម្នាក់ទៀតដេីរចូលមកជាមួយនិងចរឹកឡូយឆាយពីកំណើតរបស់គេ ហើយសូមប្រាប់ថានាយម្នាក់នេះចរឹកមិនដែលចេះជំពាក់គេទេគឺថាឃូលគ្រប់ពេល គេគឺជាកូនពៅនៃត្រកូលផាកមានឈ្មោះស៊ុងហ៊ុន នាយសង្ហារម្នាក់នេះមួយអាទិត្យចូលផ្ទះតែម្ដងទេគេច្រេីនគេងនៅអាផាតមិនដ្បិតវាឆ្ងាយពីភ្នែកឪពុកស្រណុកដេីរលេងជាង
«អេហេ អូនម្នាក់នេះស្អាតម្លេះ ជាមាន់ថ្មីរបស់ប៉ាមេនទេដូចជាកៀកកើយសម្បើមណាស់នៀក»ស៊ុងហ៊ុនពេលដែលឃើញរង្វង់មុខក្រពុំរបស់រាងតូចហើយនោះក៏អត់នឹងប្រើសម្ដីលេបខាយមិនបានថែមទាំងលូកដៃទៅច្បិចចង្ការតូចបន្តិចទាំងមិនក្រែងមនុស្សជុំវិញខ្លួន
«កុំមកប៉ះគេ គេជាប្រពន្ធរបស់យើង »ហុីសុឹងឃើញបែបនេះក៏រហ័សទាញកាយតូចមកស្រាក់ចង្កេះណែនជាងមុនទាំងប្រើក្រសែរភ្នែមិនពេញចិត្តសម្លឹងកូនប្រុសពៅ បើបន្ទោសស៊ុងហ៊ុនដែលមានចរឹកបែបនេះក៏មិនកើតដែរព្រោះថាចរឹកបែបនេះគឺបេះចេញពីចរឹកឪពុកច្បាស់ណាស់ផ្ទុយពីជេយ៍ដែលជាមនុស្សប្រុសច្បាស់លាស់មិនចេះរញ៉េរញ៉ៃច្រើន
«wow ឡូយម៉េស»ស៊ុងហ៊ុនលាន់មាត់ភ្ញាក់ផ្អើលនឹងហុីសុឹងព្រោះលើកនេះនាយអះអាងថាជាប្រពន្ធមិនមេនមនុស្សកំណាន់ដូចអ្នកមុនៗ
«ពីរនាក់អែងត្រូវគោរពគេផងកុំមកប្រើសម្ដីឈ្លើយអោយសោះ ជេគពួកគេជាកូនរបស់បងបើគេនិយាយសម្ដីអាក្រក់អីកុំទៅប្រកាន់អី»
«មិនអីទេ កូនបងក៏ដូចជាកូនអូន អូនសុំមើលថែពួកគេដូចជាកូនហើយណា៎»សម្ដីនិងស្នាមញញឹមផ្អែមល្ហែមរបស់រាងតូចកាន់តែធ្វើអោយជេយ៍ហួសចិត្តមួយកម្រិត
«ហឹស គួរអោយចង់សើចណាស់»គេពិតជាអស់សំណើចពិតមេនប្ដូរនាមពីសង្សារមកជាអាបប៉ាចុងមួយរំពេចបែបនេះ នាយពិតជាមិនយល់ថារាងតូចកំពុងតែគិតអ្វី ចង់ធ្វើអ្វីអោយប្រាកដ
«បាន appaចុងគួរអោយស្រលាញ់បែបនេះមកមើលថែច្បាស់ជាកក់ក្ដៅបេះដូងស្លាប់ហើយ»ប្រុសពៅបញ្ចេញសម្ដីនេះឡើង ប្រាកដណាស់ថាសម្ដីលេបខាយនេះមិនមេនជាលើកទីមួយក្នុងឆាកជីវិតនាយនោះទេព្រោះសម្ដីនេះគេយកទៅប្រើដាក់ស្រីៗមិនតិចនាក់ឡើយ
