នេះគឺជាសប្ដាហ៍ទី6ហើយដែរwonwooរស់ឡើងវិញ wonwooបាន ព្យាយាមប្រើគ្រប់វិធីសាស្ត្រដើម្បីអោយmingyuដែរជាគូរដណ្ដឹងស្នើរសុំផ្ដាច់ពាក្យ។
"Jeonghanខ្ញុំនឹងទៅជួបគាត់!" Wonwooឈរនៅមុខផ្ទះJeonghanនិយាយដោយខ្វល់ចិត្ត ព្រោះពីមួយថ្ងៃទៅមួយថ្ងៃmingyuមិនបានធុញខឹងនឹងខ្លួនទេ តែបែរជាបញ្ចេញអាការៈចម្លែកៗទៅវិញ។
"ហឹមយើងដឹងថាឯងស្រឡាញ់គាត់ តែយើងគួរតែរកវិធីផ្សេងវិញល្អទេ? យើងមិនចង់ឃើញមិត្តតែម្នាក់របស់យើងពិបាកចិត្តរាស់ថ្ងៃចឹងទេ" jeonghanទះស្មារwonwooតិចៗ មែនហើយតាំងពីថ្ងៃwonwooនិយាយថានេះគឺជាការរស់ឡើងវិញមក wonwooតែគិតពីការរកផ្លូវអោយmingyuផ្ដាច់ពាក្យរហូត
"ខ្ញុំស្រឡាញ់គាត់? តែគាត់បែរជាបោកខ្ញុំ តាំងពីដើមមកគាត់ធ្វើព្រោះអ៊ំប្រុសអ៊ំស្រីបង្ខាំ គាត់មិនបានស្រឡាញ់ខ្ញុំតាំងពីដើមjeonghan! ព្រោះខ្ញុំជាwonwooស្លូតត្រង់ ល្ងង់ព្រោះស្នេហាទើបខ្ញុំស្លាប់ណាjeonghan" wonwooយកដៃទុបបេះដូងខ្លួនឯងទោះដឹងថាតាំងពីដើមmingyuបោកប្រាស តែបេះដូងនេះមិនដែរឈប់ស្រឡាញ់ខឹងស្អប់អ្វីនោះទេ។
"ហឹមម! ចង់យំទេ? ចូលខាងក្នុងយំទៅ ពេលនេះអ្នកជិតខាងខ្ញុំគិតថាខ្ញុំបោកប្រាស់ឯងហើយwonwoo" jeonghanនិយាយតិចធ្វើអោយwonwooសើចនឹងសំដីតិចតួចរបស់jeonghan។
"ឯងនេះ!" Wonwooវ៉ែស្មាjeonghanធ្វើអោយjeonhanញញឹម ហើយប្រាប់ទៅមិត្តបន្ត
"ធ្វើវាទៅwonwoo! ធ្វើដើម្បីខ្លួនឯងខ្ញុំនឹងនៅពីក្រោយខ្នងឯងជានិច្ចwonwoo" wonwooលឺjeonghanនិយាយហើយក៌អោបខ្លួនមិត្តយ៉ាងណែននឹងអរគុណចំពោះjeonghanមែនតែនដែរនៅក្បែរខ្លួនគ្រប់ពេលបែបនេះ។
Wonwooបានលាjeonghanហើយក៌ត្រឡប់ទៅក្រុមហ៊ុនmingyuដោយប្រើម៉ូតូធំរបស់ខ្លួន wonwooពាក់ខោអាវខ្មៅមួយតួរខ្លួន បើកប្រភេទម៉ូតូធំមិនខ្លាចគ្រោះថ្នាក់ក្នុងល្បឿនយ៉ាងលឿន។