"ខ្ញុំ isa មិនមែន bella ទេ។ អ្នកនាងច្រឡំហើយ"
......"ខ្ញុំប្រហែលជាច្រឡំហើយ " pichy ដឹងច្បាស់ណាស់ថាជា bella តែបើម្ចាស់គេប្រកែកថាមិនមែនទៅហើយនោះ ក៏សុំលាទៅធ្វើការវិញទៅ។
បន្ទាប់ពី pichy ចេញទៅបាត់។
«មែនហើយ! ខ្ញុំ bella ខ្ញុំនឹកនាងណាស់ pichy តែមិនអាច....» bella អង្គុយនឹកដល់រឿងដែលខ្លួនធ្វើដាក់ pichy ២ ឆ្នាំមុនហើយក៏មកអង្គុយសេដ...។
+ម៉ោង ១០ យប់
"៉ឯងគ្នាទៅផ្ទះមុនហើយ! " Jim ដែលជាមិត្តក៏បានលា pichy ព្រោះថាដល់ម៉ោងចេញពីធ្វើការហើយ។
បុគ្គលិកនាំគ្នាចេញទៅផ្ទះម្ដងម្នាក់ៗរហូតទាល់តែអស់ពីក្រុមហ៊ុន។ នៅឡើយតែ pichy មិនទាន់ធ្វើការងារហើយ ព្រោះក្រុមហ៊ុនតម្រូវឲយកស្អែក។
<.....> សម្លេងសំរុកជើងមនុស្សដើរ
"យប់ស្មើនេះទៅហើយនៅមិនទាន់ទៅផ្ទះទៀត" bella បន្ទាប់ពីដើរមកឃើញ pichy កំពុងអង្គុយធ្វើការ ហើយក៏ដើរមករក pichy បន្តិចទៅ។
"ហេ! អត់ទាន់ទៅផ្ទះទៀត"bella ឈរបត់ដៃក្បែរកៅអីអង្គុយ...
"ខ្ញុំនៅបង្ហើយការងារ ព្រោះត្រូវយកទៅឲលោកប្រធានស្អែក...." Pichy ពេលលឺសំឡេងដូច
ប្រហែលៗ ក៏ងាកមើលមុខអ្នកសួរ"យប់ជ្រៅហើយ គួរតែទៅផ្ទះសិនទៅ" bella
"អត់អីទេចៅហ្វាយ! បន្តិចទៀតក៏ហើយហើយ" pichy ងាកទៅញញឹមដាក់ bella បន្តិច....
"ឲយើងជួយអត់?" Bella អោនទៅជិត pichy យកដៃម្ខាងច្រតលើតុ...
"មិនអីទេ! ចៅហ្វាយគួរតែទៅផ្ទះទៅព្រោះពេលនេះវារៀងយប់ជ្រៅហើយ" pichy ក៏បន្តធ្វើការងារ
"បើយើងមិនជួយឯងធ្វើប្រៀបដូចមិនជួយក្រុមហ៊ុនរបស់យើងអញ្ជឹង" bella ទាញកៅអីមកអង្គុយជិត pichy រួចក៏ចាប់ផ្ដើមធ្វើការងារទៅ។
+ម៉ោង ១១: ៣០ យប់
"អរគុណចៅហ្វាយហើយដែលជួយការងារខ្ញុំ" Pichy ក៏រៀបចំអ៊ីវ៉ាន់ទៅផ្ទះតាមធម្មតា ចំណែក bella នៅអង្គុយលើតុធ្មឹង ប្រៀបដូចកំពុងគិតពីអ្វីមួយអញ្ចឹង។
"ចៅហ្វាយ!...." Pichy យកដៃទៅកេះ bella
"ចៅហ្វាយ! មានរឿងអីមែនទេ? "......
"គ្មានទេ តោះទៅផ្ទះយប់ជ្រៅហើយ" bella ងើបហើយចាប់ដៃ pichy
"យើងត្រជាក់សុំដើរកាន់ដៃបានអត់...."
