ភាគ ០៣

219 30 3
                                        

**** ផ្ទះរបស់ bella

    ពេលមកដល់ផ្ទះ bella ដើរចូលក្នុងផ្ទះលបៗ។

"អ្នកនាងទើបមកពីណាស្មើនេះ?" សំឡេងមនុស្សម្នាក់សួរទៅកាន់ bella

"ចេញពីធ្វើការក៏ទៅញ៉ាំអីជាមួយមិត្តភក្តិ បន្តិចទៅ" bella ឆ្លើយទៅកាន់ម៉ែដោះដែលកំពុងឈរសួរ

"ប្រាប់ខ្ញុំឲច្បាស់មកអ្នកនាង ខ្ញុំដឹងថាអ្នកនាងគ្មានមិត្តទេ?" ម៉ែដោះបន្តសួរ

"មែនហើយ! ខ្ញុំភ្លេចថាខ្ញុំគ្មានមិត្ត " bella ទម្លាក់ទឹកមុខចុះបន្តិច

"ខ្ញុំសំទោសដែលនិយាយប៉ះពាល់អារម្មណ៍អ្នកនាង"
ម៉ែដោះមិនហ៊ានដេញដោលច្រើនក៏សុំលាអ្នកនាងទៅសម្រាកបាត់ទៅ។

   Bella ក៏ប្រញាប់ឡើងទៅបន្ទប់ដូចគ្នា។

+ ថ្ងៃថ្មី

   Bella រៀបចំខ្លួនដើម្បីចេញទៅក្រុមហ៊ុន។

"ប៉ាកូនទៅធ្វើការសិនហើយ" bella ឈ្លាតមកលាប៉ាបន្តិច

"Okay! ហើយទៅអ្នកណាជូនទៅ?"  Bella dad

"ខ្ញុំអាចបើកឡានបាន មិនអីទេប៉ា" bella ក៏ដើរចេញបាត់ទៅ។

+ ម៉ោង ៩:០០ AM

   បុគ្គលិកទាំងអស់ស្រុះស្រួលគ្នាប្រឹងធ្វើការ។ លើកលែងតែ pichy ដែលកំពុងដេកគងលើតុ។
ពេលនោះ bella ក៏ដើរចូលមកឃើញ រួចក៏ដើរសំដៅទៅកន្លែង pichy ។

"មកធ្វើការ ឬមកដេក? " bella ឈរមើលមុខ pichy បន្តិច ហើយក៏យកដៃគោះតុ pichy

"សំទោសចៅហ្វាយ!" Pichy ភ្ញាក់មកក៏ប្រញាប់សម្រួលឥរិយាបថ

"កុំឲមានលើកទីពីរ! " bella និយាយបានប៉ណ្ណឹងក៏ដើរចេញបាត់ទៅ។

"អ្វីៗផ្លាស់ប្ដូរសឹងទាំងអស់ នាងមិនដូចមុនទេ" បន្ទាប់ពី bella ចេញទៅបាត់ Pichy ក៏លាន់មាត់និយាយម្នាក់ឯងតិចៗ

+បន្ទប់ធ្វើការ Isabella

<តុក តុក > សម្លឹងគោះទ្វា

"ចៅហ្វាយ!ខ្ញុំយកឯកសារមកឲត្រួតពិនិត្យ" បុគ្គលិក
នោះចូលមកព្រមជាមួយនឹងឯកសារ

"ដាក់នៅលើតុនោះហើយ" bella ចង្អុលប្រាប់ទៅបុគ្គលិក

"ឈប់សិន!" បុគ្គលិកនោះរៀបនឹងចេញទៅវិញ តែក៏បាន bella ហៅឲឈប់

រឿង ពេលវេលាWhere stories live. Discover now