ព្រឹកថ្ងៃថ្មីព្រឹកនេះមើលទៅព្រះអាទិត្យរះឡើងស្អាតជាងមុនមេឃពណ៌ខៀវស្អាតណាស់ ។
នៅក្នុងបន្ទប់មួយមានមនុស្សពីរនាក់គេងអោបគ្នាឲ្យស្អិតរមួតមួយស្ករនិងស្រមោចចឹង
យ៉ុងហ្គីនាយសម្លឹងមើលទៅជីមីនដែលកំពុងតែគេងយ៉ាងស្កប់ស្កល់នាយញញឹមនិងអោបជីមីនកាន់តែខ្លាំងជាងមុនទៀតនាយខ្នាញ់ណាស់ ≧▽≦
<<អឹស~~>> ជីមីនចាប់ផ្ដើមមានអារម្មណ៍ថាថប់ដង្ហើមទើបបើកភ្នែកមកឃើញយ៉ុងហ្គីកំពុងតែអោបខ្លួនទើបរហ័សរុញច្រានកាយមាំចេញពីខ្លួនតែវាគ្មានទៅបានផងអ្វីនោះទេនាយរឹតតែអោបខ្លាំងលើសដើម។
<<នែ៎ ខ្ញុំថប់ដង្ហើមស្លាប់ឡូវហើយ>> ជីមីនសម្លក់ទៅកាន់យ៉ុងហ្គីទាំងខឹង
<<នៅឲ្យស្ងៀមទៅចឹង កាន់តែរើរគឺកាន់តែតឹងហើយ>> យ៉ុងហ្គីឆ្លើយតបទៅវិញដោយឌឺដង
<<លែងទៅ ខ្ញុំក្ដៅណាស់ >>
<<ថើបប្ដីមួយមកចឹង>> ប្ដី? នេះហៅខ្លួនឯងថាប្ដីផង
<<ប្ដី ស្អីលោកឯងលែងខ្ញុំទៅ>>
<<អត់ចង់>> យ៉ុងហ្គីនៅតែអោបជីមីនធ្វើមិនដឹងដដែល
<<អាយ៎>> ជីមីនស្រាប់តែខាំដៃរបស់យ៉ុងហ្គីយ៉ាងខ្លាំង សមមុខ◔‿◔
<<លែងហើយៗ ឈប់ខាំទៅ!>> យ៉ុងហ្គីរុញក្បាលរបស់ជីមីនចេញទម្រាំតែបានដៃនាយឡើងឈាមហើយ
<<សមមុខហើយអាស្លេក!>> ជីមីនរត់ចុះពីលើគ្រែហើយក៏ចូលទៅបន្ទប់ទឹកយ៉ាងលឿនដូចព្យុះ ហើយក៏មិនភ្លេចចាក់ គន្លឹះដែរ
<<បើកទ្វារឲ្យបង មកនិយាយគ្នាឲ្យដឹងរឿងសិន>> យ៉ុងហ្គីនាយគោះទ្វារហៅអ្នកនៅក្នុងបន្ទប់ទឹកនោះទាំងខឹងក្នុងចិត្ត
<<មិនបើកទេ បើបើកមានតែឆ្កួតហើយ>> ជីមីននិយាយហើយក៏ចូលទៅត្រាំក្នុងទឹកក្តៅធ្វើមិនដឹង ឯយ៉ុងហ្គីវិញបានត្រឹមតែចាំ ចាំជីមីនចេញពីបន្ទប់ទឹកវិញដឹងតែត្រូវធ្ងន់ហើយ ហិហិಡ ͜ ʖ ಡ
ជីមីនបានងូតទឹករួចរាល់ហើយគេក៏ដើរទៅយកកន្សែងតែក៏....
*ព្រូស ប្រាវ*
ជីមីនបានរអិលដួលធ្វើឲ្យមានសម្លេងឮដល់អ្នកនៅខាងក្រៅ
<<ជីមីន មីនឮបងហៅទេ ជីមីន!>> យ៉ុងហ្គីភ័យស្លន់ស្លោនាយក៏ទម្លោះទ្វារចូលទៅ ពេលចូលទៅដល់នាយក៏ឃើញជីមីនសន្លប់បាត់ទៅហើយមានទាំងឈាមទៀតផង
<<ជីមីនដឹងខ្លួនឡើង ជីមីនអូនកុំកើតអីណា!>> យ៉ុងហ្គីនាយសឹងតែគាំងបេះដូងស្លាប់ទៅហើយពេលឃើញសភាពបែបនេះរបស់ជីមីន
-----------------------------------
មន្ទីរពេទ្យ🏥
យ៉ុងហ្គីអង្គុយចាំ លោកគ្រូពេទ្យចេញពីបន្ទប់សង្គ្រោះបន្ទាន់ទាំងអន្ទះអន្ទែង បន្តិចក្រោយមកលោកគ្រូពេទ្យក៏បានចេញមក
<<អ្នកជំងឺផុតពីគ្រោះថ្នាក់ហើយបាទ>>
<<បាទអរគុណលោកគ្រូពេទ្យ>>
<<ខ្ញុំសុំទៅសិនហើយ>> និយាយហើយគាត់ក៏ចាកចេញចេញទៅ យ៉ុងហ្គីចូលទៅមើលអ្នកដែលកំពុងតែសន្លប់បាត់ស្មារតីនោះទាំងបារម្ភទោះបីជាគ្រូពេទ្យថាផុតពីគ្រោះក៏ដោយក៏នាយនៅតែបារម្ភ
<<ឆាប់ដឹងខ្លួនណា>> យ៉ុងហ្គីក្រសោបដៃតូចរបស់នាយតូចទាំងអារម្មណ៍ភ័យខ្លាចនាយភ័យណាស់ខ្លាចត្រូវបាត់បង់មនុស្សសំខាន់របស់នាយម្នាក់ទៀត
តាំងពីតូចរហូតដល់ធំមនុស្សសំខាន់របស់នាយតែងតែចាកចេញពីនាយទៅម្ដងម្នាក់ៗ នាយមិនចង់បាត់បង់អ្នកណាទៀតទេវាឈឺចាប់ណាស់
______________________________________
DANE/ដាណេ
✷ ✷
YOU ARE READING
ទាសករស្នេហ៍ម៉ាហ្វៀ🔞
Actionរឿងនេះអាចមានកន្លែងមិនសមរម្យចឹងហើយក្មេងក្រោមអាយុ18ចុះក្រោមហាមមើល🙏😊❤️