ទីក្រុងសេអ៊ូលប្រទេសកូរ៉េ
ថ្ងៃនេះជាថ្ងៃចូលរៀនដំបូង ជើងជំហ៊ានវែងៗនឹងតូចៗស្មើរគ្នាបានដើរចូលនៅក្នុងថ្នាក់រៀនមួយ គាត់ដើរចូលយឺតៗគាត់បានអោនក្បាលគោរពលោកគ្រូតិចមុននឹងគ្រូរនិយាយ។
"នេះជាសិស្សថ្មីទើបនឹងផ្លាស់ប្ដូរមក!" លោកគ្រូនិយាយទៅកាន់សិស្សប្រហែល35អ្នក។
"ឯងណែនាំខ្លួនទៅ!" គាត់និយាយមុននឹងងាកមើលមកសិស្សប្រុសម្នាក់ដែរចូលតាមគាត់"សួរស្ដីនាក់ទាំងអស់គ្នា ខ្ញុំឈ្មោះjeon wonwooជួយមើលថែផង!" Wonwooអោនក្បាលនឹងញញឹមមើលទៅសិស្សដទៃដែរកំពុងមើលទៅគាត់។
"ទៅអង្គុយកន្លែងឯងទៅ!" លោកគ្រូរនិយាយហើយwonwooក៌ទៅអង្គុយនៅតុទំនេរមួយនៅក្បែរមាត់បង្អូតតែមិនមានអ្នកណាអង្គុយជិតគាត់នោះទេ។
Wonwooដាក់កាតាបស្ពាយរបស់គាត់ គាត់លើកវ៉ែនតាដែរពាក់ចូលក្នុងភ្នែកបន្ទិច គាត់មើលទៅឆ្វែងស្ដាំ ដោយមិនមានអ្នកណាមួយនិយាយជាមួយគាត់នោះទេ។
"Wonwooមែនទេ?" សិស្សស្រីម្នាក់មានមាឌធំបន្ទិចអង្គុយមុខwonwooបានសួរទៅកាន់wonwoo
"ហឹម! ចុះនាង?" Wonwooសួរទៅនាងវិញទាំងគាត់ញញឹមតិចៗយ៉ាងណាគាត់ក៌អាចរកបានមិត្តម្នាក់ក្នុងពេលនេះ។
"ស៊ីយ៉ុង! មិនក៌ឯងអង្គុយកន្លែងនេះ?" ស៊ីយ៉ុងសួរ នាងមើលទៅwonwooយ៉ាងចម្លែក
"គឺមិនមានកន្លែងអង្គុយនោះទេ!" Wonwooគាត់និយាយដកសៀវភៅមកមើល។
បន្ទាប់ពីនិយាយគ្នាតិចរួចពួកគេក៌បានដល់ម៉ោងឈប់សម្រាក ស៊ីយ៉ុងបានហៅwonwooអោយទៅខាងក្រៅជាមួយនាងតែwonwooមិនចង់ព្រោះនេះទើបជាថ្ងៃដំបូងរបស់គាត់ គាត់ចង់មើលសៀវភៅវិញ។