💛ស្ពានយោលចាំស្នេហ៍💛

61 4 0
                                    

ព្រឹកថ្មីក្រុុមការងារទាំងអស់កំពុងរៀបចំទីតាំងថតនិងរៀបចំផាត់មុខសម្រាប់តួអង្គដែរត្រូវសម្តែង។

  «ណែឯងយប់មិញមានលឺសម្លេងអីទេ»មនុស្សមួយក្រុមឈរនិយាយគ្នាទាំងកំពុងរៀនចំតុបតែងខ្លួនដល់តួនីមួយៗ។

  «សម្លេងអី»

  «គឺ..សម្លេងឆ្កែលូនិងណា»

  «នៅជនបទឆ្កែលូជារឿងធម្មតាតើ»

  «តែឯងមិនចម្លែកទេហីភូមិនេះស្ងាត់ខុសពីធម្មតា..មើលចុះអ្នកភូមិនៅទីនេះដូចជាមិនសូវរាក់ទាក់ប៉ុន្មាននោះទេ»

  «ទៅខ្វល់ធ្វើអីក្រែងយើងមកថតរឿងហីមិនមែនមករសនៅទីនេះរហូតឯណាឯងនេះ»

  «ឆ្ងល់ក៏មិនបានដែរឆើស»ពួកគេជជែកគ្នាចុះឡើងអំពីភូមិដែរខ្លួនកំពុងតែមកនៅទាំងចម្ងល់មកដល់ទីនេះមួយថ្ងៃទៅហើយគ្មានឃើញអ្នកភូមិណាមកសួរនាំពួកគេសោះ ឃើញតែចេញពីភូមិទៅធ្វើចំការអស់ពីធ្វើចំការក៏ឡើងភ្នំដូចជាមិនចាប់អារម្មណ៍និងពួកអ្នកទីក្រុងដែរមកទាល់តែសោះ។

  «អារីន»ជេហូបសុខៗក៏ហៅមិត្តដែរកំពុងតែផាត់មុខអោយខ្លួន។

  «មានអ្វី»អារីន

  «យប់មិញឯងមានលឺសម្លេងអ្វីដែរទេ»ជេហូប

  «អត់ទេយ៉ាងមិចឯងលឺអី»អារីនក្រវីក្បាល

  «គឺយប់មិញនេះមានគេផ្លុំខ្លុយពិរោះណាស់ឯងពិតជាមិនលឺពិតមែនឬ»ជេហូបនៅតែសួរនាងទៀត នេះពិតជាមិនលឺពិតមែនហីយប់មិញនេះសម្លេងខ្លុយនោះលាន់ខ្លាំងណាស់។

  «អត់មានលឺទេហុើយអ្នកណាទៅផ្លុំខ្លុយទៅយប់មិញ»អារីន

  «គឺជាប្រុសម្នាក់តាមរូបរាងរបស់គេប្រហែលជាប្រជាការពារភូមិនាពេលយប់ហើយ»ជេហូបប្រាប់ទៅនាងទៅអ្វីដែរគេដឹង។

  «ហើយឯងទៅជួបគេធ្វើអ្វីមនុស្សប្លែកមុខបែបនិងបើគេមានបំណងមិនល្អលើឯងទៅគិតមិច»អារីន

  «គឺជារឿងចៃដន្យទេយប់មិញនិងយើងគេមិនលក់ហើយក៏លឺគេផ្លុំខ្លុយក៏ចេះតែដើរទៅក៏ឃើញគេឈរយាមនៅឯមុខច្រកភូមិ..យើងក៏ចូលទៅសួរនាំគេទៅតាមមើលគេមិនមែនជាមនុស្សអាក្រក់ទេ»ជេហូបនិយាយទាំងមានទំនុកចិត្ត ទោះជាទើបតែជួបគ្នាតែប្រុសម្នាក់នោះគ្មានអោយអារម្មណ៍ភ័យព្រួយអ្វីឡើយ។

📗short novel 📘Where stories live. Discover now