ភាគទី១៧

608 15 0
                                    

“ប...បងវ៉ាល់សៀស៍!” ហ្វេនស៊ី ប្រឹងឈានថយក្រោយតែត្រូវអ្នកអង្គុយនៅលើគ្រែស្ទុះទៅទាញឱ្យមកអង្គុយនៅលើភ្លៅរបស់គេ ថែមទាំងឱបរឹតមកឱ្យនាងរើទៅណាបានទៀត។
“នៅចាំប្ដីខ្លួនឯងបានដែរឬ? ហ៊ឺ” លោកប៉ាឱនទៅស្រង់ក្លិនពីដើម.កសខ្ចីយ៉ាងឈ្លក់វង្វេង កាន់តែរាងតូចងូតទឹកដុសខ្លួនបែបនេះហើយទៀត ធ្វើឱ្យគេសឹងតែចាប់បោះទៅលើគ្រែហក់សង្គ្រុបឱ្យដឹងណាណីទេ “ម៉េចក៏មិនប្រាប់ ហ៊ឹម?”
“គឺ...អូនគ្រាន់តែបងផ្ទះប៉ាម៉ាក់មិនបានទៅណាផង ទើប...ទើបគិតថាមិនចាំបាច់ប្រាប់ក៏បាន”
“ថ្ងៃក្រោយមិនថាទៅណាទេ ត្រូវតែប្រាប់ដឹងហើយនៅ!”
ដឹងទេថាខ្ញុំបារម្ភ... វ៉ាល់សៀស៍ មិនបាននិយាយប្រយោគមួយនេះចេញមកក្រៅ បានត្រឹមតែគិតឱ្យដឹងឮតែម្នាក់ឯងនៅក្នុងចិត្ត។
បងបារម្ភមែនទេ វ៉ាល់សៀស៍... នាងចង់ឱ្យគេបារម្ភពីនាងចេញពីចិត្ត មិនមែនធ្វើព្រោះតែតួនាទីនោះ។
“ថ្ងៃនេះកូនមានធ្វើទុក្ខដែរទេ?” សំណួរប្រុសកំលោះ ហ្វេនស៊ី ភ្ញាក់សឹងតែធ្លាក់ពីភ្លៅរបស់គេទៅហើយ សំណាងដែលមានរង្វង់ដៃមាំជួយទប់ទាន់ មិនអ៊ីចឹងច្បាស់ជាធ្លាក់បាក់ចង្កេះមិនខានទេ មិនមែនទេប្រហែលជាធ្លាក់របូតកូនហ្នឹងឯង។
“បងដឹង!”
“វ៉ាល់នៀរ៍ ចិត្តល្អប្រាប់ឪពុកល្ងង់ម្នាក់នេះ ព្រោះប្រពន្ធចិត្តខ្មៅមិនព្រមប្រាប់” វ៉ាល់សៀស៍ ប្រាប់ជាមួយទឹកមុខបែបអន់ចិត្តបង្ហាញឱ្យឃើញច្បាស់ ហុចផលឱ្យទឹកមុខអ្នកម៉ាក់ធ្លាក់ចុះមួយរំពេចន៍ដោយការរអៀសចិត្តមែនទែន។
ជាកំហុសអ្នកណា ដែលកំរោលចូលមិនស្ដាប់ហេតុផលរបស់នាងនៅមានមុខមកបន្ទោសនាងទៀត...
“គឺ...កាលពីម្សិលអូនចង់ប្រាប់បងហើយតែបងគិតតែពីធ្វើអានោះមិនឈប់ អូនម៉េចនឹងហាមាត់ប្រាប់បងបានទៅ” កាលពីមុននាងអាចមិនចេះតវ៉ា តែតាំងពីមានអាញ៉ក់អាញ៉ែមនៅក្នុងនេះមក កុំថាតែតវ៉ា ជំទាស់ រឹងរូសប្រឆាំង ស្អីខ្លាំងជាងនេះក៏នាងហ៊ានធ្វើដែរ។
“រវល់ថ្ងូរឬ?”
“វ៉ាល់សៀស៍!”
