ភាគទី១២

538 12 0
                                    

“អូយ វ៉ាល់សៀស៍ អូនឈឺ!” ឃើញទឹកមុខឈឺចាប់របស់ប្រពន្ធហើយ តែមនុស្សកំណាចបែរជាមិនអើពើស្អីទាំងអស់ផ្ទុយមកវិញបានជាប្រឹងកម្លាំងច្របាច់ត្រង់.កដៃនាងកាន់តែខ្លាំងជាងមុនទៀត។
ឃើញរូបភាពពិបាកភ្នែកនៅចំពោះមុខ ទើបលោកដុកទ័រចូលមកឈឺឆ្អាលដោយខានមិនបាន។
“បងប្រុស...” វ៉ាល់នៀរ៍ ត្រូវស្ងាត់មាត់មួយរំពេចន៍ពេលទទួលបានខ្សែភ្នែកពិឃាដពីម្ចាស់ឈ្មោះ។
“ធ្វើការរបស់ឯងទៅកុំមកចេះដឹងរឿងគ្រួសាររបស់បង” ថាហើយមកខ្មោចចូលក៏បន្តអូសប្រពន្ធចេញទៅដោយមិនខ្វល់ពីក្រសែភ្នែករាប់សិនគូកំពុងតែសម្លឹងមើលមកក៏មិនចាប់អារម្មណ៍អាណិតភាពឈឺចាប់របស់ស្រីក្រមុំស្អីបន្តិចដែរ។
គេមិនចង់ចាប់អារម្មណ៍នូវអ្វីដែលគេមិនចង់ដឹង ហើយក៏មិនខ្វល់ ខ្វាយនូវអ្វីដែលគេមិនអើពើដូចគ្នា...

