ចូលមកដល់នាថ្ងៃថ្មីជីមីនបានរៀបចំខ្លួនទៅសាលាតាមធម្មតា ថ្ងៃនេះគេឲ្យបងប្រុសជូនគេទៅសាលាក៏ព្រោះតែម៉ូតូរបស់គេមិនទាន់បានធ្វើហើយទេ។
<ចូលរៀនទៅ ថ្ងៃត្រង់បងមកទទួល>ណាមជុនកាលដែលជូនប្អូនមកដល់សាលាហើយក៏មានកាផ្តែផ្តាំបន្តិចបន្តួច
<បាទ>ជីមីននិយាយរួចក៏ចុះពីលើឡានដើរសំដៅទៅថ្នាក់រៀន
<អ៎េ ខ្មីនអ្នកណាជូនមកនឹង>មកដល់មុខថ្នាក់រៀនដែលមានថេហ្យុងចាំផ្លូវស្រេច
<គឺបងប្រុសយើង>ជីនមីន
<បងប្រុស? បងប្រុសឯងមានសង្សារឬនៅ>ហ្វារីក៏ជាមិត្តម្នាក់របស់ជីមីននឹងថេហ្យុងម្នាក់ដែរ
<មានហើយ ចូលរួមសោកស្តាយផងហ្វារី>ជីមីន និយាយរួចក៏ដើរចូលមកក្នុងថ្នាក់អង្គុយចាំគ្រូមកបង្រៀន មួយសន្ទុះក្រោយមកអ្នកគ្រូក៏បានមកបង្រៀនពួកគេ
ម៉ោង11ថ្ងៃត្រង់ជាម៉ោងដែលសិក្សានុសិស្សគ្រប់គ្នាត្រូវសម្រាកពីការសិក្សានឹងធ្វើដំណើទៅផ្ទះរាងៗខ្លួន ចំណែកជីមីនឯនេះវិញឈរយាមផ្លូវដូចកំពុងចាំអ្នកណាអញ្ចឹង
<ជីមីនទៅជាមួយគ្នាទេ>ថេហ្យុង
<អត់អីទេថេយ៍ បន្តិចទៀតបងប្រុសយើងមកទទួលហើយ>ជីមីន
<ចឹងយើងទៅមុនហើយណា បាយៗ>ជីមីនមិនតបតែក៏ងក់ក្បាលទទួលដឹង ថេហ្យុងក៏ទៅបាត់ទៅ
បន្តិចក្រោយមកក៏មានឡានសេរីទំនើបមួយគ្រឿងមកឈប់ចតចំពោះមុខជីមីន នាយតូចជ្រួញចញ្ចើមចូលគ្នាដោយទឹកមុខឆ្ងល់ថាតើឡាននេះជារបស់អ្នកណាព្រោះថាឡាន់បងប្រុសនាយមិនមែនបែបនេះទេ ភ្លាមៗនោះអ្នកខាងក្នុងបើកញ្ចក់ហើយសួទៅកាន់រាងតូច
<ចាំបងឯងមកទទួលមែនទេ>យ៉ុនហ្គីងើបក្បាលតាមកញ្ចក់ឡានហើយសួទៅនាយតូច
<នឹងហើយ ហីលោកឈប់ធ្វើស្អីចង់ទៅណាក៏ទៅៗ>ជីមីនកាលដែលឃើញមុខនាយហើយធ្វើឲ្យគេមាអារម្មណ៍មួម៉ៅចេញមកដោយមិនដឹងខ្លួនតែម្តង មានអារម្មណ៍ថាមិនចូលចិត្តអាបុិមុខស្លេកនេះសោះ
<ផ្លូវទៅផ្ទះជាមួយគ្នា ឡើងឡានមក>យ៉ុនហ្គី
<មិនទៅទេ លោកចេញទៅ>ជីមីន
YOU ARE READING
គូស្នេហ៍ឆ្មាកណ្តុល✨
ActionYoonmin Novel✨ Yoongi : Top Jimin : Btt ស្នេហាកើតចេញពីជម្លោះរវាងយ៉ុនហ្គីនឹងជីមីនជួបឈ្លោះជួបជេជួបស្អប់ មួយថ្ងៃៗអុចធូបបន់10 20ដងសុំកុំឲ្យជួបរាងៗខ្លួន....តែសុខៗមិចក៏ពួកគេលង់ស្រឡាញ់គ្នាទៅវិញ?