ពេញមួយថ្ងៃហើយដែលជីមីននៅក្នុងបន្ទប់មួយនេះគេមិនបានញ៉ាំអីសោះឃ្លានជិតស្លាប់ហើយឯជើងវិញជាប់ច្រវាក់ទៀត ចង់ទៅយកទឹកមកផឹកក៏យកមិនដល់ទៀត នេះគេត្រូវស្លាប់នៅទីនេះមែនទេ<<ឃ្លានណាស់ នេះគេចង់បង្អត់បាយឲ្យស្លាប់មែនទេ បើចង់សម្លាប់ខ្ញុំណាស់ក៏គួរតែឲ្យបាយទឹកសិនដែរ ហុឺ>>
តាមធម្មតាជីមីនជាមនុស្សចូលចិត្តញ៉ាំណាស់ពេលមកអត់បាយទឹកចឹងវេទនាណាស់
អត់អីក៏អត់ទៅកុំឲ្យតែអត់អីញ៉ាំគេមិនអាចទ្រាំបានយូរទេ*ក្រាក!*
សម្លេងបើកទ្វារក៏បន្លឺឡើងធ្វើអ្នកដែលរអ៊ូរមិញនោះក៏ងាកទៅមើល ឃើញថាជាមនុស្សស្រីចំណាស់ម្នាក់
<<ខ្ញុំជាមេការនៅក្នុងផ្ទះនេះ ខ្ញុំយកសម្លៀកបំពាក់មកឲ្យឯង>>
គាត់និយាយទាំងញញឹមឯជីមីនវិញក៏ញញឹមដាក់គាត់ដូចគ្នា ពេលគាត់ដើរមកជិតជីមីនគាត់ពិតជាភ្ញាក់ផ្អើលណាស់ពេលឃើញថាជើងរបស់ជីមីនជាប់ច្រវាក់បែបនេះ
<<នេះចៅហ្វាយដាក់ច្រវាក់ឯងទៀត? ហើយមុខឯងត្រូវនិងអីនិងកុំប្រាប់ណាថាជា...>>
គាត់ចាប់មុខរបស់ជីមីនមកពិនិត្យមើលឯជីមីនវិញក៏ងក់ក្បាលឆ្លើយតបទៅកាន់គាត់ អ្នកស្រីមេការក៏ដើរចេញពីបន្ទប់ទៅរបស់សោនិងថ្នាំមកលាប ឲ្យជីមីន ពេលគាត់លាបថ្នាំហើយគាត់ក៏ចាក់ច្រវាក់នោះចេញឯជើង របស់ជីមីនវិញឡើងក្រហមហើយឈឺទៀតផង គាត់ក៏លាបថ្នាំឲ្យទៀត ជីមីនវិញនៅស្ងៀមស្ងាត់ឲ្យអ្នកស្រីមេការលាបឲ្យពេលបែបនេះជីមីនពិតជានឹកដល់ម៉ាក់របស់គេណាស់
<<រួចហើយ ឯងឃ្លានទេ?>>
គាត់រៀបចំរបស់បណ្ដើរសួរទៅកាន់ជីមីនបណ្ដើរ
<<បាទ៎ ឃ្លានណាស់>>
<<បើចឹងទៅងូតទឹកទៅ ចាំខ្ញុំទៅយកអាហារមកឲ្យ>>
<<មិនបាច់ទេចាំខ្ញុំទៅញ៉ាំនៅផ្ទះបាយ>>
ជីមីននិយាយដោយក្រែងចិត្តគាត់ចិត្តល្អណាស់មិនដូចយ៉ុងហ្គីទេ
<<ជើងឯងឈឺឡើងហើមហើយ ដើរមិនបានយូរទេ>>
គាត់និយាយហើយក៏ចេញទៅបាត់រកតែជីមីននិយាយមិនទាន់ បន្ទាប់មកជីមីនក៏ងើបឈរដោយជើងឈឺដើរសំដៅទៅបន្ទប់ទឹកទាំងរំបាក

YOU ARE READING
ទាសករស្នេហ៍ម៉ាហ្វៀ🔞
Actionរឿងនេះអាចមានកន្លែងមិនសមរម្យចឹងហើយក្មេងក្រោមអាយុ18ចុះក្រោមហាមមើល🙏😊❤️