+ ២ ថ្ងៃក្រោយមក
ថ្ងៃនេះជាថ្ងៃអាទិត្យ ថ្ងៃសម្រាកពីការងារ។
"Pichy ! ទៅដើរលេងអត់? " Pit ដើរមកហៅ pichy ដែលកំពុងស្រោចទឹកផ្ការនៅខាងមុខផ្ទះ។
"ទៅដើរលេងនៅណា? ទៅគ្នាច្រើនអត់?" Pichy ដែលកំពុងស្រោចទឹកផ្កាងាកមកឆ្លើយជាមួយ pit
"អត់ដើរលេងទេ! តែទៅ shopping"......
"អូខេ! ទៅក៏បានដែរចឹង។".......
បន្ទាប់ពីរៀបចំខ្លួនហើយ pichy & pit ក៏ចាប់ផ្ដើមធ្វើដំណើរចេញទៅ។
+ ផ្សារទំនើប
Pichy & pit ដើរចូលក្នុងទាំងពោពេញដោយស្នាមញញឹម។ ពួកគេដើរមើលនេះមើលនោះ ពេញមួយផ្សារ។
ដើរៗគាប់ជួនឃើញ bella & por កំពុងដើរ shopping ដែរ។ តែ pichy & pit មិនស្គាល់បុរសដែលមានឈ្មោះ por នោះទេ។
"ឯងគិតថាជាសង្សារដូចយើងអត់? " pichy ដើរបណ្ដើរនិយាយបណ្ដើរ...
"សង្សារស្អី! គូរដណ្តឹងបានសម មិញឃើញចូលហាងចិញ្ជៀនហាស៎" pit ឆ្លើយនឹងសំណួរ pichy ។
**Skip
ក្រឡេកមកមើល bella & por វិញ។ ពួកគេបានចូលមើលចិញ្ជៀនក្នុងហាងមួយកន្លែង។
"បង por ចង់ទិញចិញ្ចៀនឲសង្សារមែន?" Bella សម្លឹងមើលមុខ por ដែលកំពុងរកមើលចិញ្ជៀន...
"អត់ដឹងដែរ! ឃើញស្អាតក៏ចូលមក..." Por ញញឹមដាក់ bella
"ហាងដាក់ថាលក់ចិញ្ជៀន! ដល់ពេលចូលមកស្អីក៏មានដែរ។" bella ដើរមើលជាវិញហាង ក៏ប្រទះភ្នែកនឹងខ្សែករ មួយគូរយ៉ាងស្រស់ស្អាតតាំងក្នុងទូ។
"សុំមើលខ្សែករនោះបន្តិចបានអត់?" Bella សួរទៅកាន់បុគ្កលិក...
"បាទ! បាន" បុគ្កលិកក៏លើកខ្សែករមួយគូរនោះមកឲ bella
"ខ្សែករមួយខ្សែនេះគេឲឈ្មោះវាថា sun and moon ព្រោះវាមានបន្តោងជារូប ព្រះអាទិត្យ ហើយនឹងព្រះចន្ទ ។ " បុគ្កលិករៀបរាប់ជូន bella
"ស្អាត! តម្លៃប៉ុន្មានដែរ?" Bella សួរទៅកាន់បុគ្គលិក
"តម្លៃរបស់វា 1000$!" បុគ្គលិកឆ្លើយ
"អូន bella ចង់ទិញមែន?" Por មកពីក្រោយ ហើយសួរ
"ខ្ញុំឃើញស្អាត ក៏ចង់ទិញមិត្តភក្តិថ្ងៃរៀបការ! " Bella ឆ្លើយទៅកាន់ por ជាមួយស្នាមញញឹម
"មានអីល្អតើ! " Por ក៏ដើរទៅមើលរបស់ផ្សេងទៅ..
