🌚 ប្រាវ«សម្លេងបែកកែវស្រាក្រហមដ៏មានតម្លៃកំពុងតែខ្ទាតអំបែងទាំងប៉ុន្មានទៅលើផ្ទៃឥដ្ឋជិតជើងបុរសឈុតខ្មៅម្នាក់ដែរកំពុងតែឈរក្តោបដៃទាំងឱនមុខចុះហាក់ភ័យខ្លាចនិងអ្វីមួយដែរនៅចំពោះមុខខ្លួន។
«ធ្វើអ្វីមិនដែរអោយយើងសមចិត្តសោះ..នៅហ៊ានអើតក្បាលមកអោយយើងឃើញទៀត»សម្តីតូចពោលស្តីចច្រេសស្តីខ្លាំងៗទៅកាន់អ្នកដែរឱនមុខចុះសឹងតែដល់ដីទៅហើយដោយកែវភ្នែកពោពេញដោយកំហឹង។
សូមណែនាំម្នាក់នេះមានឈ្មោះថា ជុងហូស៊ុកជាម៉ាហ្វៀដៃឆៅកាចឆ្នាស់ គេជាប្រភេទចូលចិត្តមនុស្សភេទដូចគ្នា (សុីប្រុសៗក្មេងៗ🤧)តែគេមិនងាយបានខ្លួនពួកគេនោះឡើយព្រោះតែគេមានជម្ងឺម្យ៉ាងដែរអោយតែទៅជិតប្រុសៗទាំងអស់នោះដឹងតែទទួលនូវក្លិនអាក្រក់ដែររូបគេពិបាកទ្រាំរហូត ហុើយនេះក៏ជារឿងដែរគេមួម៉ៅដែរ។
«សូមទោសចៅហ្វាយតែពួកខ្ញុំជម្រើសមកអស់ហើយមិនថាតែមាឌតូចឬក៏ធាត់នោះទេគឺមកអស់អាលីងហើយ»អ្នកជាកូនចៅនិយាយរៀបរាប់ទៅកាន់តោកំណាចដែរកំពុងតែសម្លឹងមើលខ្លួនដូចជាចង់ចាប់ហែកទាំងរស់។
«ចេញទៅ»សម្លេងត្រជាក់ស្រេបពោលចេញពីមាត់តូចដោយទឹកមុខវិញមិនបាច់និយាយទេគឺអាក្រក់តែម្ដងឡើងខឹងកូនចៅមុខខ្មៅប៉ែតែម្ដង។
«បាទចៅហ្វាយ»គេរហ័សចេញបើនៅខ្លាចអំបែងជាប់ក្បាល។
«បេន»នាយតូចឈរជ្រោងសក់ខ្មៅរលើបរួចហៅកូនចៅជំនិតដែរឈរក្បែរខ្លួនឡើង។
«បាទចៅហ្វាយ»បេន
«ទៅដ្រាហ្គនដាយមិន»ពោលចប់នាយតូចក៏ទាញស្ករគ្រាប់ស្តរប៊ីរីមួយដើមមកបៀបមុននឹងទាញអាវក្រៅ
«បាទ»នាយជាកូនចៅក៏រត់ទៅបើកទ្វាអោយចៅហ្វាយ។
....................កាសុីណូដ្រាហ្គនដាយមិន.......។
នាយតូចព្រមទាំងកូនចៅដើរចូលទៅអាគារកម្ពស់200ជាន់មុននឹងចុចជណ្តើរយន្តសំដៅទៅជាន់ទី100ដែរជាជាន់សម្រាប់អ្នកដែរចូលចិត្តផឹកសុីលេងស្រីនិងលែងល្បែងសុីសង។កាយតូចដើរចូលទៅរ៉ង់ដាជាន់ទីពីរដែរអាចមើលមកខាងក្រោមនៃជាន់កាសុីណូទាំងមូលបាន វាជាជាន់វីអាយភីសម្រាប់តែអ្នកមានមុខមាត់ឬម្ចាស់កន្លែងតែប៉ុណ្ណោះទើបអាចនៅលើនោះបាន។