Clutter(4/10):ថ្ងៃអេតាសុីវិល
«បានយើងនឹងសម្រេចបំណងអែងឥឡូវនេះ»ដឹងត្រឹមពេលនេះនាយអន់ចិត្តនឹងរាងតូចណាស់លាយឡំនិងអារម្មណ៍ខឹងតិចៗផងទើបស្ទុះចេញពីបន្ទប់ហើយចុះទៅក្រោមភ្លាមៗ
ឈូ ! ឈូ !
នេះមេឃកំពុងភ្លៀងទៀតមេនទេ ? នាយរត់ចេញក្រៅផ្ទះក្រោមដំណក់ទឹកភ្លៀងធ្លាក់មកជាគ្រាប់ធំៗស្រោចស្រពផ្ទៃដី
«បងចង់ទៅណា ជេយ៍ស្ដាប់អូនសិន អូនគ្មានចេតនានិយាយបែបនឹងទេណា៎ ជេយ៍»អែជេគក៏រត់មកតាមដោយមិនគិតពីភ្លៀង ផ្គរ រន្ទះដូចគ្នា នាយតូចរត់មកឈប់ខាងមុខជេយ៍ដែលពេលនេះពួកគេទាំងពីរក៏កំពុងនៅក្នុងរបងភូមិគ្រឹះនៅឡើយទេ
«ជេយ៍ អឹប.. ហ្អឹម»ត្រចៀកវាងវៃរបស់រាងតូចលឺយ៉ាងរហ័សនូវសម្លេងឡានបរចូលក្នុងភូមិគ្រឹះក៏ដឹងក្នុងចិត្តច្បាស់ថាជាឡានរបស់ហុីសុឹង មិនគិតច្រេីនក៏លេចចេញគំនិតអវិជ្ជមានមកអែកអែង ។ ជេគក្រសោបផ្ទៃមុខនាយរួចក៏ទាញចុះមកផ្អឹបបបូរមាត់ជាមួយគ្នានិងទាញដៃមាំមកក្រសោបចង្កេះតូចរបស់ខ្លួន អោយសមនឹងរូបភាពថានាយកម្លោះកំពុងចាប់ថើបខ្លួន អែជេយ៍ដែលទើបស្រឡាំងកាំងបន្តិចហើយក៏ហាក់លង់នឹងការថើបមួយនេះរហូតភ្លេចខ្លួនលើកដៃម្ខាងដែលនៅកាន់ចង្កេះតូចអម្បាញ់មិញប្ដូរមកក្រសោបកញ្ចឹងករតូចម្ដង ។រូបភាពថើបគ្នាក្រោមដំណក់ទឹកភ្លៀងធ្វេីអោយរាងក្រាស់ដែលនៅក្នុងឡានបានឃេីញហេីយឆេះឆួលបេះដូងភ្លាមៗ មិនអោយចាំយូរហុីសុឹងរូតរះចាកចេញពីឡានមិនខ្វល់ពីព្យុះភ្លៀង
«ហឺយ អាជេយ៍ អែងកំពុងធ្វើស្អីនឹង»រត់មកដល់ក៏ទាញជេយ៍ទាំងកម្រោលមិនភ្លេចចោលកណ្ដាប់ដៃមួយទំហឹងត្រង់គែមមាត់តាមចិត្តដែលមានតែកំហឹងដល់ថ្នាក់កម្លោះជេយ៍ដួលទាំងជំហរ
«នេះរឿងវាយ៉ាងម៉េចនឹង»បន្ទាប់មកក៏ងាកមកសួររាងតូចដែលឈរស្រឡាំងកាំង នាយក្រាស់មិនអស់ចិត្តរឹតតែមិនជឿថាជេគចង់ក្បត់ខ្លួន
«ហុីសុឹង គេបង្ខំអូនណា៎ អូនខ្លាចណាស់ ហ្អឹក»ជេគស្រាប់តែនិយាយទាំងយំយែកចូលទៅអោបដៃហុីសុឹងហាក់ដូចខ្លួនជាតួកំសត់ ចំណែកជេយ៍ដែលនៅអង្គុយធៀបនឹងដីនៅឡើយស្រាប់តែហួសចិត្តនឹងប្រយោគដែលរាងតូចប្រាប់ប៉ាគេអម្បាញ់មិញ មិនដែលដឹងឡេីយថាគេពិសពុលដល់ថ្នាក់នេះ
ដឹប!ដឹប!ដឹបៗៗៗៗ
ហុីសុឹងកាលបើបានលឺបែបនេះហើយក៏ក្ដាប់ដៃណែនជាងមុនរួចក៏ស្ទុះទៅដាល់យកៗទាំងកម្រោល ស្បៃកំហឹងបាំងភ្នែកអោយគេសឹងតែភ្លេចទៅហើយថាអ្នកដែលខ្លួនកំពុងវាយមិនដកដៃជាកូនប្រុសរបស់ខ្លួន
«ហុីសុឹង ប៉ុណ្ណឹងបានហើយកុំវៃគេអី បានហើយៗៗ...យើងឡើងទៅខាងលើវិញទៅ»ឃេីញបែបនេះជេគប្រញាប់ចូលទៅឃាត់ ចិត្តមួយចង់អោយហុីសុឹងឈឺចាប់ចង់អោយទំនាក់ទំនងឪពុកកូនត្រូវឈ្លោះត្រូវបាក់បែកតែគេមិនបានចង់អោយជេយ៍មករងរបួសបែបនេះឡេីយ នាយតូចភ្លេចពិចារណាមួយគ្រាថាជេយ៍ក៏ច្បាស់ជាត្រូវឈឺចាប់ដូចគ្នា គេមានអារម្មណ៍ខុសនឹងមនុស្សប្រុសដែលគេស្រលាញ់ដែលត្រូវមករបួសដោយសារខ្លួន....
YOU ARE READING
⚠︎︎ ពង្វក់ ⚠︎︎🔥
Actionព្រោះតែកំហឹងគុំនំប្រៀបដូចជាកំផែងក្រាស់ឃ្មឹកបាំងភ្នែករបស់ខ្ញុំអោយខ្ញុំជ្រុលខ្លួនហ៊ានធ្វេីគ្រប់យ៉ាងប្រព្រឹត្តិទង្វេីស្មោកគ្រោក ចូលទៅបំផ្លាញពួកគេ បំផ្លាញមនុស្សល្អមនុស្សដែលមានតែក្ដីស្រលាញ់ស្មោះត្រង់អោយខ្ញុំ ចុងក្រោយមានតែពាក្យថាវិប្បដិសេរីមួយមុខគត់...