ពេលល្ងាចម៉ោង10យប់ Jimin បានចេញពីធ្វើការវិញគេធ្វើការនៅហាងកាហ្វេមួយកន្លែងផ្លូវដើរទៅផ្ទះជួលរបស់Jimin គឺស្ងាត់ណាស់តែគេមិនខ្លាចនោះទេ តែថ្ងៃនេះខុសពីរាល់ដងjimin មានអារម្មណ៍ថាភ័យៗ ម៉េចមិនដឹងទេគេចេះតែមានអារម្មណ៍ថាមានអ្នកតាមមកពីក្រោយទើបគេប្ដូរពីដើរទៅរត់វិញតែមិនទាន់ទេមានមនុស្សប្រុសមាឌធំបីនៅឈរពីមុខគេjimin ងាកក្រោយក៏ឃើញគ្នារបស់វាទៀត<<កុំបាច់រត់គេចអីព្រោះឯងរត់មិនរួចឡើយអាល្អិត>>
បុរសម្នាក់និយាយដោយសម្លេងគួរខ្លាច
<<ខ្ញុំមិនដែលទៅមានរឿងជាមួយនឹងពួកលោកទេហេតុអីមករករឿងខ្ញុំ>>
Jimin និយាយទៅកាន់ពួកគេទាំងភ័យខ្លាចពួកវាមានគ្នាច្រើនឯjimin វិញមានតែម្នាក់ឯងបើវាយក៏វាយមិនឈ្នះដែរមានតែប្រើល្បិច
<<ទៅជាមួយយើងតាមសម្រួលទៅទើបមិនឈឺសាច់>>
<<លោកប៉ូលីស!!!>>
Jimin ក៏ស្រែកថាប៉ូលិសហើយពួកវាក៏មើលទៅតាមដៃចង្អុររបស់jimin មើលបែបនេះjimin ក៏បំបុកពួកវាហើយក៏រត់ទៅយ៉ាងលឿន(ឆ្លាត🤗)
<<វារត់ហើយតាមទៅ!!>>
ពួកវាក៏រត់ទៅតាមjiminទៅ ឯជីមីនវិញរត់ៗ ក៏បានបុកមួយនិងបុរសម្នាក់ទើបធ្វើឲ្យគេដួលអុកគូតទៅនិងដីពេញទំហឹង
<<ងើបមកយ៉ាងម៉េចហើយ>>
បុរសម្នាក់នោះក៏ជួយលើកjiminឡើង ឯjimin វិញក៏បោសគូថរបស់ខ្លួនឯង ទាំងឈឺ
<<ខ្ញុំមិនអីទេអរគុណ>>
Jimin ញញឹមអរគុណទៅកាន់បុរសម្នាក់នោះរួចក៏ងាកទៅក៏ឃើញអ្នកដែលចង់ចាប់នោះរត់មកដូចគ្នា
<<លោកជួយខ្ញុំផងទៅណាមាគេចង់ចាប់ខ្ញុំទៅ>>
Jimin អង្វរសុំឲ្យគេជួយតែគេវិញនៅស្ងៀមៗ មិនធ្វើអ្វីទាំងអស់
<<លោកជួយខ្ញុំផងទៅ ពួកវាមកហើយ>>
Jimin ភ័យស្លន់ស្លោពេលឃើញពួកវាមកដល់ហើយនោះតែអ្វីដែលនឹកស្មានមិនដល់នោះ
<<ចៅហ្វាយ!!>>
ពួកវាអោនគោរពទៅកាន់បុរសម្នាក់នោះ ចៅហ្វាយ? នេះគេជាចៅហ្វាយរបស់ពួកវា Jimin និយាយនៅក្នុងចិត្តហើយក៏រករត់ទៀតទើប Yonggi វាយឲ្យសន្លប់បាត់ទៅរួចហើយនាយក៏បីjiminដាក់ឡានហើយក៏បើកចេញទៅ

YOU ARE READING
ទាសករស្នេហ៍ម៉ាហ្វៀ🔞
Actionរឿងនេះអាចមានកន្លែងមិនសមរម្យចឹងហើយក្មេងក្រោមអាយុ18ចុះក្រោមហាមមើល🙏😊❤️