ក្រាក...
« ជេគ...ម៉ាក់ប្រាប់ហើយថាកុំអោយលេងហ្គេមយប់ឡើងឯងនេះយ៉ាប់មែនបើលេងក៏មិនចេះលេងស្ងាត់ដែលគិតតែពីស្រែកអត់ឈប់ » សុីម ជេយ៉ុន ឬក៏អាចហៅបានថាជេគ គេជាក្មេងញៀននិងហ្គេមខ្លាំងណាស់យប់ឡើងមិនប្រញាប់ចូលដេកទេអ្វីដែលគេត្រូវធ្វើបន្ទាប់ពីងូតទឹកហើយនោះគឺអង្គុយមុខកញ្ចក់កុំព្យូទ័រកាន់ដៃហ្គេមធ្វើមិនដឹងឯពេលខ្លះគេក៏ឡាយហ្គេមផងដែលតែមិនសូវជាមានអ្នកស្គាល់ឡើយ
ផាំង...ផាំង..សម្លេងគ្រាប់កាំភ្លើងបាញ់គ្នាលឺសូរផោងផាំងខ្ទរពេញបន្ទប់តែម្តងនេះហើយបានថាម៉ាក់គេនិយាយមិនខុសឡើយ កាំភ្លើងបានបាញ់ចំកណ្តាលក្បាលតួរអង្គដែលជេគកំពុងលេងចំនួនពីរគ្រាប់ផ្ទួនៗគ្នា
« ហុឺ...ងាប់បាត់ » ជេគនិយាយទាំងស្តាយជាខ្លាំងបើកុំតែម៉ាក់គេមិនចូលមកទេគេក៏មិនបណ្តោយអោយសត្រូវបាញ់ចំកណ្តាលក្បាលទាល់តែពីរគ្រាប់ជាប់គ្នាចឹងដែលគួរអោយខឹងមែនទែនតែក៏អត់សរសើរមិនបាននេះអ្នកណាគេក៏បាញ់ត្រង់ល្អម្លេស
« នែ៎ឯងល្មមដេកហើយ »
« ដឹងហើយម៉ាក់ ម៉ាក់ទៅវិញទៅ » ក្រោយម៉ាក់ជេគចេញទៅបាត់ ជេគងាក៎មកវិញក៏ឃើញ text ពី player មួយសរសេរមកឌឺខ្លួន
« ដេកទៅក្មេងតូច » ដោយសារតែជេគលេងហ្គេមបើកសម្លេងចឹងហើយទើបអ្នកខាងនោះលឺការសន្ទនាមិញនេះជាមួយម៉ាក់របស់គេ ជេគឆ្នាស់ណាស់គ្រាន់តែឃើញ text បែបនេះភ្លាមមិនចាំយូរទេក៏ច្រឡោតដាក់ទៅវិញដោយស្រែកជេរតាមកញ្ចក់កុំព្យូទ័រតែម្តង
« កុំចេះ!! ឆ្គួតមែន?? ដេកឬមិនដេករឿងខ្ញុំ »
« កុំខំពេក » player នោះក៏សរសេរ text មកម្តងទៀត
« ហេ៎របើខ្លាំងបើកសម្លេងម៉ោ!! »
« អត់ » ពេលនោះនាទីហ្គេមក៏ចាប់ផ្តើមបើកអោយលេងមួយវគ្គទៀតដែលជាវគ្គចុងក្រោយ ( យើងមានសិទ្នចង់លេងជាមួយសត្រូវនោះបន្តក៏បានអត់ក៏បានតាមតែចិត្ត ) ជេគក៏ប្រញាប់ជ្រើសពាក្យថា play ដើម្បីចង់សងសឹក ឯ player ដែលដេញអោយជេគទៅដេកក៏ជ្រើសយកពាក្យ play ដូចគ្នា
« ចាំមើលណាខ្ញុំបាញ់ក្បាលឯងអោយបែកវិញម្តង » ក្រោយសម្លេងជេគលឺទៅដល់ player នោះហើយគេក៏សរសេរតបមកជេគ