Ep:37 ប្អូនកូនស្អី?

252 31 2
                                    

@Skip____

មីនយ៉ិនដែលជាក្មេងប្រុសកំពូលក្បាលខូចកំពុងតែរត់លេងក្នុងផ្ទះម្នាក់ឯងយ៉ាងសប្បាយរីករាយ ស្នាមញញឹមជាប់លើផ្ទៃមុខជានិច្ច ហើយនេះគឺជាទម្លាប់ហើយដែលគេតែងតែលេងម្នាក់ឯងមករហូត ព្រោះថាគេគ្មានគ្នាលេងទេ។ចំណែកជីមីនគេក៏ធ្វើការងារផ្ទះដូចតែរាល់ដង កំពុងតែកូសម្លរសុខៗ គេក៏មានអារការ:ចំម្លែក ជីមីនស្លន់ស្លោរត់ចូលបន្ទប់ទឹកយ៉ាងលឿន

«អួកៗ»រាងតូចអោនក្បាលចុះក្អួតដាក់ចានបង្គន់យកតែម្តង

«អួកៗ»ជីមីននៅតែក្អូតដដែល ជាហេតុធ្វើឲ្យមីនយ៉ិនដែលលេងនៅបន្ទប់ទទួលភ្ញៀវបានលឺ ហើយធ្វើឲ្យគេភ័យជាខ្លាំង ហើយក៏រត់មករករាងតូចតែម្តង

<ប៉ាតូច យ៉ាងមិចហើយ>សម្លេងតូចរបស់ក្មេងប្រុសបានសួទៅកាន់ប៉ារបស់ខ្លួនដោយក្តីបារម្មណ៍ជាខ្លាំង ជីមីនក្រោយពីក្អួតអស់ហើយគេក៏ងាកមកមើលកូនប្រុសដែលឈរងើបក៎សម្លឹងមុខគេ

<ហុឹម...ប៉ាមិនអីទេ...តោះទៅមើលសម្លរវិញ>ជីមីនឆ្លើយទាំងទឹមមុខស្ងួតញញឹមគ្មានជាតិទៅកាន់កូនប្រុស ព្រោះតែអស់កម្លាំងផងគេក៏ទៅរៀបធ្វើអាហារឲ្យរៀបរយហើយគេក៏ទៅគេងសម្រាកនៅសាឡុង ដោយមានមីនយ៉ុននៅអង្គុយច្របាច់ជើងឲ្យ

<បា៉តូចយូយៗ(ឈឺ)ហើយចាំអូនច្របាច់ឲ្យប៉ាៗណា>ដៃតូចៗច្របាច់ជើងចុះឡើងៗស្របនឹងសម្តីរបស់គេដែលធ្វើឲ្យរាងតូចញញឹមសប្បាយចិត្តដែលកូនប្រុសចេះបារម្មណ៍ខ្លួន

<បានហើយមីនយ៉ុន ប៉ាមិនអីទេ>ជីមីន

<ប៉ាតូចណាទូរសព្ទ អូនCallទៅDady ឲ្យជូនប៉ាតូចទៅមន្ទីពេទ្យ>មីនយ៉ុន

<មិនបាច់CallទៅរំខានDadyកូនទេ ប៉ាតូចមិនបានកើតអីធ្ងន់ធ្ងរណា គ្រាន់តែវិលមុខ ឈឺក្បាលបន្តិចទេ សម្រាកបន្តិចក៏លែងអីហើយ>ជីមីន

<ចឹងប៉ាតូចទៅសម្រាកក្នុងបន្ទប់ទៅ ចាំអូនជូនទៅ>មីនយ៉ុន

ជីមីនមិនមាត់ត៎កូនទេតែក៏ងក់ក្បាលហើយងើបដើរទៅសម្រាកតាមកូនប្រុសប្រាប់ រាងតូចកាន់ដៃអាល្អិតទៅជាមួយផងដែរ។

គូស្នេហ៍ឆ្មាកណ្តុល✨Where stories live. Discover now