#ថ្ងៃថ្មីថ្ងៃនេះជីមីនទៅរៀនដូចធម្មតាតែដូចជាចម្លែកព្រោះមានមនុស្សដែលស្អប់មុខនៅឈរចាំគេមិនដឹងមកតាំងពីពេលណា
<មកធ្វើស្អីផ្ទះគេទាំងព្រឹកនឹង>គ្រាន់តែចុះមកខាងលើភ្លាមឃើញមុខនាយហើយធ្វើឲ្យអារម្មណ៍អត់ល្អភ្លាម មិនដឹងជាប្រកាច់មកផ្ទះគេស្អីទាំងព្រឹកព្រលឹមអញ្ចឹងទេ គ្មានការងារធ្វើទេហ៎េស?
<បងមកទទួលកូនទៅរៀនណាកូន>អ្នកស្រីផាក
<មិនបាច់មកក៏បានខ្ញុំមានម៉ូតូខ្ញុំជិះហើយ>ជីមីន
<កុំនិយាយសាំមញាំច្រើនហួសម៉ោងឥឡូវហើយ>អ្នកស្រីផាក
ជីមីនមិនតបតែក៏ដើរទៅឡានយ៉ុនហ្គីទាំងចិត្តមិនចង់សូម្បីមុខនាយគេមិនមើលផង ចំណែកយ៉ុនហ្គីវិញក៏ដើរតាមជីមីនទាំងមិនមាត់ដូចគ្នា។ជិះឡានជាមួយគ្នាតែមិនសូម្បីនិយាយរកគ្នាមួយមាត់ មានតែសម្លេងដង្ហើមដកឆ្លើយឆ្លងគ្នាឥតឈប់
<លើកក្រោយមិនបាច់មកយកក៏បានដែរ>ក្រោយស្ងាត់អស់ជាយូជីមីនក៏ដាច់ចិត្តនិយាយមុនព្រោះបើចាំឲ្យនាយនិយាយប្រហែលមិនអាចទេ
<វាជាតួនាទី>យ៉ុនហ្គី ត្រូវហើយនាយជាគូដណ្តឹងអញ្ចឹងហើយនាយមានតួនាទីជូនជីមីនទៅរៀនឬទៅដើរលេងកន្លែងណាក៏បានឲ្យតែជីមីនចង់
<មិនបាច់មានអាតួនាទីឆ្គួតឡប់នឹងក៏បាន>ជីមីន
<វាចាំបាច់>យ៉ុនហ្គី
<ហ្អើយនាយនេះ>ហត់នឹងនាយណាស់មិនដឹងជាស្អីណាស់ណាទេគ្រាន់តែមិនចង់ឲ្យជូនទៅសាលាសោះចាំបាច់លើកតួនាទីមកដែរ ហត់ចិត្តជាមួយមនុស្សគល់ឈើណាស់
#in School
ចំណាយពេលប្រហែលជា10នាទីយ៉ុនហ្គីក៏បានជូនជីមីនមកដល់សាលារៀន។ជីមីនចុះពីឡានដោយមិននិយាយអ្វីមួយមាត់សូម្បីតែពាក្យអរគុណ តែនាយមិនប្រកាន់អ្វីច្រើនទេព្រោះដឹងក្នុងចិត្តច្បាស់ថាគេមិនបានស្រឡាញ់នាយសោះ
ចូលមកដល់ម៉ោង11ការសិក្សារក៏ដល់ម៉ោងចេញដូចគ្នា ជីមីនចេញមកចាំបងប្រុសនាយមកទទួលតែមិនឃើញមកសោះនេះប្រហែលភ្លេចប្អូនបាត់ហើយមិនដឹង
YOU ARE READING
គូស្នេហ៍ឆ្មាកណ្តុល✨
AkcjaYoonmin Novel✨ Yoongi : Top Jimin : Btt ស្នេហាកើតចេញពីជម្លោះរវាងយ៉ុនហ្គីនឹងជីមីនជួបឈ្លោះជួបជេជួបស្អប់ មួយថ្ងៃៗអុចធូបបន់10 20ដងសុំកុំឲ្យជួបរាងៗខ្លួន....តែសុខៗមិចក៏ពួកគេលង់ស្រឡាញ់គ្នាទៅវិញ?