Bella ក៏មកអង្គុយធ្វើការតាមធម្មតាគេវិញទៅ។ pichy បន្ទាប់ពីចេញពីបន្ទប់ bella ហើយក៏មកអង្គុយគិតរឿងដែលកើតឡើងពីព្រឹកមិញ ។
"មិត្តសម័យនេះចឹងមែន! " pichy និយាយក្នុងចិត្ត
"Pichy ! " Din បានដើរមករក pichy
"ចៅហ្វាយថាម៉េចអត់? " Din
"គាត់អត់ថាអីទេ!" Pichy បែរកៅអីមករក Din
"ហើយល្ងាចនឹង pichy រវល់អត់?" Din
"រវល់! មានការអីមែនទេ?" Pichy មើលទៅ Din ទាំងធ្វើមុខឆ្ងល់
"គឺ..គឺអត់ទេ! " din និយាយស្ទាក់ស្ទើរ ហើយក៏ទៅធ្វើការរបស់គេវិញទៅ។
"ពេលទំនេរម្នាក់ៗគ្មានបបួលទេ! ដល់គេមានណាត់បានមកបបួល! " pichy រអ៊ូម្នាក់ឯង។
>>> skip
នៅពេលចេញពីធ្វើការ pichy ចេញពីក្រុមហ៊ុនក្រោយគេ គាប់ជួន bella ក៏ចេញទៅដូចគ្នា។
"Pichy ! ចាំអ្នកណាមកយក?" Bella ដោយឃើញ pichy កំពុងឈរនៅមុខក្រុមហ៊ុនម្នាក់ឯង គេក៏មកសួរ។
"ចាំមិត្តមកយក! " pichy បែរមកឆ្លើយសំណួរ
"ហើយទៅណាបន្ត?" Bella មើលមុខ pichy ទាំងមុខស្មើរ
"ចាំមិត្តមកបានដឹង! ហើយចុះចៅហ្វាយ?" pichy ទម្លាក់មុខចុះ
"គិតថាចង់បបួលគេទៅដើរលេងតែគេមានណាត់! ចឹងមានតែទៅម្នាក់ឯង! " bella និយាយដោយមិនមើលមុខ pichy។
ឡានខ្មៅមួយបានបើកមកចោតនៅមុខពួកគេទាំងពីរ។
ពេលនោះមានបុរសរាងខ្ពស់មុខមាំម្នាក់ចុះពីលើឡាន សំដៅមករក pichy ការស្លៀកពាក់របស់គេមើលទៅដូចជាកូនអ្នកមានម្នាក់ដែរ។ ដោយគេមានឈ្មោះថា jonh។"Pichy ! ចាំយូរនៅ? " jonh ដើរសំដៅមកសួរ pichy មុនគេ
"គួរសមដែរ! " pichy ញញឹម
"សួរស្ដី boss! " jonh លើកដៃ say hi ទៅកាន់ bella ដែលនៅឈរពីក្រោយ pichy ។
"ខ្ញុំសុំទៅសិនហើយ! " bella ញញឹមដាក់អ្នកទាំងពីរហើយដើរចេញទៅ។
>>>> skip
Bella ជិៈឡានសំដៅទៅលេងនៅសួនផ្កាតែម្នាក់ឯង។
សួនផ្កានេះហើយដែល bella ចង់បបួល pichy មកដើរលេងជាមួយ តែចៃដន្យអី pichy ក៏មានណាត់។ bella ដើរទិញអីញ៉ាំដែលគេលក់នៅម្ដុំនោះ។ bella ពាក់មួកខ្មៅហើយនឹងវ៉ែនតា គេដោះអាវខាងក្រៅនៅតែអាវដៃវែងស្ដើង គ្មានអ្នកណាគេមើលស្គាល់គេឡើយ។ បន្ទាប់ពីទិញអីហើយ bella ក៏ដើរមកអង្គុយលើបង់ក្បែរនោះ។
YOU ARE READING
រឿង ពេលវេលា
Azionebellpich យើងមិនមែនជាអ្នកកំណត់ពេលវេលាទេ។ ទុកឲពេលវេលាជាអ្នកកំណត់ចុះ។