មិនយូរប៉ុន្មានគ្រូពេទ្យក៏មកដល់ហើយក៏ទៅពិនិត្យមើលជីមីនដែលកំពុងតែសន្លប់បាត់ស្មារតីនោះ<<យ៉ាងម៉េចហើយ>> យ៉ុងហ្គីនិយាយទៅកាន់គ្រូពេទ្យទាំងទឹកមុខស្មើ
<<គឺមកពីគាត់មិនបានហូបអីទើបអស់កម្លាំងហើយក៏សន្លប់ទៅ បន្តិចទៀតគឺលែងអីហើយឲ្យគាត់ហូបបាយឲ្យទៀងទាត់ផងបាទ>> គ្រូពេទ្យតបទៅកាន់នាយទាំងញញឹម
<<បើចឹងខ្ញុំលាសិនហើយ>> គ្រូពេទ្យនិយាយហើយក៏ចាកចេញទៅ ឯយ៉ុងហ្គីវិញនាយក៏ដើរទៅអង្គុយលើសាឡុងហើយក៏បើក កុំព្យូទ័រដើម្បីធ្វើការងាររបស់នាយ។
មិនយូរប៉ុន្មានជីមីនក៏បានដឹងខ្លួនហើយជីមីនក្រឡេកមើលទៅយ៉ុងហ្គីដែលកំពុងតែធ្វើការដោយទឹកមុខតានតឹង ជីមីនមិនដឹងថាត្រូវនិយាយអីនោះទេមានតែអង្គុយនៅលើពូកស្ងាត់ៗ ដូចរូបចម្លាក់ព្រោះតែខ្លាចយ៉ុងហ្គី ក្នុងចិត្តវិញភ័យខ្លាចនាយធ្វើបាបទៀត។<<ដឹងខ្លួន?>> យ៉ុងហ្គីក្រឡេកទៅក៏ឃើញជីមីនអង្គុយដូចរូបចម្លាក់ទឹកមុខភ័យៗ ធ្វើឲ្យនាយចង់តែសើចទេ
<<ម៉េចក៏មិននិយាយគរហើយហ្អេស!?>> ខឹងណាស់ខំនិយាយជាមួយហើយនៅមិនតបទៀត?
<<មកពីមិនដឹងថាត្រូវនិយាយអីទើបមិននិយាយ>> ជីមីនសម្លក់ទៅយ៉ុងហ្គីទាំងខឹងដូចគ្នា សួរថាដឹងខ្លួនហើយ? មើលមិនឃើញទេហ្អេស៎ថាកុំពុងអង្គុយ
<<មក!>> យ៉ុងហ្គីស្រាប់តែមកទាញដៃរបស់ជីមីនឲ្យដើរតាមខ្លួន
<<ទៅណា?>>
<<យកទៅលក់ទេដឹង>>
<<នែ៎ លោកឆ្កួតទេហ្អេស៎>> ជីមីនរាងភ័យតិចៗ ដែរពេលឮថាយកទៅលក់ចឹង ថាមិនត្រូវទេគេជាកូនបំណុលចឹងនោះ យ៉ុងហ្គីមិននិយាយច្រើនទៀតទេពេលមកដល់ឡាននាយក៏រុញជីមីនទៅក្នុងឡានខាងមុខ
<<នេះលោកយកខ្ញុំទៅលក់មែនហ្អេស៎?>> ជីមីនពេបមាត់រកយំមែនទែនហើយ
<<ត្រូវហើយ>> យ៉ុងហ្គីឃើញទឹកមុខរបស់ជីមីនហើយចង់តែចាប់ក្រញិចទេ មនុស្សស្អីឆាប់ភ័យចឹង
<<ហ្អឹកៗ លោកកុំលក់ខ្ញុំអីលក់ទៅក៏មិនបានថ្លៃដែរ ហ្អឹកៗ កុំលក់ខ្ញុំអីខ្ញុំខ្លាច>> នោះថាយំយំមែន
<<បានហើយឈប់យំទៅយើងមិនយកទៅលក់ទេ>> យ៉ុងហ្គីចង់តែស្រែកឲ្យបែកឡានទេមកយំដូចកូនក្មេងទៅកើត
