« អឹម..ហ្ហឹក»សម្លេងយំស្កឹកស្កួលពីសំណាក់ក្មេងតូចល្អិតសាច់សដូចសំឡី កំពុងតែពួនយំនៅក្នុងគុម្គឈើធំមួយ ដែរនេះវាវេលាយប់ជ្រៅទៅហើយ. ដៃតូចៗរបស់ក្មេងតូចនោះកំពុងខ្ទប់មាត់ខ្លួនដែរកំពុងតែយំទាំងញ័រខ្លួនទទ្រើតហាក់ភ័យខ្លាចអ្វីម្យ៉ាង។
«យើងដឹងថាឯងនៅជិតនេះ...បើមិនចង់ឈឺខ្លួនទេឆាប់ចេញមក»សម្លេងរបស់បុរសឈុតខ្មៅដែរស្លៀកពាក់ខោអាវដូចជាជនឧក្រិដ្ឋ នៅក្នុងដៃមានកាន់កាំបិតមុតស្រួចព្រមទាំងស្រែករកក្មេងតូចដែររត់ពួនពីគេទាំងសម្តីគួរអោយខ្លាច។
«គ្រាំង»ខណៈនោះមេឃក៏ចាប់ផ្តើមមានផ្គរលាន់ខ្លាំងឡើងព្រោះវាជិតភ្លៀងទៅហើយ បុរសចម្លែកនោះក៏កំពុងតែស្វែងរកអាល្អិតនោះទៅមកជុំវិញទីនោះ។
«ម៉ាក់ប៉ាជួយកូនផង»ក្រោយបុរសកំណាចបានចេញពីទីនោះបាត់មួយសន្ទុះក្មេងតូចក៏ពោលឡើងសុំជំនួយពីឱពុកម្ដាយដែរមិនដឹងថានៅទីណាឡើយពេលនេះ។
«ហ្ហឹក...ខ្លាចណាស់...»ក្មេងតូចបានលូនចេញពីគុម្គព្រៃទាំងងាកឆ្វេងស្ដាំមិនដឹងថាខ្លួនកំពុងនៅទីណានោះទេព្រោះទីនេះងងឹតនឹងដូចជាឆ្ងាយពីមនុស្សខ្លាំងណាស់។
ជើងតូចៗមានរបួសព្រោះទាក់នឹងមែកឈើតែគេលែងដឹងឈឺទៅហើយព្រោះតែភាពភ័យខ្លាចពីការតាមសម្លាប់របស់បុរសប្លែកមុខ ធ្វើអោយក្មេងតូចល្អិតដូចជាគេវង្វេងអស់ទៅហើយ។គេក៏បន្តដើរគេចចេញពីទីនោះព្រោះវាគ្មានសុវត្ថិភាពឡើយសម្រាប់គេនៅទីនេះបន្ត។
«ចង់ទៅណាក្មេងតូច»ដើរមិនទាន់បានប៉ុន្មានផងវត្តមានរបស់បុរសចម្លែកនោះក៏លេចចេញមកពីខាងក្រោយខ្នងរបស់គេ។
«ហ្ហឹក..ហ្ហាយ»មិនគិតច្រើនអាល្អិតក៏ស្រែកឡើងមួយទំហឹងមុននឹងរត់ទៅមុខបន្តដោយស្រែកផងយំផងព្រោះខ្លាច រីឯបុរសនោះក៏នៅតែរត់ដេញតាមគេចុះ ទោះគេនៅក្មេងតែពិបាកចាប់បន្តិចព្រោះនេះនៅក្នុងព្រៃក្មេងម្នាក់នេះលូនចូលច្រកតូចៗបានតែសម្រាប់មនុស្សធំវាពិបាកសម្រាប់គេហើយ។
«អ្ហាយ»រត់បានបន្តិចអាល្អិតក៏ទាក់នឹងវល្វិ៍ដួលទៅផ្ទប់នឹងដីមួយទំហឹងធ្វើអោយបុរសកំណាចមកទាន់គេបាន។