« ជេគអូនងើបឬនៅ?? »
« ក្រោកឡើង »
« ជេគ...ជេគ »
« ជេយ៉ុន »
« ប៊េប៊ី ម៉ាយលើប »
ស៊ុងហ៊ុនមិនត្រឹមតែឆាតទៅសំណប់ចិត្តគេទេនាយថែមទាំងតេទូរសព្ទទៀតផងដើម្បីដាស់ក្មេងកម្ជឹលនេះអោយក្រោកបើមិនចឹងទេរាងតូចត្រូវម៉ាក់ស្ដីអោយទៀតហើយ
« ហុឹម...អាឡូ...បងរំខានអូនគេងហើយដឹងទេ?? អ្នកណាគេដេញអូនអោយទៅគេងពីយប់មិញ?? » ( សម្លេងជេគរបៀបមនុស្សមិនទាន់អស់ងងុយ )
« ពីយប់បងដេញតែអីលូវព្រឹកហើយ »
« បងអត់ស្រឡាញ់អូនទេ » ក្មេងកំហូចនិយាយទាំងបិទភ្នែកពេបមាត់ងក់ងរដូចកូនក្មេង ពីយប់ដេញអោយដេកត្រូវហើយតែព្រឹកឡើងអត់ចង់អោយដាស់ទេ
« បងស្រឡាញ់តើ តែអូនត្រូវក្រោកប្រយត្នម៉ាក់វៃណា »
« ស៊ុងហ៊ុនបងអត់ស្រឡាញ់អូនទេ!! »
« ហា៎ក...ចឹងធ្វើម៉េចបានអូនជឿថាបងស្រឡាញ់អូន »
« កុំដាស់អូនម៉ោងនិងម៉ោងដប់ចាំដាស់ »
គ្រាំង...
ជេគស្ទុះងើបវឹងគ្រាន់តែលឺសម្លេងធាក់ទ្វាទង្វើនេះមានតែមួយនិងទេក្នុងគ្រួសារម្នាក់និងគឺជាបងជេគនិងឯង កាចខ្លាំងណាស់ហើយក៏តាមធេកឃែរប្អូនណាស់ដែល
« ដាស់អូនម៉ោងដប់ស្អី?? ឯងនិយាយជាមួយអ្នកណា?? » ស៊ុងហ៊ុនឯណេះក៏ស្លន់មិនស្ទើរដែលគ្រាន់តែលឺសម្លេងមនុស្សប្រុសក្នុងបន្ទប់ជេគ
« អត់មានទេខ្ញុំនិយាយម្នាក់ឯង » ដៃតូចៗ នោះខំប្រឹងក្តាប់ទូរសព្ទយ៉ាងណែនហើយយកមកលាក់នៅខាងក្រោយខ្នងខ្លាចបងគេឃើញ
« ជេគ!! អ្នកណាគេ?? » សម្លេងចេញពីទូរសព្ទក៏ហើរទៅដល់ត្រចៀកបងរបស់ជេគទាល់តែបាន ស៊យធំហើយបើគាត់ដឹងថាជេគមានសង្សារចប់មិនខាន
« អោយទូរសព្ទមកបង!! »
« អត់ទេជេយ៍ បងទៅវិញទៅ!! » ជេយ៍ខំប្រឹងទាញទូរសព្ទពីដៃប្អូនរហូតទាល់តែបាន គេលើកដៃធ្វើសន្យាអោយជេគស្ងាត់ទើបជេគក៏ព្រមស្ងាត់តាមបើមិនចឹងទេរឿងនេះដឹងដល់ប៉ាម៉ាក់រហ័សទាន់ចិត្ត