<<ចឹងលោកយកខ្ញុំទៅណា?>> ជីមីនយកដៃជូតទឹកភ្នែកចេញហើយក៏មើលទៅកាន់យ៉ុងហ្គី
<<ស្ងាត់ទៅ>> ដោយសារតែធុញពេកក៏ប្រាប់ឲ្យស្ងាត់តែម្ដងទៅ ឯជីមីនក៏មិននិយាយអ្វីទៀតដែរព្រោះទឹកមុខរបស់នាយគួរឲ្យខ្លាចទៀតហើយ
ឡានរបស់យ៉ុងហ្គីបានបើកមកដល់ហាងអាហារមួយកន្លែងដែលជារបស់យុ៉ងងហ្គី<<ចុះមក>> យ៉ុងហ្គីនិងជីមីនបានដើរចូលទៅក្នុងហាងដោយមានបុគ្គលិកចេញមកទទួល ឯជីមីនវិញដើរពីក្រោយយ៉ុងហ្គីទាំងអោនមុខចុះ
<<អង្គុយទៅហើយចង់ញ៉ាំអីក៏ហៅទៅយើងទៅបន្ទប់ទឹកសិន>> និយាយហើយក៏ដើរចេញទៅបាត់ ឯជីមីនវិញក៏អង្គុយកម្មង់អាហារដែលគេចង់ញ៉ាំ
<<ហេ៎ នោះក្រែងអាល្អិតជីមីនមិនចឹងហេស?>> ប្រុសៗ មួយក្រុមដែលអង្គុយតុកនៅខាងស្ដាំដៃរបស់ជីមីន ក៏និយាយឡើងមក
<<ត្រូវហើយកាលមុនយើងវាយវាយកលុយរហូតឡូវនិងហើយទៅរករឿងវាទៀតទៅ មើលទៅវាដូចជាមានលុយដល់ហើយ>> ពួកវានិយាយហើយក៏ដើរសំដៅទៅរកជីមីន
<<អីយ៉ា ឡូវនិងមានលុយណាស់ណ៎ បានមកហាងទំនើបបែបនេះ>>
<<ពួកឯង>>
<<យ៉ាងម៉េច ឆាប់ឲ្យលុយយើងខ្លះមកបើមិនចង់ឈឺសាច់>>
<<ខ្ញុំមិនមានលុយទេ>>
<<យើងមិនជឿ>>
<<ខ្ញុំពិតជាមិនមានពិតមែន>>
<<បានតើ នេះ!>> វាប្រុងនឹងវាយជីមីនហើយតែក៏ត្រូវបានយ៉ុងហ្គីចាប់ដៃវាជាប់
*ឌឹប*
<<ឯងហ៊ានណាស់ ហ៊ានរករឿងមនុស្សរបស់យើងផង>>
<<ឯង! ពួកយើងចូលទៅ>> ពួកវាថាហើយក៏ចូលទៅវាយយ៉ុងហ្គី
*ឌឹប ឌឹបៗ*
មិនយូរប៉ុន្មានយ៉ុងហ្គីបានវាពួកឲ្យរត់ទៅអស់<<មិនអីទេហ្អេស៎>> យ៉ុងហ្គីសួរទៅកាន់ជីមីនទាំងបារម្ភ
<<ខ្ញុំមិនអីទេតែលោកមានរបួសហើយ មកចាំខ្ញុំលាងរបួសឲ្យ>>
______________________________________
ជួយទៅ Followផេក របស់ Admin ម្នាក់មួយផង
ឈ្មោះ DANE ដាណេ
អរគុណទុកមុន❤️📚📝
______________________________________

YOU ARE READING
ទាសករស្នេហ៍ម៉ាហ្វៀ🔞
Боевикរឿងនេះអាចមានកន្លែងមិនសមរម្យចឹងហើយក្មេងក្រោមអាយុ18ចុះក្រោមហាមមើល🙏😊❤️