អារម្មណ៍ pichy ពេលនោះគឺស្ទើហោះ រំភើបរកនិយាយអីលែងចេញ ព្រោះរឿងដែលនាងនឹកស្មានមិនដល់បានកើតឡើងភ្លាមៗ។
Bella ដើរចូលក្នុងឡានដោយថ្ពាល់ក្រហម ញញឹមស្ងេញ ។
"អត់ទិញផ្កាទេ! " por សួរទៅកាន់ bella ព្រោះឃើញអត់បានកាន់ផ្កាមកជាមួយ
"អត់មានផ្កាដែលខ្ញុំចូលចិត្ត! " bella ញញឹមដាក់ por យ៉ាងស្រស់
>>>skip
Bella មកដល់ផ្ទះជាមួយ por ដោយស្នាមញញឹម។ ចូលដល់ក្នុងផ្ទះមានម៉ាក់ bella & ម៉ាក់por ចាំទទួល។ bella មិនបាននៅនិយាយអីច្រើនទេគេក៏សុំឡើងទៅបន្ទប់មុន។
មកដល់ក្នុងបន្ទប់ bella ទម្លាក់ខ្លួននៅលើពូកជាមួយស្នាមញញឹម។
"ឯងធ្វើអីនឹង bella ?"......
+ព្រឹកថ្មី
ពេលព្រឹកថ្ងៃចាំងចេញពីខាងក្រៅមក ខាងក្នុងផ្ទះទៅហើយ pichy នៅមិនទាន់ក្រោកពីដេកនៅឡើយ។ pit ដោយឃើញថាមិនបានឃើញ pichy ក្រោក គេបានឡើងទៅបន្ទប់ pichy ដើម្បីដាស់ pichy ។
"ឯងចង់ដេកដល់ពេលណាទៀត? នេះថ្ងៃរៈកម្ពស់ចុងដូងហើយណា៎! " pit
"....." pichy នៅតែមិនទាន់ក្រោក
"Bella ចាំនៅក្រោមហ៎! " pichy ដោយបានលឺឈ្មោះ bella ក៏ក្រោកភ្លាម
"មែនអី?".....
"និយាយលេង! បើមិនចឹងទេឯងប្រហែលជាមិនក្រោកទេ! " pit ដោយឃើញថា pichy ក្រោកហើយគេក៏ ចេញទៅបាត់ទៅ
"ចូលចិត្តលេងសើចនឹងអារម្មណ៍គេណាស់! ".....
>>>skip
នៅផ្ទះរបស់ bella ថ្ងៃនេះគឺជាថ្ងៃដែល por នឹងម៉ាក់របស់គេ ត្រូវត្រឡប់ទៅផ្ទះវិញ ។ bella រៀបចំខ្លួនហើយក៏ឆាប់ចុះមកជូនដំណើរ por។ បន្ទាប់ពីនោះ bella ក៏ប្រញាប់បើកឡានចេញទៅក្រុមហ៊ុន។
Pichy វិញគេក៏ប្រញាប់ទៅក្រុមហ៊ុនដូចគ្នា ព្រោះថាពេលនេះគឺហួសម៉ោងធ្វើការបាត់ទៅហើយ។
ពេលមកដល់ក្នុងក្រុមហ៊ុនមានសភាពស្ងាត់ជ្រៀបខុសពីធម្មតា។ pichy ឆ្ងល់ខ្លាំងមែនទែនព្រោះពេលនេះហួសម៉ោងធ្វើការបាត់ទៅហើយ។ ស្របពេលនោះ bella ក៏បានដើរចូលមកក្នុងក្រុមហ៊ុនដូចគ្នា pichy កំពុងអង្គុយធ្វើការតែម្នាក់ឯង។
YOU ARE READING
រឿង ពេលវេលា
Azionebellpich យើងមិនមែនជាអ្នកកំណត់ពេលវេលាទេ។ ទុកឲពេលវេលាជាអ្នកកំណត់ចុះ។