💛ស្ពានយោលចាំស្នេហ៍💛

52 4 0
                                    

  ការតុបតែងខ្លួនរបស់ជេហូបប្រព្រិត្តិទៅកន្លងជាងកន្លះម៉ោង ក៏បានលេចចេញនូវកាយតូចស្តើងស្អាតស្លៀកពាក់ឈុតបុរាណពណ៌ផ្ទៃមេឃចាស់អមជាមួយនឹងដាវពណ៌ក្រមៅនៅក្នុងដៃធ្វើអោយគេរឹតតែសង្ហានឹងស្អាតក្នុងភ្នែកមនុស្សគ្រប់គ្នា។

  «វ៉ោវបងជេហូបបងស្អាតណាស់ឈុតនេះសាកសមនឹងបងពិតមែន»យ៉ារីនដែរជាតួឯកស្រីលំដាប់ទី1ចូលទៅសរសើជេហូបទាំងកែវភ្នែកសម្លឹងទៅនាយមិនដាច់សោះ។

«អរគុណហើយដែរបានសរសើយ៉ារីនក៏ស្រស់ស្អាតដូចទេពធីតាដែរពេលនេះ»ជេហូបវិញញញឹមតបទៅនាងក្រមុំដោយពុំដឹងថាស្នាមញញឹមមួយនោះកំពុងតែឆក់យកបេះដូងរបស់នាងតូចយ៉ារីននោះទេ។

«ពិតមែនឬបានបងសរសើខ្ញុំតែម្នាក់គឺគ្រប់គ្រាន់ហើយ»មុខនាងក្រមុំក៏ក្រហមទុំភ្លាមៗពេលលឺពាក្យសរសើចេញពីមាត់មនុស្សដែរខ្លួនលួចស្រលាញ់បែបនេះ។

«អ្នកទាំងពីររួចរាល់ឬនៅដល់ម៉ោងថតហើយ»កំពុងតែនិយាយគ្នាក្រុមថតក៏ហៅពួកគេទាំងពីរដែរឈរសាសងគ្នានៅមុខបន្ទប់ផាត់មុខគ្មានខ្វល់ពីអ្នកណាសោះ(កុំចេះតែនិយាយសាសងស្អីគេនិយាយគ្នាតាមធម្មតាតើ)

«ពួកយើងរួចរាល់ហើយ»ពួកទាំងពីក៏ប្រញាប់ដើរទៅកាន់កន្លែងថតព្រោះតែនៅយូរត្រូវមាត់មិនខានទេ។

«អើពួកយើងមកជុំគ្នាហើយតោះចាប់ផ្តើមអ្នកមុនគេគឺជាតួឯករបស់យើងទាំងពីរប្អូនជេហូបនឹងអូនយ៉ារីន»ដេរិចទ័រក៏ហៅពួកគេអោយចូលទៅកន្លែងដែរគេរៀបចំសម្រាប់ថតដាក់មុខក្រប។

«អូខេសូមអោយកៀកបន្តិចបានហើយ»អ្នកថតដែរកំពុងតែថតក៏ប្រាប់ទៅអ្នកទាំងពីរអោយឈរជិតគ្នា នេះគន្លាតវាមិនឆ្ងាយនោះទេគឺមុខជេហូបជិតនិងមុខយ៉ារីនទៅហើយ ធ្វើអោយអ្នកដែរឈរមើលទិត្ថភាពនោះសឹងតែគាំងបេះដូងទៅហើយព្រោះវាស្និតស្នាលនិងមើលទៅពួកគេសមគ្នាឥតខ្ចោះតែម្ដង តែក្នុងនោះក៏មានក្រសែភ្នែកមួយកំពុងសម្លឹងទៅពួកគេទាំងហាក់មិនពេញចិត្តជាខ្លាំង ម្នាក់នោះគ្មាននរណាក្រៅពីសាន់ដ្រាគូប្រជែងរបស់ជេហូបនោះទេ។

«បន្ទាប់មកទៀតប្អូនដេសុងនិងសាន់ដ្រាចូលមក»បន្ទាប់ពីហូបនិងយ៉ារីនថតចប់ក៏ដល់វេទតួរងម្ដង។ការថតក៏ប្រព្រឹត្ដទៅអស់ជាច្រើនម៉ោង គ្រប់គ្នាក៏ឈរសម្រួលឥរិយាបថនិងចាំស្ដាប់បញ្ជាពីអ្នកគ្រប់គ្រងថាអោយទៅធ្វើអ្វីបន្ត។

📗short novel 📘Where stories live. Discover now