“ហ៊ឹស! ម៉ោះក្រោកឡើងម៉ោពួកយើងទៅវិញ” វ៉ាល់សៀស៍ ក្រោកព្រមទាំងទាញភរិយាឱ្យក្រោកឡើងមកជាមួយ តែអ្នកម៉ាក់បែរជាក្រាញនៀលមិនព្រមធ្វើតាមគេ។
“ទៅណា?”
“ទៅផ្ទះយើងវិញ”
“មិនទៅទេ! យប់នេះអូនចង់គេងទីនេះ គេងជាមួយប៉ាម៉ាក់”
“ប៉ាម៉ាក់ចាស់ហើយគេងជាមួយគាត់មិនកើតទេ” គេយល់ពីន័យរបស់នាង ទើបនិយាយញ៉ោះនាងឱ្យខឹងនឹងឯង។
“ឆ្កួត! អូនមិនបានន័យថាគេងបន្ទប់ជាមួយពួកគាត់ទេ អូនចង់គេងនៅទីនេះ នឹកបន្ទប់!”
“បើមិនគេងជាមួយប៉ាម៉ាក់ដដែល ទៅគេងនៅផ្ទះយើងវិញ”
“អត់!...”
“ហាមង៉ក់”
ខ្សឺត
ឃើញអ្នកម៉ាក់នៅតែងរង៉ក់មិនព្រមទៅជាមួយខ្លួន វ៉ាល់សៀស៍ ឆ្មក់ថ្ពាក់ក្រអូបមួយខ្សឺត ហើយពេលសាមីខ្លួនកំពុងតែភ្លឹកនឹងការថើបរបស់ខ្លួន លោកប៉ាដឹកដៃអ្នកម៉ាក់ចុះមកជាន់ក្រោមតែម្ដង ខណៈនោះឯងដែល ហ្វេនស៊ី ត្រូវធ្វើមុខមិនពេញចិត្តជាថ្មី។
“អោ ហ្វេនស៊ី កើតអីកូនម៉េចក៏ធ្វើមុខបែបនេះ?” ម៉ាដាមអត់បារម្ភមិនបានពេលឃើញទឹកមុខមិនរីករបស់អ្នកម៉ាក់ថ្មោងថ្មី។
“សង្ស័យកូនធ្វើទុក្ខទើបធ្វើមុខបែបនេះអ្នកម៉ាក់ ហ៊ឹសៗ” វ៉ាល់សៀស៍ អស់សំណើចនឹងទឹកមុខងរង៉ក់អ្នកម៉ាក់ ព្រមទាំងទាញនាងមកឱបលួងលោមដោយការអង្អែលចង្កេះស្ដើងថ្នម។
“កុំធ្វើមុខបែបនេះកូន ប្រយ័ត្នកូនកើតមកមុខជ្រួញតាមដែរទៅ” ម៉ាដាមបង្អាប់កូនស្រី ដែលអ្នកស្ដាប់ក៏ប្រញាប់រសាយទឹកមុខមកវិញ។
“ប្រាប់ហើយតែមិនព្រមស្ដាប់ទេអ្នកម៉ាក់” វ៉ាល់សៀស៍ បានដៃចាក់ថែមពីក្រោយម្ដាយក្មេក។
“ឆឹស!” អ្នកម៉ាក់គ្រវាសដៃលោកប៉ាចេញពីចង្កេះរបស់ខ្លួន ព្រមទាំងដើរចេញទៅខាងក្រៅសម្ដៅទៅឡានធ្វើមិនដឹងឫកពាខុសទម្លាប់របស់នាង ឱ្យគ្រប់គ្នាដឹងថាព្រោះហេតុអ្វីទើបគ្មានអ្នកណាប្រកាច់ច្រើន។
“មនុស្សមានផ្ទៃពោះតែប៉ុណ្ណឹងឯងកូន កុំគិតច្រើនអី” មនុស្សឆ្លងកាត់ក្ដៅរងាបកស្រាយប្រាប់កូនប្រសារប្រុស ខ្លាចមានរឿងយល់ច្រឡំអីក្នុងគ្រួសារ។
