ភាគទី៣១

429 7 0
                                    

“ទោះជាអ្នកប្រុសចូលទៅយូរប៉ុណ្ណានោះជាប្ដីប្រព្ធគេ អ្នកដទៃដូចជាអ្នកនាងគ្មានសិទ្ធិសួរដេញដោលរឿងគ្រួសាររបស់អ្នកដទៃនោះទេ” 
“នាងឯង!...” បេកា មិនទាន់បានហាមាត់ជេរ អេវ៉ា ផងតែ វ៉ាល់សៀស៍ ក៏និយាយកាត់ផ្ដាច់មុនទៅហើយ សាងឱ្យអ្នកខ្លះទៅជាក្ដៅក្រហល់ក្រហាយមិនតិចនោះទេ។
“អេវ៉ា អ្នកស្រីនាងមិនស្រួលខ្លួនឆាប់ទៅរកថ្នាំមកឱ្យផង ឱ្យអ៊ំ ជេស៊ី ជួយរកទៅ យកថ្នាំណាដែលមិនប៉ះពាល់ដល់កូន”
អាការៈព្រួយបារម្ភរបស់ វ៉ាល់សៀស៍ ហុចការមិនពេញចិត្តដល់ បេកា មិនតិចនោះទេតែដើម្បីសម្រេចកិច្ចការធំ នាងមានតែទ្រាំធ្វើជាមិនដឹងមិនឮ ទាំងក្នុងចិត្តកំពុងតែពុះកញ្ជ្រោលដូចជាបាយពុះទៅហើយ។
បារម្ភពីវាណាស់ហ្ន៎ ចាំមើលខ្ញុំនឹងទាត់មីស្រីចង្រៃនោះចេញពីបងឱ្យបាន...
“ចាសអ្នកប្រុស” អេវ៉ា ដើរចេញទៅធ្វើតួនាទីរបស់ខ្លួន ទាំងមិនភ្លេចញញឹមចំអកអ្នកម្ខាងទៀតបានយ៉ាងសមចិត្ត។
“មីអ្នកបមម្រើតូចទាប!”
“បេកា បងមិនចូលចិត្តឱ្យអូននិយាយស្ដីបែបនេះដាក់មនុស្សរបស់បងនោះទេ” គេមិនដែលដឹងសោះថាមនុស្សស្រីដែលធ្លាប់តែសរសើថាល្អបែរជាមានចរិតបែបនេះ “បងទៅធ្វើការហើយ អូននៅទីនេះតាមសប្បាយចុះ”  
វ៉ាល់សៀស៍ ដើរចេញទៅបាត់ជាមួយឫកពាសោះអង្គើយមិនខ្វល់ ខ្វាយនឹងអ្នកម្ខាងទៀត វាធ្វើឱ្យមនុស្សមានតែចិត្តច្រណែនឬស្យាកាន់តែចង់ឈ្នះចង់យកមកគ្រប់គ្រងកាន់តែខ្លាំង។
“បើធ្វើឱ្យនាងខ្ទាតចេញពីផ្ទះនេះមិនបានទេកុំហៅយើងថា បេកា ឱ្យសោះ” ស្រីស្រស់សម្លក់ទៅទ្វារបន្ទប់ដែលមានគូសត្រូវរបស់ខ្លួននៅក្នុងនោះ ហាក់ចង់ចូលទៅហែកសាច់អ្នកម្ខាងទៀតស៊ីទាំងរស់អ៊ីចឹង។
អេវ៉ា នឹងមេផ្ទះ ជេស៊ី ដែលកំពុងមមាញឹកនឹងការសម្រិតសម្រាករកថ្នាំដែលអាចបញ្ចុះកម្ដៅដែលមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃឱ្យអ្នកជំងឺញ៉ាំ សុខៗសំឡេងតូចស្រួយក៏បន្លឺឡើងខ្លាំងៗដោយការឈឺចាប់តែម្ដង។
“អូយយ ឈឺណាស់” អេវ៉ា ចាប់សក់របស់ខ្លួនដែលត្រូវឆ្កែណា...អុ ត្រូវអ្នកណាក៏មិនដឹងលូកមកបោចពីក្រោយមួយទំហឹង។
“ឈឺនឹងហើយល្អ មីកញ្ជះតូចទាប” បេកា ទាំងបោចទាំងកន្ទ្រាក់ខ្លាំងៗសឹងតែដាច់សក់ចេញពីលលាដ៍ក្បាល អេវ៉ា ទៅហើយ។
“លែងណា! អ្នកនាងគ្មានសិទ្ធិមកធ្វើចរិតព្រៃនៅក្នុងផ្ទះមួយនេះជាដាច់ខាត” មេការដែលឃើញហេតុការណ៍មិនព្រមឱ្យមនុស្សក្រោមបង្គាប់ឈឺចាប់ ស្ទុះចូលមកចាប់ទាញ បេកា ចេញតែក៏មិនបានសម្រេចបែរជាខ្លួនឯងក៏ត្រូវរុញឱ្យដួលសឹងតែភ្លាត់ចង្កេះទៅហើយ។
“មីកញ្ចាស់កុំមកចេះ...នាងឯងនេះនែ!”
