💒
នៅក្នុងរាជវាំងដ៏ធំល្វឹងល្វើយមានឡានមួយកំពុងតែបរចូលចតនៅខាងមុខវាំងដ៏ធំនោះភ្លាមនោះក៏លេចនូវវត្ដមាននូវកាយតូចដែលចេញពីឡានទាំងទឹកមុខនិងធឹងមិនមានស្នាមញញឹមអ្វីបន្តិចសោះឡើយ។នោះគឺជាអង្គម្ចាស់ដែលជាស្ដេចគ្រងរាជនៅទីនោះទ្រង់ទើបតែយាងមកពីក្រៅប្រទេសនោះទេ។នាយតូចដើរចូលទៅជាមួយនិងអង្គជាច្រើនពេលចូលទៅដល់ខាងក្នុងវាំងភ្លាមក៏មានសុទ្ធតែនាក់បម្រើចាំគាល់បម្រើមុនជាស្រាច់ទៅហើយ។អង្គម្ចាស់តូចម្នាក់នេះក៏ដើរហួសនាក់បម្រើទាំងនោះគ្មានមើលនរណាសូម្បីតែម្នាក់នាយតូចដើរឡើងទៅខាងលើនៃបន្ទប់របស់ខ្លួនទាំងមួយមាត់និយាយក៏គ្មានដែរ។ហូស៊ុក អាមីនដ្រាអាដឺដ្រេស ជាអង្គម្ចាស់ផ្ដាច់ការដែលគ្រប់គ្រងនៅលើទឹកដីអាមីនដ្រានោះតាំងពីទ្រង់នៅវ័យ15ឆ្នាំមកម្ល៉េះទ្រង់មានចរឹកឆេវឆាវមិនចូលចិត្ដនិយាយច្រើននោះទេទៅដល់ណាគេគ្រប់គ្នាតែងខ្លាចរអាទ្រង់ជានិច្ច។តែអ្វីដែលប្លែកនោះទ្រង់គឺមានរូបសម្រស់ស្រស់ស្អាតដូចជាទេវតាទៅវិញ កាយតូចច្រឡឹង ក្លិនខ្លួនក្រអូបដូចជាផ្កាលីលី.បបូរមាត់ក្រហមដូចស្រទាប់ផ្កាកុលាប..សក់ពណ៍ទង់ដែងរលើបរលោងមើលត្រង់ណាក៏ស្អាតដែរ។
មកមើលមេធ្មប់ដែលគេកំពុងតែរៀនវិជ្ជាវេទមន្តរបស់ខ្លួនយ៉ាងតាំងចិត្ដ។នាយក្រាសដែលមានចញ្ចើមកោងក្រាស់សក់ពណ៍ខ្មៅបបូរមាត់ក្រាសរាងកាយមាំមួនភ្លាមក៏ស្រាប់តែបើកភ្នែកឡើងទាំងជ្រួញចញ្ចើមឡើង។
ណាមជុន<ក្លិនអ្វីក្រអូបម្ល៉េះ..អាមានអ្វីពិសេសមែនទេទៅមើលសិន..>នាយក្រាសដែលកំពុងតាំងសមាធិនោះក៏បើកភ្នែកឡើងមកព្រោះក្លិនក្រអូបដែលសាយភាយចេញពីរាជវាំងបានពង្វក់ចិត្ដរបស់គេបាត់ទៅហើយ។