ព្រុស
វ៉ាល់សៀស៍ គ្រវែងម្ចាស់រាងស្ដើងទៅលើគ្រែមួយទំហឹងតាមអាការៈកំរោលចូលរបស់ខ្លួន ដែលសាមីខ្លួនក៏ប្រឹងយកដៃទប់មិនឱ្យរាងកាយប៉ះទង្គិចអ្វីខ្លាំងៗខ្លាចថានឹងធ្វើឱ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ នាងមិនទាន់ចង់បាត់បង់កូនទាំងមិនទាន់បានជួបមុខគ្នានោះទេ។
“បងធ្វើស្អីហ្នឹង ម៉េចក៏មកធ្វើបែបនេះដាក់អូន?” ហ្វេនស៊ី ក្រោកឡើងមកសួរប្រុសចិត្តខ្មៅ ទាំងទឹកភភ្នែករលីងរលោងចង់យំ... តែហើយវាយ៉ាងម៉េច? យ៉ាងណាក៏គេមិនខ្វល់យកចិត្តទុកដាក់នឹងនាងស្រាប់ទៅហើយ។
“ខ្ញុំទេដែលត្រូវសួរនាងនោះ យ៉ាងម៉េចខ្ញុំឱ្យវាមិនគ្រប់ហ្អេសទើបបានជាទៅរកប្អូនប្រុសខ្ញុំដល់មន្ទីរពេទ្យបែបនេះ!!!” វ៉ាល់សៀស៍ ស្រែកគំហកខ្លាំងៗដាក់ ហ្វេនស៊ី វិញហើយប្រយោគរបស់គេមួយនេះឯង ប្រៀបដូចជាដៃទាញទឹកភ្នែកអ្នកម៉ាក់ឱ្យស្រក់ចុះដោយមិនអាចហាមបាន។
“ហ៊ឹក ទោះជាបងមិនឱ្យតម្លៃអូន ស្អប់អូន មិនទុកចិត្តអូន តែក៏គួរតែទុកចិត្តប្អូនប្រុសខ្លួនដែរ” ហ្វេនស៊ី លើកដៃជូតទឹកភ្នែកចេញពីថ្ពាល់ មិនចង់ឱ្យមនុស្សអាក្រក់បានឃើញ ពីភាពឈឺចាប់ទន់ជ្រាយរបស់ខ្លួន។
“មែន! ខ្ញុំទុកចិត្តប្អូនប្រុសរបស់ខ្ញុំ តែខ្ញុំមិនទុកចិត្តស្រីហុចដូចជានាងទេ...”
ផាច់
មិនអាចទ្រាំទ្រជាមួយនឹងការប្រមាថនៅចំពោះមុខបាន.តទៅទៀត ហ្វេនស៊ី ទះអ្នកជាស្វាមីមួយកំផ្លៀងអស់កម្លាំងដៃដោយចេតនា... ហេតុអីក៏គេមើលងាយនាងដល់ថ្នាក់នេះ រៀបការបីខែមកហើយគេនៅតែមិនដឹងចិត្តនាងទៀតមែនទេ នៅមិនដឹងថានាងស្រលាញ់គេប៉ុណ្ណាទៀតតើមែនទេ ហេតុអីគេចិត្តអាក្រក់ដាក់នាងដល់ថ្នាក់នេះ។
“នេះនាងហ៊ានទះខ្ញុំផងហ្អេស ហ្វេនស៊ី!!”
“មែនហើយ! អូនទះបង...ទះឱ្យបងស្វាងពីគំនិតរបស់ខ្លួនឯងហ្នឹងអី ហ៊ឹក អូនមិនល្អត្រង់ណា ស្អប់អូនត្រង់ណាបានជាបងមកធ្វើបែបនេះដាក់អូនហ្អាស ហ៊ឹក និយាយទៅ!! បងនិយាយទៅ!!!”
“ហ្វេនស៊ី!!”
“ហ៊ឹក អូនស្អប់បង មនុស្សអាក្រក់ មនុស្សអាត្មានិយម មនុស្សឈាមខ្មៅ ហ៊ឹក អូនស្អប់បងណាស់!!”
ឌឹប ឌឹប
ទះតប់ដើមទ្រូងរឹងមាំស្វាមីអស់ចិត្តហើយ ហ្វេនស៊ី បែរខ្លួនរុញចេញតែនៅមិនទាន់បានសម្រេចនៅឡើយ ព្រោះត្រូវអ្នកជាស្វាមីចាប់ទាញមកវិញបានមុន។
“ហិង្សាលើរាងកាយប្ដីហើយ គិតថាចេញទៅបានស្រួលអ៊ីចឹងហ្អេស ហ្វេនស៊ី!”
“ហ៊ឹក បងចង់ធ្វើអីលែងអូនទៅ...”
“ដាក់ទោសប្រពន្ធក្បាលរឹងនោះអី”
“អត់ទេលែងអូន អាយយ”
ឆ្វោក
អាវស្ដើងត្រូវហែកដាច់ខ្ទេចខ្ទីគ្មានប្រណីដៃ វ៉ាល់សៀស៍ រុញរាងស្ដើងទៅលើពូកភ្លាម ខណៈនោះក៏នាំខ្លួនមកទ្របឃាត់ឃាំងប្រពន្ធមិនឱ្យរត់គេចទៅណាបាន។
“ហ៊ឹក លែងអូនទៅ វ៉ាល់សៀស៍ លែង អ្ហឹក អ្ហឹសស” មនុស្សកំពុងយំយែកតវ៉ាបែរទៅជាអត់ដង្ហើមមួយខណៈពេលអាវុធកំណាចវាយសម្រុកចូលបន្ទាយស្រីយ៉ាងទាន់ហន់។
វ៉ាល់សៀស៍ បិទភ្នែកបិទត្រចៀកមិនស្ដាប់មិនខ្វល់ពីការតវ៉ាអ្នកក្រោមរាងកាយ មិនអើពើនឹងការឈឺចាប់របស់នាង ត្រឹមដឹងតែថាគេត្រូវការបង្ក្រាបនាង ដាក់ទោសប្រពន្ធក្បាលរឹងដោយរាងកាយរបស់គេ ដោយភាពពុះកញ្ជ្រោលដែលគេផ្ដល់ឱ្យ។
ក្រោយបញ្ចប់ទោសដែលផ្ដល់ឱ្យប្រពន្ធអស់ជាច្រើនតឹក វ៉ាល់សៀស៍ ចាកចេញពីបន្ទប់ដេកមកសំងំតប់ប្រមល់តែម្នាក់ឯងនៅក្នុងបន្ទប់ធ្វើការព្រោះមិនអាចទ្រាំស្ដាប់សំឡេងយំយែកភរិយាបាន ឮសំឡេងយំយែកនាងហើយគេសឹងតែកម្ទេចរបស់របរចោលឱ្យអស់ទេ។
“ពុទ្ធោអើយ! វាស្អីណាស់ទៅក្រែងខ្ញុំជាប្ដីនាងហ្អេសនិយាយពេញមាត់ថាស្រលាញ់ខ្ញុំ គ្រាន់តែប៉ះពាល់ប៉ុណ្ណឹងសោះ ក៏ទួញសោកស្អីណាស់ម្ល៉េះ!!!” មនុស្សកំរោលចូលអង្គុយមួម៉ៅតែម្នាក់ឯង ពេលរករឿងបញ្ចេញកំហឹងដាក់អ្នកណាលែងបានទៀត។
ទឺត ទឺត
សំឡេងហៅចូលរបស់ទូរស័ព្ទឱ្យមនុស្សកំពុងក្ដៅក្រហាយ ងាកមើលដោយខានមិនបាន ពេលឃើញលេងអ្នកចុងខ្សែក៏ចុចទទួលទាំងមិនពេញចិត្ត។
“អាឡូ វាស្អីឯងតេមកបងទាំងយប់បែបនេះ?” មិនមែនគេខឹងនឹងប្អូនប្រុស តែគេគ្មានអារម្មណ៍និយាយទៅវិញទេ។
(នេះឬជាសម្ដីដែលបងប្រុសរាក់ទាក់ប្អូន?) ទាយដឹងថាបងប្រុសកំពុងតែមួម៉ៅ វ៉ាល់នៀរ៍ មិនគិតនឹងនិយាយអ្វីដូចខ្លួនតាំងចិត្តពីដំបូង ផ្ទុយមកវិញបែរជារករឿងញ៉ោះថែម។
“កុំមកចាក់ វ៉ាល់នៀរ៍ អារម្មណ៍មិនល្អ!”
(ឈ្លោះជាមួយអ្នកបងឬ?)
“បើដឹងហើយកុំសួរ មានរឿងអីក៏ឆាប់និយាយម៉ោ!” គេមិនចង់រំលឹករឿងមុននេះឱ្យក្ដៅក្រហាយម្ដងទៀតទេ។
(កាលពីល្ងាចខ្ញុំឃើញឫកពាបងដូចត្រូវខ្មោចចូល ទើបតេទៅសួរសុខទុក្ខ ក្រែងលោកខ្មោចវាមិនទាន់ចេញន្អាលខ្ញុំអញ្ជើញលោកឪឱ្យទៅបង្ក្រាប)

ភរិយាលម្អទ្រនំWhere stories live. Discover now