#Good morning
ព្រឹកនេះជីមីនមិនបានទៅរៀនឡើយព្រោះថាពីយប់មិញដាក់ជ្រុលពេក ទើបថ្ងៃនេះក្រោកទៅរៀនមិនកើត
<អួយយយ ឈឺក្បាលម្លេះ>ជីមីនក្រោកឡើងទាំងក្នុងខ្លួនធីងធោងក្បាលក៏ឈឺខ្ទោកៗ ដៃខ្លីលើកឡើងទប់ក្បាលព្រៃតែវាឈឺក្បាលខ្លាំងពេក
<ហុឹកៗ....ម៉ាក់>ជីមីនស្រែកយំហៅម៉ាក់ខ្លួនខ្លាំងៗសិងតែបែកបន្ទប់ធ្វើឲ្យអ្នកនៅខាងក្រោមឆ្លេឆ្លាព្រោះតែសម្លេងដែលជីមីនស្រែក
<ម៉ាក់ជួយកូនផង ហុឹកៗ>ជីមីននៅតែយំមិនព្រមឈប់ដៃនៅតែទប់ក្បាលដដែល មិនមែនយំព្រោះស្អីទេគឺយំព្រោះឈឺក្បាល គេមិនចូលចិត្តភាពឈឺក្បាលទេព្រោះគេមិនចូលចិត្តលេបថ្នាំ
«ក្រាក ក្រឹប» សម្លេងបើកទ្វារួចបិតវិញក្រោមស្នាដៃរាងក្រាស់មិញនេះគេភ័យណាស់អញ្ចឹងហើយទើបអ្នកស្រីមីនដេញឲ្យគេមកមើលជីមីន
<ជីមីនកើតអី>យ៉ុនហ្គីចូលមកដល់ក៏ស្ទុះរត់ទៅសំដៅជីមីនដែលអង្គុយយំលើគ្រែ។ជីមីនលឺសម្លេងយ៉ុនហ្គីក៏ងើបមុខឡើងដោយដាបសុតតែទឹកភ្នែក ជីមីនឃើញមុខនាយមិនត្រឡោតខឹងទេតែបែជាយំដាក់នាយថែម
<ហុឹកៗ....>រាងតូចនៅតែយំៗគ្មានឈប់កាន់តែធ្វើឲ្យយ៉ុនហ្គីបារម្មណ៍មួយកម្រិត ហេតុអ្វីបានជីមីនចេះតែយំមិនឈប់សោះចឹង?ឬមកពីគេមិនចង់ឃើញនាយ!
<កុំយំអីណា ប្រាប់ខ្ញុំមកហេតុអ្វីបានយំ អ្នកណាធ្វើបាបឯង>2_3សំនួភ្ជាប់គ្នាបង្កប់ដោយក្តីបារម្មណ៍ចំពោះរាងតូចអាចបញ្ជាក់បានថាគេពិតជាស្រឡាញ់ជីមីនខ្លាំងប៉ុនណា
<ឈឺក្បាល>មួយម៉ាត់យ៉ាងខ្លីយ៉ុនហ្គីលឺហើយហួសចិត្តខ្លាំងណាស់ ភ័យចង់ងាប់ស្មានតែមានរឿងអីកើតឡើង តែក៏មិនហ៑ានស្តីឲ្យរាងតូចដែរ
<បើឈឺក្បាលឆាប់ទៅងូតទឹកទៅអាលបានទៅញាំអារហារពេលព្រឹករួចចាំញាំថ្នាំ>យ៉ុនហ្គីអង្អែលក្បាលជីមីនថ្នមៗជាអាលោមលួងកុំឲ្យគេយំបន្តទៀត
<អត់ទេ...អត់លេបថ្នាំទេ ហុឹកៗ>ជីមីនក្រវីក្បាលតតាត់បដិសេដមិនញថ្នាំ ដឹងស្រាប់ហើយថាគេស្អប់ថ្នាំណាស់បទឈឺដល់ស្លាប់ក៏មិនលេបដែរ
YOU ARE READING
គូស្នេហ៍ឆ្មាកណ្តុល✨
ActionYoonmin Novel✨ Yoongi : Top Jimin : Btt ស្នេហាកើតចេញពីជម្លោះរវាងយ៉ុនហ្គីនឹងជីមីនជួបឈ្លោះជួបជេជួបស្អប់ មួយថ្ងៃៗអុចធូបបន់10 20ដងសុំកុំឲ្យជួបរាងៗខ្លួន....តែសុខៗមិចក៏ពួកគេលង់ស្រឡាញ់គ្នាទៅវិញ?