"យកមួយបង!" Bella
*** Skip
បន្ទាប់ពីទិញអីរួចហើយអ្នកទាំងពីរក៏ បន្តទៅរកអីញ៉ាំម្ដង។ bella & por ក៏សម្រេចមកហាង
អូម៉ាកាសិ មួយកន្លែង។ ពេលចូលទៅខាងក្នុង bella ក៏ប្រទះភ្នែកឃើញ pichy ដែលកំពុងអង្គុយតុម្ខាងទៀត។
Pichy ក៏ក្រឡេកភ្នែកឃើញនឹង bella ដែរ។ ពេលនោះភ្នែករបស់អ្នកទាំងពីរសម្លឹងគ្នាទៅវិញទៅមក។
"មានអីមែនទេ bella? " Por សួរទៅ bella ព្រោះឃើញកំពុងសម្លឹងមើលអ្វីមួយ
"អត់អីទេ! គ្រាន់តែឃើញអ្នកធ្លាប់ស្គាល់" bella ញញឹមដាក់ por បន្តិច
"អត់ចូលទៅរាក់ទាក់បន្តិចទេអី!" Por សួរទៅកាន់ bella
"អត់អីទេបង! " Bella ឆ្លើយ។
ពេលនោះ bella ឃើញ pichy ដើរទៅបន្ទប់ទឹក ក៏ប្រញាប់ទៅបន្ទប់ទឹកដូចគ្នា។
"Pichy ! មកជាមួយអ្នកណា? " Bella ចូលទៅក៏ឃើញ pichy កំពុងលាងដៃ រួចក៏សួរ
"ចៅហ្វាយ! ខ្ញុំមកជាមួយមិត្ត។ " pichy ឆ្លើយរអាក់រអួល ព្រោះពេលនេះ bella កាន់តែមកជិតខ្លួន
"ហេតុអ្វីប៉ុន្មានថ្ងៃនេះមិនសូវមើលមុខយើង? " Bella សួរទៅកាន់ pichy ហើយក៏បោះចំហ៊ានទៅមុខ
"ខ្ញុំគ្រាន់តែរវល់ការងារ! " Pichy គេចចេញ ព្រោះឃើញ bella កាន់តែមកជិតខ្លួន
"រវល់ការងារ! យើងអត់សូវដាក់ការងារឲផង" bella អស់សំណើចនឹងចំលើយរបស់ pichy
"ឆ្លើយឲប្រាកដមក! " bella សម្លត់ pichy
"ខ្ញុំមិនចង់រំខានចៅហ្វាយ" pichy
"មិនចង់រំខានតែប៉ុន្នឹងឯង? " Bella ដើរកាន់តែកៀក pichy
"មែនហើយ! ខ្ញុំអត់ចង់រំខាននឹងមនុស្សដែលកហុកខ្ញុំទេ! " Pichy ឆ្លើយជាមួយ bella ទាំងមុខមាំ
"បានហើយ bella ! ចេញទៅ " pichy រុញ bella ចេញហើយក៏ដើរទៅ
"ខ្ញុំមានហេតុផលរបស់ខ្ញុំ! " Bella ចាប់ដៃរបស់ pichy
"ខ្ញុំធ្វើមិនស្គាល់ pichy ព្រោះខ្លាច pichy ធុញនឹងខ្ញុំ មិនចង់ជួបមុខរបស់ខ្ញុំ ដូច ២ ឆ្នាំមុន! ខ្ញុំខ្លាច pichy ថាខ្ញុំអត្មានិយម " bella រៀបរាប់ប្រាប់ពេលដឹងថា pichy ដឹងថាខ្លួនជាអ្នកណា...
"កុំខឹងនឹងខ្ញុំណា! មកធ្វើដូចដើមបានទេ? " Bella និយាយប្រៀបដូចកំពុងអង្វរ pichy
រងចាំភាគបន្ត......
YOU ARE READING
រឿង ពេលវេលា
Боевикbellpich យើងមិនមែនជាអ្នកកំណត់ពេលវេលាទេ។ ទុកឲពេលវេលាជាអ្នកកំណត់ចុះ។
