#ព្រឹកថ្ងៃថ្មី
ព្រះអាទិត្យចាប់ផ្តើមរះឡើងសាថ្មីនៃវិថីស្រស់បំព្រង មនុស្សម្នាគ្រប់រូបក្រោកឡើងទទួលថ្ងៃទទួលរឿងថ្មីទាំងអស់គ្នាមិនថារឿងនោះជារឿងល្អឬរឿងអាក្រក់ក៏ដោយក៏ពួកគេទទួលយកបានដែរ។ចំណែកជីមីនក្មេងកម្ជិលម្នាក់នេះវិញក្រោកពីពូកមិនទាន់រួចនៅបត់បែនពុតខ្លួនទៅឆ្វេងទៅស្តាំនៅឡើយព្រោះតែគេខ្ជិលទៅរៀន កាលពីយប់នៅល្វើយនៅឡើយទេព្រោះតែនៅយប់ជ្រៅពេក។ជីមីនាំកាយតូចល្អិតចូលបន្ទប់ទឹកងូតទឹមរៀបខ្លួនទៅសាលាដូចរាល់ដងទោះជាខ្ជិលយ៉ាងណាក៏មិនអាចខកទៅរៀនបានដែរ...!!
<ញាំបាយសិនមកកូន>អ្នកស្រីផាកឃើញជីមីនចុះពីខាងលើជាមួយសម្លៀកបំពាក់សិស្សសាលាស្រាប់ក៏ហៅមកញាំបាយអាលបានទៅសាលា
<អត់អីទេម៉ាក់ កូនជិតដល់ម៉ោងចូលរៀនហើយ>ជីមីននិយាយហើយក៏បន្តដំណើរទៅក្រៅដើម្បីយកម៉ូតូសំណប់ជិះទៅសាលា....
#in school
ចូលមកដល់ក្នុងថ្នាក់រៀនជីមីនចូលអង្គុយតុខ្លួនដូចរាល់ដងដោយធ្វើមិនខ្វល់ជាមួយពួកនាងៗដែលសម្លក់មកគេឡើយ។ជីមីនអង្គុយម្នាក់ឯងព្រោះតែថេហ្យុងមិនទាន់មកដល់នៅឡើយ....តែមិនថ្វីទេគិតថាគេខ្លាចនាងៗអស់នោះហ៎េស 4_5នាក់នឹងឲ្យស្ពៃច៎ា
<អាងតែខ្លួនជាកូនអ្នកមាន ធ្វើចរិកក្អែងក្អាង>ក្នុងចំណោមគេនាងមួយក្រុមនោះនិយាយខ្សឹបៗផ្លែផ្ការមកកាន់ទេ
<មែនតើឯង តែយើងអាណិតលោកពូផាកណាស់ដែលមានកូនជាខ្ទើយ ហ៎ាស់ហា>ពួកនាងនៅតែបន្តនិយាយផ្លែផ្ការឲ្យរាងតូចដដែល មិនមែនជីមីនមិនលឺទេគេលឺគ្រប់យ៉ាង គ្រាន់តែជ្រើសរើសធ្វើមិនដឹងមិនលឺគេខឹងឡើងក្តាប់ដៃចូលគ្នាឡើងណែនមុខវិញឡើងក្រហម
<អ៎េ...ឯងដឹងទេអ្នកស្រុកយើងទាំងអស់ពួកគាត់សុតតែមានចិត្តអាណិតលោកពូផាកទាំងអស់ មិនគួរណាកូនពៅរបស់គាត់កើតមកខ្ទើយសោះ>ពួកនាងនៅតែបន្តនិយាយពីរាងតូចដដែល
តែសានេះលែងទ្រស្តាប់ទៀតហើយ ជីមីនងាគមកសម្លឹងពួកនាងៗទាំងខឹង រួចពោលឡើងទងស្នាមញញឹមបែបក្លែងក្លាយ
YOU ARE READING
គូស្នេហ៍ឆ្មាកណ្តុល✨
ActionYoonmin Novel✨ Yoongi : Top Jimin : Btt ស្នេហាកើតចេញពីជម្លោះរវាងយ៉ុនហ្គីនឹងជីមីនជួបឈ្លោះជួបជេជួបស្អប់ មួយថ្ងៃៗអុចធូបបន់10 20ដងសុំកុំឲ្យជួបរាងៗខ្លួន....តែសុខៗមិចក៏ពួកគេលង់ស្រឡាញ់គ្នាទៅវិញ?