12 .

118 4 0
                                    


នាយក្រាស់និយាយឡេីងតិចៗទាំងកំហឹងក្នុងចិត្តកំពុងតែឆាបឆេះឥតស្រាកស្រាន្ត មិចក៏គេហ៊ានម្ល៉េះហ៊ានចេញមកក្រៅដេីរលេងទាំងគ្មានសុំកាអនុញាតពីនាយតតែសោះ គិតថាខ្លួនឯងជាស្អីដែរចង់ចេញមកក្រៅក៏តាមតែចិត្តនោះ ។

   រួយភឹងនៅតែបន្តសម្លឹងមេីលហុងអុី មិនព្រិចកាន់តែ
សម្លឹងគំនិតជាច្រេីនក៏កាន់តែហោះចូលមកក្នុងខួរក្បាលមិនឈប់ ចំណែកឯហុងអុីវិញមិនបានឃើញឬមិនចាប់អារម្មណ៍ថាមានអ្នកសម្លឹងមេីលមកខ្លួន ឡើយព្រោះតែរាងតូចបាននិយាយលេងសេីចជាមួយសិស្សច្បងដែរមកជាមួយទាំងនោះ ទេីបមិនបានចាប់អារម្មណ៍និងរាងសង្ហារ..។

« លោក ប្រធានសម្លឹងមេីលអ្វីនិង» ឆ្សាងលីនទេីបតែចេញមកពីបន្ទប់ទឹកមិញនេះបានឃើញអររួយភឹងសម្លឹងមើកទៅជ្រុងម្ខាងទៀតមិនដកភ្នែក

«គ្មានអីនោះទេ» នាយក្រាសប្រញាប់ឆ្លេីយនិងឆ្សាងលីនដកភ្នែកពីកាសម្លឹងរាងតូចមកវិញព្រោះមិនចង់អោយឆ្សាងលីននាងចាប់អារម្មណ៍ច្រេីន

« តែមុននេះខ្ញុំឃើញលោកប្រធានសម្លឹងឡើងភ្លឹក »

« សាច់អាំងមកដល់ហេីយនាងញ៉ាំទៅ»

« អៅ..ចុះលោកប្រធានចង់ក្រោកទៅណាមិនញ៉ាំជាមួយគ្នាទេ?! »

« ខ្ញុំលែងចង់ហេីយ នាងញាំម្នាក់ឯងចុះ! ថ្លៃសាច់អាំងខ្ញុំចេញអោយ តែរកតាក់សុីជិះទៅផ្ទះវិញខ្លួនឯងទៅ» ថាហេីយនាយក្រាស់បែរខ្នងដើរចេញទៅក្រៅបាត់

« សាច់អាំងច្រេីនយ៉ាងនេះខ្ញុំញ៉ាំម្នាក់ឯងម៉េចនិងអស់..តែខ្ជិលខ្វល់ណាស់លោកប្រធានចេញលុយអោយហេីយនៅស៉ាំញាំដល់ណាទៀត»
_______

ភូមិគ្រិះ
ម៉ោង 7:45 នាទីយប់

ក្រោយពេលមកដល់ភូមិគ្រិះវិញ នាយសង្ហារបានបោះ
ចំហានជេីងដេីរចុះពីឡានយ៉ាងលឿនស្លេវចូលមកក្នុង
ភូមិគ្រិះទាំងមុខមិនរឹក ខណះពេលដែរនាយដេីររៀបនិងឡេីងទៅជាន់ខាងលេីហេីយនោះ នាយក៏ងាក
ជាធ្វេីសួរម៉ែដោះ ដែរឈរអោនមុខចុះនៅជ្រុងម្ខាង...

«ម៉ែដោះ មានដឹងថាហុងអុីទៅណាទេ»នាយសង្ហារ
សួរទៅកាន់ម៉ែដោះដោយសម្លេងត្រជាក់គ្មានទឹកដម និងបានដេីរមកយឺតៗទៅឈរ នៅចំពោះមុខរបស់ម៉ែដោះ...