ផាច់!
ថ្ពាល់ស្អាតៗរបស់ អេវ៉ា ប្រែទៅជាក្រហមជាប់ស្នាមម្រាមដៃមួយរំពេចន៍តាមកម្លាំងទះតប់របស់មនុស្សអាក្រក់ ធ្វើឱ្យមនុស្សទន់ខ្សោយដូចជា អេវ៉ា បែកអំពិលអំពេកវិលមុខខ្ញាល់ភ្លាមៗតែម្ដង។
“ថ្ងៃក្រោយកុំប្រហើនតសម្ដីជាមួយយើងឱ្យសោះ ព្រោះបើយើងក្លាយជាលោកស្រីនៅក្នុងផ្ទះនេះពេលណា ក្បាលនាងឯងពីរនាក់នឹងគ្មានកន្លែងជ្រកមិនខានទេ ចាំទុកមីកញ្ជះ” ក្រោយពីបានបញ្ចេញកំហឹងហើយ បេកា ដើរចេញរលាំងរលះចេញទៅជាមួយស្នាមញញឹមសមចិត្តតែម្ដង។
“អ៊ំមិនអីទេមែនទេ?” អេវ៉ា ស្ទុះមកលើកមេការដែលដួលក្រោកមិនរួចព្រោះតែជួយខ្លួន ដោយការព្រួយបារម្ភលាយឡំអារម្មណ៍ដឹងខុសព្រោះខ្លួនទើបគាត់ត្រូវមកទទួលរងឈឺរាងកាយបែបនេះ។
“អ៊ំមិនអីទេ មើលមុខចុះស្នាមម្រាមប្រាំតែម្ដងហើយ! ឆាប់ទៅរកថ្នាំលាបទៅ អេវ៉ា កុំឱ្យជាំទាន់”
“ស្នាមប៉ុណ្ណឹងមិនអីទេអ៊ំ តែអ៊ំវិញមានឈឺត្រង់ណាឬអត់?” អេវ៉ា គ្រាមនុស្សចាស់ឱ្យមកអង្គុយលើកៅអីដោយការប្រុសប្រយ័ត្ន។
“អ៊ំមិនអីទេ តែដូចជាឈឺចង្កេះបន្តិចបន្តួច” ឈឺបន្តិចបន្តួចចាត់ទុកថាសំណាងហើយមនុស្សចាស់ដួលមួយជំហរប៉ុណ្ណឹងហើយមិនគ្រេចចង្កេះចាត់ទុកថាលាបធំហើយ។
“អ៊ីចឹងខ្ញុំសុំយកថ្នាំទៅឱ្យអ្នកស្រីសិន ចាំមកវិញរឹតចង្កេះឱ្យអ៊ំ”
“អឺ ទៅចុះ!”
អេវ៉ា ម្នីម្នាកាន់ថាសថ្នាំឡើងទៅឱ្យអ្នកម្ដាយដែលកំពុងសម្រាកនៅបន្ទប់ក្រោមក្រសែភ្នែកមនុស្សចាស់មើលមកដោយការព្រួយបារម្ភខ្វល់ចិត្ត មិនដឹងថាបន្តិចទៀតនេះផ្ទះទាំងមូលនឹងមានរឿងរញ៉េរញ៉ៃខ្លាំងប៉ុណ្ណាទៀតទេ! នេះថ្នាក់មកមិនទាន់បានពីរថ្ងៃផងមានរឿងទះតប់ទៅហើយបើឱ្យនៅច្រើនខែទៀតសង្ស័យតែខ្ទេចភូមិគ្រឹះទាំងមូលផងក៏មិនដឹង។
“អ្ហឹមម...” អ្នកជំងឺដែលគេងលក់អស់ជាច្រើនម៉ោង ព្រោះល្វើយអស់កម្លាំងថ្ងូរបម្រាស់ដោយការមិនពេញចិត្ត ពេលទទួលបានការរំខានពីអ្វីម្យ៉ាងក៏មិនដឹងនៅត្រង់ដើម.ករបស់ខ្លួន។
“ហ៊ឹសៗ” មនុស្សរំខានសើចសប្បាយចិត្តជាមួយនឹងឫកពាខ្ចិលច្រអូសរបស់អ្នកម៉ាក់ ហើយព្រោះសំឡេងសើចមួយនេះឯងទើបកែវភ្នែកមូលស្អាតបើកឡើងធំៗប៉ុនពងដាយណូស័រតែម្ដង។
“វ៉ាល់សៀស៍!”
