enemies to lovers 4/4

239 25 8
                                    

កាយតូចដូចស្រមោចរបស់ជេគរត់មកបុកនិងទ្រូងនាយហើយថែមទាំងអោបមួយទំហឹងទៀតផងទើបបណ្តាលអោយរាងក្រាស់ឈឺមុខរបួសខ្លាំងល្មមដែលតែនាយហាក់បីដូចជាមិនបញ្ចេញកាយវិការឈឺចាប់ទាំងនោះអោយអ្នកជិតនេះដឹងនាំតែបារម្មឡើយ។ គេឈរស្ងៀមៗ រងចាំស្តាប់ការរៀបរាប់ទាំងឈឺចាប់ជាមួយនិងសម្លេងយំសសឹកមិនដាច់ពីមាត់របស់ជេគអត់ឈប់នាយពិតជាមិនយល់ភាសាដែលរាងតូចនិយាយពិតមែនគេនិយាយអីចម្លែកៗ ដល់ហើយ ក្រោយបណ្តោយអោយរាងតូចអោបបានយូរបន្តិចនរៈសង្ហារក៏ប្រញាប់ឈានជើងមួយជំហានមកក្រោយដើម្បីរក្សាគម្លាតរវាងគេនិងជេគ

« ស៊ុងហ៊ុន អូននឹកបង »

« ពួកយើងធ្លាប់ស្គាល់គ្នាឬ?? » ជំនួសដោយការឆ្លើយរាងក្រាស់ក៏លើកសំណួរដំបូងដែលឆោតល្ងង់បំផុតមកកាន់ជេគ

« ត្រូវហើយគឺលើសពីស្គាល់ទៅទៀត!! ស៊ុងហ៊ុនជាបងមែនទេ?? » ទោះដឹងថាគេនោះប្រាកដជាស៊ុងហ៊ុនសង្សារបណ្តូលចិត្តរបស់ខ្លួនហើយតែជេគនៅតែសួរបញ្ចាក់នាយដដែលៗ

« ត្រូវហើយស៊ុងហ៊ុនជាឈ្មោះរបស់ខ្ញុំ តែខ្ញុំពិតជាអត់ចាំមែនថាឯងជាអ្នកណា »

« បងឆ្គួតឬ?? បងកហុក...អ្ហឹក...អ្ហឹក...ដល់ដំណាក់កាលនេះហើយបងនៅធ្វើមិនស្គាល់អូនទៀតហេ៎ស?? អូនជាជេគណាលឺទេ?? » ជេគព្យាយាមចូលទៅជិតគេម្តងទៀតតែនាយបែរជាថយក្រោយទៅថយទៅជេគកាន់តែចូលនាយកាន់តែដកខ្លួនចេញ

« បើអស់អីហើយ...ខ្ញុំសុំទៅវិញហើយ ខ្ញុំមិនស្គាល់ឯងទេ » ជេគស្ទុះទៅចាប់ដៃដែលមាំសុតតែសរសៃនោះជាប់ព្រោះចង់ឃាត់ដំណើរនាយថានាយមិនអាចទៅណាបានទាំងអស់!! រាងក្រាស់រេភ្នែកមើលមុខជេគនិងដៃនាយដែលត្រូវជេគចាប់នោះទាំងឆ្ងល់គេមិនយល់ទេថាជេគចង់បានអីពីនាយអោយប្រាកដ

« កុំអាលទៅបានទេ?? និយាយជាមួយអូនសិនមក »

« ខ្ញុំគ្មានអីត្រូវនិយាយទេ...លែង!! ខ្ញុំប្រាប់ហើយថាខ្ញុំមិនដែលស្គាល់ឯងទេ »

« អត់!! អូនមិនលែង » ជេគព្យាយាមអោបរាងក្រាស់ម្តងទៀតយ៉ាងណែនព្រោះខ្លាចបាត់បង់នាយណាស់ មុខតូចច្រមិចនោះងើយឡើងលើដើម្បីស្រួលនិយាយជាមួយប្រុសម្នាក់ដែលជេគហៅឈ្មោះក្តែងៗ ថាស៊ុងហ៊ុនព្រោះកម្ពស់ជេគនិងនាយគឺខុសគ្នាស្រឡាស់ តំណក់ទឹកក្រហមៗ ស្រក់មកលើមុខជេគតក់ៗ បណ្តាលអោយខ្លួនតូចមួយនោះញ័រទទ្រើកភ័យដូចជាកូនសត្វអញ្ចឹង

You've reached the end of published parts.

⏰ Last updated: Dec 11, 2023 ⏰

Add this story to your Library to get notified about new parts!

sunghoon & jakeWhere stories live. Discover now