Part 9

140 2 0
                                    

ព្រឹកថ្ងៃថ្មី

ព្រះអាទិត្យរះចូលទៅក្នុងបន្ទប់គេងរបស់គូរស្នេហ៏មួយគូដែលកំពុងតែគេងអោបគ្នាយ៉ាងស្វិតរមួត ទាំងដែលស្មើនេះម៉ោងជិត10 ព្រឹកទៅហើយនៅតែមិនទាន់ភ្ញាក់ទៀត ប្រហែលយប់មិញនិងខ្លាំងពេកមើលទៅ

<<អ្នកប្រុសជុងហ្គុកអ្នកប្រុសយ៉ុងហ្គីមិនទាន់ងើបទេចាស៎!>> អ្នកបម្រើព្យាយាមឃាត់ជុងហ្គុកដែលចង់ឡើងទៅរកយ៉ុងហ្គី

<<ខ្ញុំចង់ជួបគាត់ យ៉ុងហ្គី! បងឮខ្ញុំហៅទេ!!>> ជុងហ្គុកស្រែកហៅយ៉ុងហ្គីខ្លាំងៗ ឯអ្នកបម្រើវិញចាប់ផ្ដើមភ័យព្រោះបើសិនជាយ៉ុងហ្គីគេងមិនគ្រប់គ្រាន់ទេនោះនាយអាចនិងខឹងទៀតមិនខាន

<<កុំចឹងអីអ្នកប្រុសខ្ញុំសុំចុះណា>> អ្នកបម្រើនៅតែព្យាយាមហាមឃាត់ជុងហ្គីដដែលចឹង

<<អត់ចង់!>> ថារួចនាយក៏រត់ទៅខាងលើយ៉ាងលឿនរីឯអ្នកបម្រើម្នាក់នោះក៏រត់ទៅដូចគ្នា

*ក្រាក*

<<យ៉ុងហ្គីបង! ឯណាមនុស្ស>> ពេលជុងហ្គុកមកដល់បន្ទប់របស់យ៉ុងហ្គី តែថាមិនឃើញវត្តមានរបស់នាយទេ ជុងហ្គុកសម្លឹងមើលទៅអ្នកបម្រើម្នាក់នោះក្នុងក្រសែភ្នែកចង់ដឹងថាយ៉ុងហ្គីនៅឯណា

<<អ្នកប្រុសខ្ញុំមិនដឹងទេ>>

<<ខ្ញុំមិនជឿទេឆាប់ប្រាប់មក>>

<<គឺ..ថា>>

<<1.2~>>

<<ក៏បានគាត់ប្រហែលជានៅបន្ទប់នោះទេដឹង>> អ្នកបម្រើស្រីម្នាក់នោះក៏ចង្អុលទៅកាន់បន្ទប់មួយទៀតដែលនៅជាប់បន្ទប់របស់យ៉ុងហ្គី ជុងហ្គីក៏ដើរទៅមុខបន្ទប់នោះហើយក៏បើកទ្វារចូលទៅ(ឆ្ងល់ថាម៉េចបានអត់ចាក់សោណ៎?)

*ក្រាក*

ពេលបើកទ្វារហើយក៏បានឃើញយ៉ុងហ្គីនិងជីមីនកុំពុងតែគេងអោបគ្នាធ្វើមិនដឹង ជុងហ្គុកនិងអ្នកបម្រើស្រីម្នាក់នោះមើលមុខគ្នាទៅវិញទៅមកទាំងភ្ញាក់ផ្អើលមិនគួរណាមកឃើញចឹងសោះ ជុងហ្គុកនាយក៏ទាញទ្វារបិទវិញថ្នមៗ

<<ខ្ញុំថាហើយថាកុំកុំតែអ្នកប្រុសមិនស្ដាប់ខ្ញុំសោះ>>

ទាសករស្នេហ៍ម៉ាហ្វៀ🔞Where stories live. Discover now