អ្នកម៉ាក់ស្ទុះក្រោកមួយទំហឹងទាំងភ្លេចខ្លួនទើបត្រូវស្រែកយ៉ៃពេលទទួលបានអាការៈឈឺចាប់ត្រង់ផ្នែកក្បាល។
“អូយយ!”
“យ៉ាងម៉េចហើយនៅឈឺក្បាលមែនទេ? ម៉េចក៏ស្ទុះក្រោកលឿនបែបនេះ?” វ៉ាល់សៀស៍ ស្ដីឱ្យអ្នកម៉ាក់ក្មេងមិនមែនព្រោះខឹង តែព្រោះបារម្ភពីនាងច្រើនជាង។
“ប្រហែលជាមិញនេះក្រោកលឿនពេក ទើបទៅជាឈឺក្បាលបែបនេះ” ហ្វេនស៊ី ផ្ដេកខ្លួនគេងវិញដោយមានដៃមាំជួយទប់ជាកម្លាំង។
“បន្តិចទៀត អេវ៉ា នឹងយកអាហារមកឱ្យហាមក្រោកផ្ដេសផ្ដាស”
“ហើយនេះបងចង់ទៅណា?” នាងចាំបានថាកាលពីព្រឹកគេមិនបានពាក់សម្លៀកបំពាក់នេះទេ តែពេលនេះគេបែរជាស្លៀកសម្លៀកបំពាក់ផ្សេង អ៊ីចឹងច្បាស់ណាស់ថាគេប្រាកដជាទៅកន្លែងណាមួយហើយ។
“គឺថ្ងៃនេះមានកម្មវិធីសម្ភោធន៍ហាងរថយន្ដថ្មី ទើប...” វ៉ាល់សៀស៍ មិនទាន់បាននិយាយអ្វីផងទ្វារបន្ទប់គេងបើកឡើងមុនទៅហើយ តាមដោយរាងកាយសិចស៊ីរបស់ បេកា ដើរចូលមកដោយមិនក្រែងចិត្តម្ចាស់បន្ទប់គេស្អីបន្តចិសោះ។
“វ៉ាល់សៀស៍ បងរួចហើយមែនទេ?” បបូរមាត់ក្រហមឆេះញោចញញឹមចំអកបែបសមចិត្តឌឺដងអ្នកនៅលើគ្រែ ប៉ុណ្ណឹងវានៅមិនទាន់គ្រប់គ្រាន់នោះទេ ស្រីស្រស់នៅដើរមកឱបដៃមាំបែបយកចិត្តយកថ្លើមតែម្ដងខណៈដែល វ៉ាល់សៀស៍ ក៏មិនបានជំទាស់អ្វី។
ឃើញរូបភាពនេះហើយ ហ្វេនស៊ី សឹងតែដាច់ខ្យល់ស្លាប់ភ្លាមៗនៅលើគ្រែតែម្ដង! វាឈឺចាប់ណាស់ដឹងទេពេលស្វាមីនាំស្រីមកឌឺដងខ្លួនដល់លើគ្រែបែបនេះ គេមិនគិតថាប្រពន្ធម្នាក់នេះនឹងអាចដាច់ខ្យល់ស្លាប់ទេឬយ៉ាងម៉េច... ហ្វេនស៊ី ចាំមាត់សង្កត់ចិត្តទ្រាំលាក់អាការៈឈឺចាប់របស់ខ្លួនឱ្យជ្រៅបំផុតតាមដែលអាចធ្វើបាន។
“បងប្រញាប់ទៅៗក្រែងមិនទាន់កម្មវិធីគេ” អ្នកម៉ាក់បែរខ្លួនគេងបែរខ្នងដាក់គេដោយឫកពាសោះអង្គើយ សាងឱ្យគេដឹងភ្លាមថានាងកំពុងតែមានអារម្មណ៍បែបណា។
តាមពិតគេក៏ចង់បបួលនាងទៅដែរ តែព្រោះគិតថានាងឈឺទើបមិនចង់ឱ្យនាងទៅហាលខ្យល់ហាលសន្សើមនាំឈឺធ្ងន់ជាងនេះ! វ៉ាល់សៀស៍ គិតចង់បកស្រាយតែក៏ជ្រើសរើសមិនធ្វើវិញ។