"..." Pichyងក់ក្បាលបញ្ជាក់ថាបាន
"ទៅផ្ទះជិះឡានជាមួយយើង" bella ចាប់កាន់ដៃ pichy ដើរទៅចំណោតឡាន
*** Skip
នៅក្នុងឡានមានភាពស្ងាត់ច្រងំ គ្មានសំឡេងអីសោះក្រៅពីចំរៀងដែលកំពុងចាក់។
"ផ្ទះឯងនៅណា?" រហូតទាល់តែមានភាគីម្ខាងបានបញ្ចេញសំឡេងមក
"ខ្ញុំគ្មានផ្ទះទេ" pichy ឆ្លើយយ៉ាងស្រទន់
"Ok គ្មានផ្ទះ! ចង់សួរថាកន្លែងឯងស្នាក់នៅហាស៎"
Bella សើចបន្តិចបន្ទាប់ពីលឺចម្លើយរបស់ pichy"ផ្លូវលេខ ០៤ ផ្ទះលេខ ៤១០ " pichy រៀបរាប់ប្រាប់
+ ម៉ោង ១២:៣០ យប់
មកដល់ផ្ទះមួយនៅម្ខាងផ្លូវជាតិលេខ ៤ ដែលជាផ្ទះលេខ ០៤។ pichy មុននឹងចុះពីលើឡានក៏ឈ្លាតដាក់មួយសំណួរទៅ bella។
"ចៅហ្វាយទៅផ្ទះម្នាក់ឯងអត់អីទេហ៎?" Pichy សំឡឹងមើលមុខ bella
"យើងអត់អីទេ...!" Bella ញញឹមដាក់ pichy pichy បន្ទាប់ពីបានឃើញស្នាមញញឹមរបស់ bella ហើយបេះដូងលោតខុសពីធម្មតា...
"ចៅហ្វាយគួរតែពាក់អាវក្រៅវិញទៅ ព្រោះនៅតាមផ្លូវត្រជាក់ណាស់..." Pichy ចុះពីលើឡានហើយក៏ឈ្លាតអើតទៅនិយាយបន្តិចទៅ ...
*** Skip
"អ្នកណាជូនមកនឹង?" Pit ជាមិត្តដែលរស់នៅជាមួយ pichy ក៏បានសួរទៅកាន់នាង បន្ទាប់ពីឃើញឡានទំនើបឈប់មុខផ្ទះអម្បាញ់មិញ។
"ហ៉ើយ! Bella..." Pichy ដាក់កាបូបលើតុ រួចក៏ទម្លាក់ខ្លួនលើសាឡុង
"Wow! ឯងបានជួបគេហើយហ៎?" Pit
"មែនហើយ! តែគេប្រាប់ថាមិនមែនឈ្មោះ bella ទេគឺ isa" pichy យកដៃគងថ្ងាស
"ហើយម៉េចឯងទៅបានជួបគេ?" Pit
"គេជាកូនរបស់ប្រធានក្រុមហ៊ុនដែលយើងធ្វើការ។"
Pit បន្ទាប់ពីលឺហើយក៏នឹកឃើញគំនិតមួយ..."បើឯងច្បាស់ថា bella ហើយ ម៉េចមិនស្វែងរកឈ្មោះពិតរបស់ចៅហ្វាយឯងទៅ..." pichy លឺហើយក៏ងើបខ្លួនមកអង្គុយវិញ...
"ហេតុអីបានយើងត្រូវស្វែងរកឈ្មោះគេ? " pichy និយាយបានប៉ុណ្ណឹងក៏ងើបដើរទៅបន្ទប់បាត់ទៅ ។
"Erh! មែនតើហេតុអីត្រូវស្វែងរកឈ្មោះគេ" pit ក៏ងើបទៅបន្ទប់របស់ខ្លួនដែរទៅ។
រងចាំភាគបន្ត....
YOU ARE READING
រឿង ពេលវេលា
Actionbellpich យើងមិនមែនជាអ្នកកំណត់ពេលវេលាទេ។ ទុកឲពេលវេលាជាអ្នកកំណត់ចុះ។