ពន្លឺភ្លើងព្រះអាទិត្យនាពេលព្រឹកប្រលឹមបានចាំងចូលមកក្នុងបន្ទប់ ប៉ះទៅលើគ្រែទំហំធំបានឃើញគូរស្នេហាមួយគូរដេលអោបគ្នាយ៉ាងណែន។
ដៃក្រាសចាប់ចង្កេះស្ដើរយ៉ាងណែនពីក្រោយ ធ្វើអោយអ្នកដេកបែរខ្នងនោះរើឡើងតិចៗព្រោះព្រះអាទិត្យប៉ះចំភ្នែកនឹងបែរខ្លួនគេចចេញធ្វើអោយមុខទាំងពីរប៉ះគ្នា។
"Mingyu hyung!?" Wonwooក្រហឹមនៅដើមករតិចៗមើលទៅមនុស្សដែលកំពុងបិទភ្នែកដេកនៅចំពោះមុខ។
"គេងទៅwonwooយប់មិញអូនហត់ហើយ!" ភ្នែកmingyuនៅបិទនៅឡើងទាញក្បាលwonwooអោយចូលមកក្នុងទ្រូងសុទ្ធតែសាច់ដុំធំៗរបស់ខ្លួន។
"ហឹម!" Wonwooកក់មុខចូលក្នុងដើមទ្រូងmingyuវិញ នឹងដេកបន្តទៀតព្រោះកាលពីយប់មិញគឺហត់ពិតមែនដូចទៅនឹងអ្វីដែលmingyuនិយាយណាស់។
Mingyuយកដៃអោបwonwooទាំងសងខាងធ្វើអោយខ្លួនwonwooទាំងមូលស្ថិតក្នុងដៃនាយ រួចហើយក៌សង្ងាំគេងបន្តទៀត។ ប្រហែលជាពីរម៉ោងក្រោយមកពេលនេះគឺ10ព្រឹកទៅហើយ mingyuក្រោមឡើងមកមើលwonwooដែលដេកលក់ធម្មតា Mingyuចូលក្នុងបន្ទប់ទឹក នឹងធ្វើការសំអាតខ្លួនឯង។
"ហឹមម!" Wonwooប៉ះពូកតិចៗ ក៌ដឹងថាមិនមានmingyuនៅក្បែរនោះទេ ទើបwonwooងើបអង្គុយយ៉ាងលឿនយឺភ្នែកខ្លួនឯងតិចៗ អោយស្វាងងងុយក្រោយពីងើបជាលើកទី2
Mingyuដើរចេញពីបន្ទប់ទឹកជាមួយកន្សែងរុំត្រឹមចង្កេះមើលទៅwonwooនៅលើគ្រែ ដែលសក់ក្បាលរញ៉េរញ៉ៃ មានស្នាមពេញក៌នឹងដើមទ្រូង mingyuក៌សើចតិចៗមុននឹងដើរចូលទៅជិតwonwoo។
"អូនក្រោបហើយ!" Mingyuចាប់ញឺក្បាលwonwooយ៉ាងគួរអោយស្រឡាញ់ មុននឹងបន្តទៅប្ដូរខោអាវរបស់ខ្លួន។