Jeon wonwooជាក្មេងប្រុសវ័យ22ឆ្នាំ រៀនឆ្នាំទី2នៃសកលវិទ្យាល័យមួយកន្លែង គាត់កើតក្នុងគ្រួរសាត្រកូលអ្នកមានក្នុងប្រទេសកូរ៉េ នឹងមានគូរដណ្តឹងម្នាក់ផងដែលដែរជាមនុស្សប្រុសដូចគ្នា wonwooស្រឡាញ់គូរដណ្ដឹងគាត់ណាស់។ តែwonwooគឺក្មេងសុភាពត្រឹមត្រូវខ្លាំងណាស់!!!
Kim mingyuគឺជាគូរដណ្តឹងរបស់wonwoo ពួកគេស្គាល់តាំង4ឆ្នាំមុនពេលដែរ គ្រួសារទាំងពីជួបគ្នាហើយក៏ធ្វើអោយពួកគេស្រឡាញ់គ្នាក្រោយពីចំណាយពេលអស់2ឆ្នាំមើលចិត្តគ្នា។ mingyuគឺជាCEOនៅក្រុមហ៊ុនធំមួយដែរគាត់បានបង្កើតដោយខ្លួនឯងនឹងក្លាយជាអ្នកជំនួញក្នុងវ័យត្រឹម29ឆ្នាំ ជាមួយគ្រួសារដែរមានផងនោះធ្វើអោយគ្រួសារkimក្លាយជាអ្នកមានលំដាប់ទីមួយ។
--^-^--Wonwooដើរយ៉ាងញាប់ជើងចូលក្នុងថ្នាក់រៀនព្រោះពេលនេះគឺយឺតខ្លាំងណាស់ម៉ោង8ទៅហើយ wonwooរុញវ៉ែនតារបស់ខ្លួនតិចៗដកដង្ហើមយឺតៗព្រោះហត់ខ្លាំង
"ហូស~~" wonwooព្រុះខ្យល់យ៉ាងខ្លាំងដាក់ខ្លួនអង្គុយនៅក្បែរមិត្តសម្លាញ់របស់ខ្លួន wonwooដោះកាតាមដាក់នៅលើតុនៅយកipadរបស់ខ្លួនឡើងមក។
"យឺតទៀតហើយ!" Jeonghanមិត្តសម្លាញ់របស់wonwooនិយាយឡើងទាំងរុញស្មាប៉ះគ្នាតិចៗ ធ្វើអោយwonwooដកដង្ហើមយ៉ាងធំ ប្រាប់មិត្តតែម្នាក់គត់របស់ខ្លួននៃមូលហេតុដែលមកយឺត។