ហេតុអីគេត្រូវបកស្រាយដែរ ចង់នាងមានអារម្មណ៍បែបណាក៏គ្មានពាក់ព័ន្ធនឹងគេដែរនាងឈឺបែបនេះវាមិនល្អទៅវិញទេឬឱ្យសាកសមចំពោះទង្វើដែលនាងបានធ្វើដាក់គេកន្លងមក។
“នាងសម្រាកទៅ!” អ្នកជាស្វាមីលូកមកទាញភួយដណ្ដប់ឱ្យនាងជាថ្មី តែក៏ត្រូវដៃតូចគ្រវាសចេញដោយការស្អប់ខ្ពើម បង្កការមិនពេញចិត្តដល់ វ៉ាល់សៀស៍ មិនតិចទេ តែគេក៏មិនបានមាត់.កអ្វីព្រោះដឹងថានាងកំពុងឈឺទើបមិនចង់នាំឈ្លោះ។
“តោះ វ៉ាល់សៀស៍ ប្រយ័ត្នមិនទាន់ពេល” បេកា អូសដៃប្រុសកំលោះចេញទៅជាមួយទឹកមុខមានក្ដីសុខមែនទែន។
យើងនឹងធ្វើឱ្យនាងឯងឈឺរហូតទាល់តែគ្រាំចិត្តងាប់...
ក្រោយលែងមានវត្តមានរបស់អ្នកណានៅក្នុងនេះទៀត ហ្វេនស៊ី ដែលធ្វើពុតជាសំងំគេងមុននេះ បើកភ្នែកឡើងជាថ្មីស្របពេលទឹកភ្នែកហូរសស្រាក់ដូចទឹកបាក់ទំនប់ ដៃតូចលើកមកក្ដោបទ្រូងខាងឆ្វេងពេលសាច់ដុំខាងក្នុងកំពុងលោតកន្រ្ទាក់ដោយការឈឺចាប់ ឈឺណាស់ថ្នាក់នាងសឹងតែទ្រាំមិនបានទៅហើយ ស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយ បបើនាងអាចដាច់ខ្យល់ស្លាប់ភ្លាមៗវាប្រហែលជាសមចិត្តពួកគេហើយ។
“ហ៊ឹក អូនគ្មានតម្លៃចំពោះបងទេមែនទេ ហ៊ឹក អូនគ្រាន់តែជាប្រពន្ធលម្អម្នាក់ទេតើមែនទេ? ហ៊ឹក...” ជាសំណួរដែលនាងបានត្រឹមលាក់ទុកនៅក្នុងចិត្ត នាងចង់សួរគេ ចង់ឱ្យគេបកស្រាយការពិតច្បាស់លាស់មួយដល់នាង មិនចង់ឱ្យខ្លួនឯងទ្រាំរស់វេទនាជាមួយនឹងភាពឈឺចាប់មួយនេះទៀតទេ នាងមិនចង់ឱ្យខ្លួនឯងត្រូវដាច់ខ្យល់ស្លាប់មុនកូនគ្មានកំហុសរបស់នាងបើកភ្នែកឃើញពន្លឺថ្ងៃនោះទេ។
នាងខុសអី? ខុសអីបានជាទេវតាដាក់ទោសនាងដល់ថ្នាក់នេះ ម៉ាក់នឹងទ្រាំដើម្បីកូន...

ប៉ាំង ព្រុស
កាសែតថ្មីមួយច្បាប់ត្រូវបោះទៅលើតុដោយការមិនពេញចិត្ត ព្រមជាមួយនឹងទឹកមុខពោរពេញទៅដោយភាពខ្វល់ខ្វាយ នឹងព័ត៌មានដែលបានចុះនៅទំព័រមុខព្រឹកនេះ វាធ្វើឱ្យម៉ាដាមដែលធ្លាប់តែត្រជាក់បំផុតទៅជាក្ដៅអន្ទះអន្ទែងនៅមិនសុខមួយកន្លែងតែម្ដង សឹងតែទៅអូស.កកូនប្រុសមកប្រដៅឱ្យដឹងណាណីម្ដង។
“ម៉ារ៉េ ឆាប់តេទៅតាម វ៉ាល់សៀស៍ ឱ្យខ្ញុំឥលូវនេះ!”
“ចាសអ្នកស្រី”

ភរិយាលម្អទ្រនំWhere stories live. Discover now