" មនុស្សស្រីអីផឹកដល់ស្មើនេះទៅហើយមិនទាន់ទៅផ្ទះទៀត? " Bella អង្គុយរអ៊ូតែម្នាក់ឯង បន្តិចក្រោយមក bella រៀបនឹងដើរទៅសួរនាំ pichy ទៅហើយ .....។
ពេលនោះ jonhក៏បានដើរចូលមកសំដៅទៅរក pichy មុន ហើយ bella គេក៏ទុកឲ jonh ជាអ្នកទៅសួរនាំទៅ។
" pichy ! ផឹកអីដល់ថ្នាក់នឹង? " jonh មកដល់តុ pichy ភ្លាមក៏ពោលពាក្យទាំងនេះ
" ប៉ុន្នឹងតិចទេ!អត់ស្មើរនឹងការខូចចិត្តរបស់ខ្ញុំទេ.... "
Pichy ទាំងមមី មមើលព្រោះពេលនេះគេស្រវឹង
" អ្នកណាធ្វើឲ pichy ខូចចិត្ត? " jonh យកកៅអីមកអង្គុយមើល pichy
" គ្មានទេ! " pichy និយាយដោយលួចសម្លឹងមើលមុខ bella
" តោះបានហើយ! ទៅផ្ទះ! " jonh ក្រោកទៅលើកគ្រា pichy ឲក្រោកឈរ ហើយពេលនោះ pichy ក៏អោនទៅថើបថ្ពាល់ jonh ដោយសារនាងបានឃើញ bella កំពុងអង្គុយមើលមកខ្លួន។
ទង្វើបែបនេះគឺច្បាស់ណាស់ ដែល pichy កំពុងតែឌឺដងទៅកាន់ bella ។ចំណែកឯ jonh វិញគេមិនយល់ថា pichy កំពុងតែធ្វើអី គេគិតថា pichy គ្រាន់តែស្រវឹង។ បន្ទាប់មក jonh ក៏គ្រា pichy សំដៅទៅឡានរបស់ខ្លួន។
ចំណែកឯរាងខ្ពស់វិញបានត្រឹមតែអង្គុយមើលសកម្មភាពរបស់អ្នកទាំងពីរ។ បេះដូងរបស់ bella ពេលនោះប្រេះបែកជាបំណែកៗ បន្ទាប់ពីបានឃើញ pichy ថើបថ្ពាល់របស់ jonh។
" នេះខ្ញុំប្រច័ណ្ទគេហ៎? " Bella យកដៃមកស្ទាបបេះដូងរបស់ខ្លួនហើយនិយាយពាក្យនេះចេញមក បន្តិចក្រោយមក bella ក៏បានបើកឡានធ្វើដំណើរទៅផ្ទះរបស់គេដូចគ្នា។[.....]
ម៉ោង 7:30 AM
Pichy ងើបពីដេក បើកភ្នែកស្ទើរតែមិនរួច នាងងើបស្រវ៉ាទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន។ បន្ទាប់ពីសម្អាតខ្លួនអីហើយក៏បានចុះមកក្រោម ក៏បានឃើញ pit កំពុងធ្វើម្ហូប។
" ឯងអត់ទៅធ្វើការទេ??? " pichy សួរទៅកាន់ pit ព្រោះរាល់ដងស្មើនឹង pit បាត់ពីផ្ទះហើយ
" សម្រាក!!! " pit បែរមកឆ្លើយនឹង pichy
" យើងទៅធ្វើការសិនហើយ!!! "Pichy ដើរទៅបើកទូស្បែកជើង
" នេះកាហ្វេផឹកឲស្វាងទៅ!!! " pit បានរត់យកកាហ្វេដែលគេបានឆុងទុកមកឲ pichy ព្រោះឃើញ pichy ដូចមិនទាន់ស្វាង។
YOU ARE READING
រឿង ពេលវេលា
Боевикbellpich យើងមិនមែនជាអ្នកកំណត់ពេលវេលាទេ។ ទុកឲពេលវេលាជាអ្នកកំណត់ចុះ។
