Mingyuកំពុងតែដឹងwonwooនៅលើផ្លូវមួយនៅក្នុងទីក្រុង ហើយdekyeomដឹកjisooនៅពីក្រោយ។ រំលងផ្លូវមួយចូលផ្លូវមួយ dekyeomក៌បានចូលទៅដាក់jisooនៅផ្ទះនឹងអាលបានទៅផ្ទះwonwooវិញ។
Wonwooងាកមើលក្រោយខ្នងឃើញdekyeomបត់ទៅផ្លូវបំបែកក៌ដឹងភ្លាមថាdekyeomនឹងជួនjisooទៅផ្ទះមុនចាំយកម៉ូតូមកអោយតាមក្រោយ
"ខ្ញុំឃើញឯងនិយាយជាមួយអ្នកណាមុននេះ!" នៅលើម៉ូតូមានwonwooនឹងmingyuដែរស្ងាតមិននិយាយគ្នា ក៌បានលឺសម្លេងwonwooសួរឡើងមក។
"ខ្ញុំ! ពេលណា?" Mingyuកំពុងផ្ដោតអារម្មណ៍បើកបរ ក៌លឺwonwooនិយាយទើបសួរឡើងមក
"មិនអីទេ!" Wonwooយកដៃប៉ះចង្កេះmingyuតិចៗហើយមុខក៌ប៉ះនឹងស្នារmingyuព្រោះតែការហត់នឿយ។
បេះដូងmingyuស្ទើរតែលោតចេញមកខាងក្រៅពេលដឹងថាមុខwonwooកំពុងប៉ះនឹងស្មារក្រាស mingyuបន្តបើកទៅមុខជារើយៗ រហូតមានពេលខ្លះmingyuយកដៃប៉ះដៃwonwooដែរកំពុងឱបចង្កេះទៀតផង។
Wonwooមិននិយាយអ្វី អោនមុខនៅជិតស្មារmingyuរហូតmingyuឌុបwonwooមកដល់ផ្ទះ។
Wonwooចុះពីលើម៉ូតូពេលនេះយប់ណាស់ហើយ តាមផ្លូវក៌ស្ងាតបាត់ហើយដែរ
"Mingyuទៅផ្ទះទៅមុននេះdekyeomផ្ញើរសារប្រាប់ថាថ្ងៃស្អែកទើបយកម៉ូតូមកអោយ" ដោះមួកចេញនិយាយទៅកាន់mingyuដែរពេលនេះmingyuកំពុងមើលមុខwonwooដោយប្រើអារម្មណ៍ក្នុងបេះដូងខ្លួនឯង។
"ហឹម!" Mingyuងក់ក្បាល តែក៏នៅបន្តមើលwonwoo
"ចឹងពេលដល់ផ្ទះប្រាប់ផង!" Wonwooហៀបនឹងដើរចូលក្នុងផ្ទះតែmingyuស្រាប់តែmingyuចាប់ដៃwonwooឡើងមក។
Wonwooឈប់នឹងមើលមកmingyuដែរកំពុងដោះមួកការពាររបស់ខ្លួន
"មានការអី?" Wonwooសួរទាំងពេលនេះអស់កម្លាំងយ៉ាងខ្លាំងចង់ចូលក្នុងផ្ទះសម្រាក