«សម្ដីផ្អែមដល់ហើយនៀក បែបនេះគួរតែអោយរង្វាន់ល្អទេ»
«បានហើយជេគ តោះយើងឡើងទៅខាងលើវិញទៅកុំខាតពេលជាមួយពួកគេអី»ហុីសុឹងមិនចង់ចំណាយវេលាយូរជាមួយគ្នានិងកំពុងច្រាលអារម្មណ៍ហួងហែងឡើងកាលបើឃើញក្រសែរភ្នែកកូនទាំងពីរដែលសម្លឹងរាងតូចនោះក៏ព្យាយាមកាត់សន្ទនាភ្លែត ។
+++++
«នេះញាំអោយច្រើនៗទៅអូនធ្វើជាពិសេសសម្រាប់បង»នៅក្នុងតុអាហារពេលល្ងាចដែលអង្គុយគ្នាបួននាក់ប៉ុន្តែជេគកំពុងចាប់មុខម្ហូបដាក់អោយអ្នកដែលមានវ័យក្រាស់ក្រែលជាងគេដែលជាអនាគតប្ដីខ្លួនហាក់មិនបានចាប់អារម្មណ៍នឹងវត្តមាននាយកម្លោះពីរនាក់នោះដែលកំពុងតែបាញ់ក្រសែរភ្នែកមករកខ្លួន
«អូនក៏ញាំដែរទៅ អូនស្គមណាស់»ហុីសុឹងហាក់មិនអោយចាញ់ចិត្តរាងតូចក៏ដួសម្ហូបដាក់ក្នុងចាននាយតូចដែរ
«អូហូ នេះខ្ញុំនិងបងជេយ៍ក្លាយជាខ្យល់អាកាសតាំងពីអង្កាលនៀក»អ្នកកម្លោះបុិនសម្ដីឡិះឡោះច្រើនក៏ខ្ជាក់សម្ដីឡើងគ្មានអ្នកណាក្រៅពីស៊ុងហ៊ុននោះឡើយ យប់នេះសង្ស័យមេឃភ្លៀងច្បាស់ណាស់ព្រោះតែស៊ុងហ៊ុនមកគេងនៅផ្ទះហើយនៅចុះមកញាំអាហារជុំគ្នាទៀត
«អា៎...សុំទោសណា៎ នេះសុងហ៊ុននិងជេយ៍ញាំអោយច្រើនដែរទៅណា៎»ជេគកាលបើលឺបែបនេះធ្វើជាភ្ញាក់ខ្លួនក៏រៀបរឹកដួសម្ហូដាក់អោយបងប្អូនទាំងពីរទាំងញញឹមញញែមដាក់ពួកគេ ប៉ុន្តែជេយ៍មិនត្រឹមតែរក្សារមុខមាំនោះឡើយថែមទាំងដួសម្ហូបដែលជេគដាក់ចូលចានខ្លួនអម្បាញ់មិញចោលក្នុងធុងសម្រាមគៀនតុនោះធ្វើអោយរាងតូចទម្លាក់ទឹកមុខភ្លាមៗ
«ជេយ៍ វាយ៉ាងម៉េចអែងនឹង ជេគខំមានចិត្តដួសអោយហេតុអីក៏អែងធ្វើបែបនេះ»ហុីសុឹងដោយឃើញអាកប្បកិរិយាមិនគប្បីរបស់កូនប្រុសបែបនេះក៏ស្ដីអោយភ្លាមៗដោយការមិនពេញចិត្ត
«ព្រោះម្ហូបខ្លះល្អតែសម្បកក្រៅចំណែកខាងក្នុងវារលួយគួរអោយខ្ពើម»សម្ដីនេះនាយមានបំណងចាក់ដោតរាងតូចច្បាស់ណាស់អែសាមីខ្លួនក៏ដឹងតែគេមិនខ្វល់បែរជាញញឹមហាក់មិនបានឈឺនឹងសម្ដីនេះ
