#មួយសប្តាហ៍ក្រោយមក
កន្លងទៅមួយសប្តាហ៍ហើយទំនាក់ទំនងរវាងយ៉ុនហ្គីនឹងជីមីនដូចមិនលើសណាសោះ ជីមីនតែងតែនិយាយគម្រើសគម្រើយដាក់យ៉ុនហ្គីដូចមុនចំណែកយ៉ុនហ្គីក៏នៅតែតាមជីមីនដដែលអារម្មណ៍ស្រឡាញ់ចំពោះជីមីនកាន់តែច្រើនទៅៗគ្មានពេលណាថមថយឡើង។
នៅក្នុងផ្ទះរបស់ជីមីនមានសភាពអូអ៎ខ្លាំងប្រៀបបានដូចមានកម្មពិធីអ្វីមួយអញ្ចឹង។ចាស់ទុំជាច្រើនបានអង្គុយសំណេះសំណាលគ្នាពីនេះពីនោះព្រមទាំងសើចសប្បាយផងដែរ។បើសង្កេតឲ្យគ្រប់ជ្រុងជ្រយទៅដូចជាកម្មពិធីភ្ជាប់ពាក្យអញ្ចឹង
ជីមីននឹងយ៉ុនហ្គីអង្គុយទទឹមគ្នានៅចំពោះមុខចាស់ទុំនឹងមិត្តភក្តិសាច់ញាតិ ទឹកមុខយ៉ុនហ្គីរីកដូចគ្រាប់ជីកាលដែលពេលនេះគេបានភ្ជាប់ពាក្យជាមួយមនុស្សដែលខ្លួនស្រឡាញ់ហើយ
<នៅញញឹមដល់ពេលណាទៀតបំពាក់ជញ្ចៀនឲ្យប្អូនទៅកូន>អ្នកស្រីមីនកាលឃើញយ៉ុនហ្គីគិតតែពីញញឹមឥតឈប់គាត់ក៏និយាយទើន
យ៉ុនហ្គីកាលឮម្តាយទើនហើយមិនចាំយូនាយក៏ដកចញ្ចៀនចេញពីប្រអប់តូចមកបំពាក់នៅដៃតូចខាងឆ្វេងរបស់ជីមីន រីឯជីមីនវិញគេក៏បានដកចញ្ចៀនចេញពីប្រអប់តូចដូចគ្នាមកបំពាក់នៅដៃខាងឆ្វេងរបស់យ៉ុនហ្គីវិញដែរ។ចាស់ទុំទាំងសងខាងញញឹមបិតមាត់មិនជិតពេលឃើញកូនៗមានសេក្តីសុខ។
ការបំពាក់ចិញ្ចៀនបានមកដល់បញ្ចប់ហើយជំនួសមកវិញនៅការជប់លាងអប់អរគូស្នេហ៍ថ្មីថ្មោងដែលទើបតែភ្ជាប់ពាក្យអ្នកបាញ់មិញ ការជប់លាងនេះមិនមានអ្នកក្រៅទេមានទេខាងបងប្អូននឹងមិត្តភក្តិចជីមីនហើយយ៉ុនហ្គីប៉ុនណ្ណុះ....
<អប់អរសាទខ្មីនបានប្តីហើយ>ថេហ្យុងនិយាយទៅកាន់មិត្តទងដៃនៅកាន់កែវស្រា
<នេះភ្ជាប់ពាក្យទេមិនមែនរៀបការឯណាកាថេយ៍>ជីមីនវៃដៃថេយ៍តិចរបៀបខ្នាញ់ដែលមិត្តនិយាយសហអីឆ្គួត
<អប់អរសាទជីមីន>ជីន
<អរគុណjin hyung>ជីមីននិយាយស្របនឹងញញឹមមកយ៉ាងស្រស់ដែលធ្វើឲ្យកូនកំលោះលុងស្នេហ៍កាន់តែខ្លាំងហើយ
YOU ARE READING
គូស្នេហ៍ឆ្មាកណ្តុល✨
ActionYoonmin Novel✨ Yoongi : Top Jimin : Btt ស្នេហាកើតចេញពីជម្លោះរវាងយ៉ុនហ្គីនឹងជីមីនជួបឈ្លោះជួបជេជួបស្អប់ មួយថ្ងៃៗអុចធូបបន់10 20ដងសុំកុំឲ្យជួបរាងៗខ្លួន....តែសុខៗមិចក៏ពួកគេលង់ស្រឡាញ់គ្នាទៅវិញ?