sunghoon's love language 1/2

459 26 0
                                    

ស៊ុងហ៊ុននិងជេគរស់នៅបន្ទប់ជាមួយគ្នាអស់រយះពេលពីរឆ្នាំហើយព្រោះតែពួកគេទាំងពីរកំពុងតែរៀននៅសាកលវិទ្យាល័យ ដើម្បីកុំអោយពិបាកចឹងហើយពួកគេក៏សម្រេចចិត្តជួលបន្ទប់មួយនៅជាមួយគ្នាតែម្តងទៅដោយស៊ុងហ៊ុនមិនបានដឹងឡើយថាជេគលួចស្រឡាញ់ខ្លួនស៊ុងហ៊ុនគេដូរសង្សារដូចដូរខោអាវមានពេលវេលាឯណាមកសង្កេតជេគដឹងទៅ

« អាហ៊ុន ទៀតហើយប្រាប់ថាដាំបាយអោយចុចផង » ជេគអង្គុយសម្លក់ទៅកាន់មិត្តជើងល្អរបស់ខ្លួនដែលអង្គុយបាញ់ហ្គេមមិនខ្វល់ពីអ្វីជុំវិញសោះ

« អើ...សុំទោសៗ អីលូវឯងចុចទៅ » ស៊ុងហ៊ុនទម្លាក់ទូរសព្ទចុះរួចអោនមកថើបថ្ពាល់ជេគទាំងសងខាង មិនបាច់ឆ្ងល់ទេមិត្តភក្តិគ្នាចឹងហើយថ្ងៃខ្លះងូតទឹកជាមួយគ្នាក៏មានដែល

« មើស លែងយើងវើយ...ធុញណាស់ »

« ធុញស្អី?? យើងថើបចឹងរហូតសោះ »

« ទុកថ្ពាល់អោយអនាគតសង្សារយើងផង ឯងកុំពិនថើបពេក »

« អត់ទេ យើងអត់អោយឯងមានទេ ថ្ពាល់ឯងទុកអោយយើងថើបតែម្នាក់បានហើយ » ស៊ុងហ៊ុននិយាយទាំងមុខឡើងក្រម៉ូវគេមិនចង់អោយជេគមានសង្សារឡើយរាល់ថ្ងៃនេះហួងហែងជេគជាងសង្សារទៅទៀតអ្នកណាមកញ៉ែក៏មិនបានដែល

« អ្ហា៎វ...ឯងលម្អៀងម្លេស?? ឯងមានសង្សារបានហេតុអ្វីយើងមានមិនបាន »

« យើងមិនដឹងទេដឹងត្រឹមថាយើងមិនចង់អោយមាន »

« គ្មានហេតុផលផង ចឹងយើងមិនស្តាប់តាមឯងទេ »

« ក៏បាន »

« ហា៎ក?? យើងនិយាយលេងតើប្រញាប់តែងរ » ជេគឈរហួសចិត្តនិងស៊ុងហ៊ុនដែលដើរទៅអង្គុយលើសាឡុងបាត់ប្រុសស្អីមួយថ្ងៃងរដប់ដងតែស្រួលលួងទេប្រើតែស្ទាយចាស់និងស៊ុងហ៊ុនលែងងរហើយ ជេគឡើងទៅអង្គុយច្រកគៀវពីលើភ្លៅមាំនិងលើកដៃតោង.ក.នាយជាប់ដែលកំពុងខឹង

« ស៊ុងហ៊ុនងរស្អីឯង យើងនិយាយលេងតើ »

« អេ៎ស៊ុងហ៊ុន?? និយាយជាមួយយើងបន្តិចមក » ប្រុសល្អបានគេលួងធ្វើស្ងាត់អោយជ្រាបតាមពិតជេគធ្វើតែប៉ុណ្ណឹងស៊ុងហ៊ុនគេបាត់ងរហើយណាស់តែនាយខូចតើចង់បានអីបន្ថែមពីនិងទៀត

sunghoon & jakeWhere stories live. Discover now