sunghoon's love language 2/2

297 21 14
                                    

ជេគបានធ្វើដំណើរមកដល់ជាយក្រុងហើយតែសុខៗស្រាប់តែនឹកឃើញថាភ្លេចទូរសព្ទនៅបន្ទប់ ជេគជេរប្រទេចខ្លួនឯងថាពិតជាឡប់ខ្លាំងណាស់រើរបស់របរមួយថ្ងៃហើយមិនអីបែរជាភ្លេចទូរសព្ទទៅវិញ

« បានស្អីចូលតាមដានអាខោនអាហ៊ុនទៀតទៅបើគ្មានទូរសព្ទផងចប់ហើយមិនដឹងធ្វើម៉េចទេអាជេគអើយអាជេគ ហេតុអ្វីក៏ចេញពីគេលំបាកវេទនាយ៉ាងនេះធុញណាស់ » ជេគអង្គុយរអ៊ូបន្តិចក៏ប្រញាប់ប្រញាលឡើងឡានជិះទៅទីក្រុងវិញពេលនេះគេកំពុងតែឈរនៅមុខបន្ទប់បន់កុំអោយតែជួបស៊ុងហ៊ុននៅក្នុងបន្ទប់និងទេ ជេគគេគ្រាន់តែចង់ចូលទៅយកទូរសព្ទមួយផ្លេតប៉ុណ្ណោះចេញមកវិញហើយ

ក្រាក...

ទ្វាបានបើកឡើងដោយដៃជេគ នៅក្នុងបន្ទប់មានសាភាពងងឹតខ្លាំងជេគបានកត់សម្គាល់ថាស៊ុងហ៊ុនគេមិននៅទីនេះឡើយទើបធូរចិត្តវិញប្រហែលជាគេទៅគេងផ្ទះសង្សារគេទេដឹង ដោយមិនចង់ខ្វល់ច្រើនជេគក៏ដើរចូលទៅក្នុងមួយៗព្រោះបន្ទប់ងងឹតពេក

វឹប...

កាយតូចត្រូវកន្ទ្រាក់ដោយកម្លាំងដៃមាំមួយទំហឹងអោយភ្ញាក់ក្រញាងខ្លួន ស៊ុងហ៊ុនដែលចេញមកពីណាមិនដឹងចូលមកអោបជេគពីក្រោយជាប់ហាក់នឹករលឹកជាខ្លាំង

« ស៊ុងហ៊ុន?? » ទោះមិនបានឃើញមុខអ្នកអោបក៏ជេគស្មានដឹងដែលថាជាអ្នកណាគេចំណាំបានថាការអោបបែបនេះគ្មានអ្នកណាឡើយក្រៅពីស៊ុងហ៊ុន

« ហេតុអ្វីក៏ទៅចោលយើង?? » ស៊ុងហ៊ុនជ្រប់មុខនិង.ក.ជេគទាំងដកដង្ហើមក្តៅៗជាសមកលើជេគឥតឈប់

« យើងប្រាប់ឯងហើយតើថាយើងមានការចាំបាច់ »

« តែមានហេតុផលអីទើបឯងចេញពីយើងភ្លាមៗបែបនេះ?? យើងមិនយល់ទេជេគ »

« សុំទោស...យើងប្រាប់ឯងអត់បានទេ »

« យើងនឹកឯងណាស់ កុំទៅចោលយើងបានទេជេគ?? »

« ទេ!! យើងនៅអត់បានទេស៊ុងហ៊ុន »

« សូមអង្វរកុំទៅបានទេ » ស៊ុងហ៊ុនកាន់តែឈ្មុលទៅថើបញីញក់ជេគម្តងទៀតដើម្បីអោយគេចិត្តទន់ តែជេគនៅតែបដិសេធដដែលដាច់ខាតមិននៅឡើយ

sunghoon & jakeWhere stories live. Discover now