“បាទ ខ្ញុំដឹងហើយអ្នកម៉ាក់ វ៉ាល់នៀរ៍ ប្រាប់ខ្លះៗដែរ! ខ្ញុំសុំទៅសិនហើយលោកប៉ាអ្នកម៉ាក់” វ៉ាល់សៀស៍ ងាករកមើលបងថ្លៃកំពុងឌឺតែមិនបានឃើញអ្នកម្ខាងទៀត។
“ចាសកូន ប្រយ័ត្នប្រយែងតាមផ្លូវ”
វ៉ាល់សៀស៍ ដើរមករកប្រពន្ធដែលមុខខ្មូរឈរចាំនៅក្បែរឡានជាស្រេចដោយមានក្រសែភ្នែកពីរគូឈរចាំមើលពីក្រោយ ចង់ដឹងថាកូនស្រីងរង៉ក់នឹងស្វាមីស្នៀតណាទៀត។
“តោះពួកយើងទៅបានហើយ”
“វ៉ាល់សៀស៍ ឱ្យអូនគេងទីនេះទៅណា!” អ្នកម៉ាក់ធ្វើចិត្តក្លាហានជាលើកដំបូងលើកដៃមកឱប.កអ្នកជាស្វាមីធ្វើឫកពាញិញ៉ក់យកចិត្តយកថ្លើម សង្ឃឹមថាគេនឹងព្រមឱ្យខ្លួនគេងទីនេះ តែមើលទៅមិនថានាងមកត្រជាក់ឬក្ដៅនោះទេក៏គ្មានប្រយោជន៍អ្វីដែរ។
“មិនបានទេ! ចង់គេងចាំលើកក្រោយទៅថ្ងៃស្អែកខ្ញុំមានការងារពីព្រឹកត្រូវចាត់ការ” ឮសម្ដីគេហើយ ហ្វេនស៊ី ដកដេញចេញពី.ក វ៉ាល់សៀស៍ យ៉ាងរហ័សដូចប៉ះត្រូវរបស់ក្ដៅអ៊ីចឹង។
“អូនមិនបានឱ្យបងមកគេងជាមួយឯណា...”
“ប្រពន្ធនៅទីណាប្ដីក៏នៅទីនោះដែរ ឆាប់ចូលឡានទៅ!” វ៉ាល់សៀស៍ បើកទ្វារឱ្យភរិយាចូលទៅ ដែលស្រីក្រមុំក៏បង្ហាញទឹកមុខមិនពេញចិត្តតែម្ដង។
“អឹស!” ហ្វេនស៊ី ដើរចូលឡានទាំងកញ្ឆក់កញ្ឆែងតែម្ដង។
“ហ៊ឹស!”
វ៉ាល់សៀស៍ គ្រវីក្បាលហួសចិត្តដើរវាងទៅកន្លែងអ្នកបើកចូលមកអង្គុយក្នុងឡាន តែក៏មិនទាន់បើកចេញភ្លាមៗងាកមកប្រាប់អ្នកជាភរិយាដោយការព្រួយបារម្ភ។
“ដាក់ខ្សែក្រវ៉ាត់ផង!”
“...” អ្នកម៉ាក់ពូកែងរមិនត្រឹមតែមិនធ្វើតាម នៅមានបែរមុខចេញធ្វើដឹងថែមទៀត ឫកពាកូនស្រីអ្នកមានគុណទាំងពីរឃើញហើយអត់ហួសចិត្តមិនបាន។
“ក្បាលរឹង!” វ៉ាល់សៀស៍ ស្ដីឱ្យបែបគ្រឺតក្នាញ់ឈោងមកដាក់ខ្សែក្រវ៉ាត់ឱ្យភរិយា ទាំងមិនភ្លេច...
ជុប
លោកប៉ាឆ្មក់ថើបថ្ពាល់ក្រអូបមួយខ្សឺតហើយ រៀបចំខ្លួនបើកឡាន
ចេញទៅ ក្រោមការឈរមើលទាំងហួសចិត្តរបស់អ្នកផ្ដល់កំណើតទាំងពីរ មិនគិតថាកូនស្រីប្រែជាក្បាលរឹងដល់ថ្នាក់នេះ ឱ្យតែម៉ាកៗនេះចាំមើលស៊ូបានប៉ុណ្ណាទៅ។

ភរិយាលម្អទ្រនំWhere stories live. Discover now