« ខ-ខ្ញុំអត់ដឹងទេអ្នកប្រុស...» ម៉ែដោះភ័យមិនស្ទេីរទេពេលអររួយភឹងមកឈរនៅចំពោះមុខនិងសួរសំណួរ ដែរគាត់មិនចង់ឆ្លេីយចេញមកបែបនេះ ទេីបធ្វេីអោយគាត់ឆ្លេីយអាក់ៗ...

« ពិតទេ...» ម្តងនេះរាងក្រាស់សួរទៅម៉ែដោះរាងទំ
លាក់សម្លេងបន្តិច មុនដំបូងនាយគ្រាន់តែចង់សួរទៅ
គាត់ធម្មតាតែប៉ុណ្ណោះ ព្រោះចង់ដឹងថាហុងអ៉ីបាន
មកផ្ទះឫអត់ ក៏ប៉ុន្តែគាត់បែរជាឆ្លេីយអាក់ៗដូចជាមានរឿងលាក់បាំងនិងនាយទេីបនាយឧទារម្ដងទៀត

«គឺ-ពិតមែនអ្នកប្រុស» ម៉ែដោះឆ្លេីយរាងញ័រៗមិនហ៊ានងេីបមុខសម្លឹងចំកែវភ្នែកពិឃាតបេីរួយភឹងដឹងថាគាត់ជួយលាក់ហុងអុីនោះទាំងគាត់និងហុងអុីសុទ្ធតែមានរឿងមិនខាន...

«ខ្ញុំសួរធម្មតាតេីចាំបាច់ភ័យ? ឬក៏មានអីលាក់បាំងនិងខ្ញុំទេដឹង..» ប្រយោគចុងក្រោយនាយនិយាយសង្គតសម្លេងយ៉ាងធ្ងន់ ធ្វេីអោយអ្នកស្តាប់ហេីយព្រឺឆ្អឹងខ្នងមិនបាត់

«អត់ទេអ្នកប្រុសមិនមានរឿងលាក់បាំងនិងអ្នកប្រុស
នោះទេ» ម៉ែដោះប្រញាប់ឆ្លេីយយ៉ាងលឿន ខ្លាចថា
នាយសង្ហាររឹតតែសង្ស័យបន្ថែមទៀត...

« ហឹម...ខ្ញុំលែងសួរទៀតហេីយនាំតែខាតពេល ម៉ែដោះអាចទៅធ្វេីអ្វីផ្សេងបាន»ដោយខ្ចិលសួរដេញដោលបន្ត នាយក៏ដើរចេញលើបាត់

«ចាស៎» នាយក្រាស់ទៅបាត់គាត់ដកដង្ហើមធូរស្រាលមុននេះគាត់ភ័យខ្លាំងណាស់  សម្រួលអារម្មណ៍បានបន្តិចគាត់ក៏ប្រញាប់រត់ទៅផ្ទះបាយដើម្បីទៅធ្វើម្ហូបបន្ថែមទុកសម្រាប់អ្នកប្រុសរបស់ខ្លួន

_________

   នាយសង្ហារដេីរចូលមកក្នុងបន្ទប់របស់ខ្លួនវិញនាយក៏បានប្រាស់ខ្លួនដេកទៅលេីពូកទន់ល្មេីយមុននិងនិយាយឡេីងតិចៗ

« សូម្បីម៉ែដោះពេលនេះក៏ប្រឹងជួយលាក់ឯងដែរ តែមិនអីទេខ្ញុំនិងចាក់បណ្តោយតាមនិងចុះ រង់ចាំដល់ថ្ងៃខួបកំណេីតរបស់ខ្ញុំចាំខ្ញុំលេងជាមួយឯងអោយអស់ដៃចុះលីហុងអ៉ី »

To be continued....
________________

 ✧ស្នាមស្នេហ៍ទឹកភ្នែក🥀✧ Where stories live. Discover now