(Cuz tmr is Sundayអានលេងៗទៅ♡)
ជើងតូចបង់ជំហានទៅលើផ្លូវដោយមានមនុស្សដើរមួយពីរ ដោយមានការដងដង្ហើមយ៉ាងធំជាច្រើនដង នៅលើផ្លូវលំតូចក្បែរនោះមានឡានបើកបរឆ្លងកាត់មួយពីរផងដែរ។
"ខែនេះមានអារម្មណ៍ថាចុះត្រជាក់ជាងរាស់ដង"
"ត្រូវហើយអូនដើរអោបបងបែបនេះមិនលូវត្រជាក់ទេ!"
មានសង្សារមួយគូរកំពុងដើរផងនឹងនិយាយគ្នាផង ក្រោមអាកាសធាតុដល់ត្រជាក់ ភ្នែកតូចៗ ជាមួយមុខតូចៗរបស់គាត់បានបែរទៅមើលគូរស្នេហ៍មួយគូរដែរបាននិយាយគ្នាមុននេះ។
ភ្នែកគាត់ខំព្រឹងបើកមើលពួកគេទាំងពេលនេះគាត់មិនចង់សូម្បីតែបើកភ្នែករបស់គាត់ មិនថាយ៉ាងណាគាត់ចង់មើលគូរស្នេហ៍មួយគូរដើរចេញឆ្ងាយពីគាត់ទើបគាត់ ឈប់មើលបន្ត។
"ហឹមម!" បុរសវ័យ27ឆ្នាំបានដងដង្ហើមយ៉ាងធំនឹង លូកដៃគាត់ចូលក្នុងខោប៉ាវអាវរងាក្រាសៗរបស់គាត់ គាត់បានលើកទូរសព្ទមកមើលនេះម៉ោង11យប់ហើយ ខ្វះតែ1ម៉ោងទៀតនោះទេ នឹងចូលដល់ថ្ងៃChristmas
"បងសុខសប្បាយទេ?" គាត់បានមើលទៅលើកមេឃដែរកំពុងធ្លាក់ព្រិល ពាសពេញដីដោយពេលនេះមានទឹកភ្នែកនៅតាមកន្ទុយភ្នែករបស់គាត់។
ច្រមុះគាត់មានចេញផ្សែងតិចៗជាមួយនឹងទឹកភ្នែករបស់គាត់។ មិនដឹងថាគាត់បានឈរនៅលើផ្លូវនេះតាំងពីពេលណានោះទេ តែពេលនេះជំហានជើងរបស់គាត់មិនអាចបន្តទៅមុខបានទេ គាត់គ្រាន់តែចង់ឈរនៅលើកផ្លូវនេះមើលទៅលើមេឃដែរមានព្រិលធ្លាក់។
គាត់គឺជាjoen wonwooមានវ័យ27ឆ្នាំនៅម្នាក់ឯង ហើយគាត់ចូលចិត្តដើរតាមផ្លូវនេះជាប្រចាំ មិនមែនប្រចាំនោះទេគឺរាស់ថ្ងៃ!
WONWOO POV
"សួរស្ដីអ្នកទាំងអស់គ្នា!" ខ្ញុំងើបអោនក្បាលរបស់ខ្ញុំជាច្រើនដងនេះគឺជាសួរស្ដីនៃការចូលធ្វើការដំបូងរបស់ខ្ញុំ។
"នេះជាបុគ្គលិកថ្មីមែនទេ?" មនុស្សស្រីម្នាក់បាននិយាយឡើងមកគាត់បានដើរមកជិតខ្ញុំនឹងទះស្មារខ្ញុំតិចពេលដែរក្បាលខ្ញុំកំពុងអោនគោរព។