«បានហើយបងកុំបន្ទោសគេអី គេអាចនឹងមិនចូលចិត្តម្ហូបបែបនឹង មិនអីទេណាបើជេយ៍មិនញាំចាំអាបប៉ាទៅធ្វើទឹកក្រូចច្របាច់ដែលជេយ៍ចូលចិត្តអោយណា៎»កាយតូចបង្ហាញស្នាមញញឹមស្រស់លើផ្ទៃមុខក៏ងើបពីកៅអីបម្រុងចេញទៅផ្ទះបាយ
«aww!ហេតុអីក៏ដឹងថាបងជេយ៍ចូលចិត្ត?»នាយសង្ហារកូនពៅនៃត្រកូលផាកចាប់ប្រកូកសំណួរជីកឬសគល់ដោយចម្ងល់បង្អាក់ដំណើរនាយតូច
«អាហ៎...គ្មានអីទេគ្រាន់តែស្មានប៉ុណ្ណោះ»
«ពីមុនចូលចិត្តតែពេលនេះលែងហើយ គឺស្អប់បំផុត!!!»នាយកម្លោះជេយ៍បោះសម្ដីនេះរួចក៏ងើបឈរពេញកម្ពស់បង្ហួសខ្លួនឡើងទៅបន្ទប់ផ្ទាល់ខ្លួនបាត់ទៅ
«មិនអីទេកុំគិតច្រើនអី គេតែបែបនឹងអែង»ហុីសុឹងបារម្ភពីអារម្មណ៍នាយតូចក៏និយាយលួងលោម
ទឺត!ទឺត!សម្លេងទូរស័ព្ទនាយក្រាស់ហុីសុឹងបន្លឺឡើងគេក៏ប្រញាប់លើកភ្លាមៗមិនអោយអស់វេលា
«ហេឡូ!៚៛@/?#%$£€ អឹមយើងនឹងទៅឥឡូវនេះ»
«មានរឿងអីមេនទេ?»ក្រោយពីបិទទូរស័ព្ទឬកពារប្រញាប់ប្រញាលរបស់នាយធ្វើអោយជេគប្រញាប់សួរនាំភ្លាមៗ
«គឺនៅកាសុីណូមានបញ្ហាបន្តិចបងត្រូវទៅឥឡូវនេះ ប្រហែលជាយប់ជ្រៅទើបបងត្រឡប់មកវិញ អូនគេងមុនទៅ មិនបាច់ចាំបងទេ»ដៃមាំធំពេញដោយសរសៃលើកទៅកាន់ក្បាលមាឌតូចដែលមានកម្ពស់ត្រឹមទ្រូងសឹមអោនទៅប្រថាប់បបូរមាត់លើថ្ងាសតូចពេញដោយក្ដីស្រលាញ់
«បាទ ធ្វើដំណើរប្រយ័ត្នប្រយែងណា៎ ជុប»អែមាឌតូចមិនអោយទាស់ចិត្តក៏ចង្អើតជើងថើបថ្ពាល់នាយមួយខ្សឺត។
(mi k'hoon :👀👄)
YOU ARE READING
⚠︎︎ ពង្វក់ ⚠︎︎🔥
Actionព្រោះតែកំហឹងគុំនំប្រៀបដូចជាកំផែងក្រាស់ឃ្មឹកបាំងភ្នែករបស់ខ្ញុំអោយខ្ញុំជ្រុលខ្លួនហ៊ានធ្វេីគ្រប់យ៉ាងប្រព្រឹត្តិទង្វេីស្មោកគ្រោក ចូលទៅបំផ្លាញពួកគេ បំផ្លាញមនុស្សល្អមនុស្សដែលមានតែក្ដីស្រលាញ់ស្មោះត្រង់អោយខ្ញុំ ចុងក្រោយមានតែពាក្យថាវិប្បដិសេរីមួយមុខគត់...