ភាគ1

133 7 0
                                    

នៅក្នុងវិមានដ៏ធំហិមាមួយកន្លែង នៅទីនេះគឺមានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលរស់នៅ គឺម្នាក់ជាម្ចាស់វិមាននិងម្នាក់ទៀតជាអ្នកបម្រើ ។ តើអ្នកទាំងអស់កំពុងគិតថាអ្នកបម្រើម្នាក់នោះជាមនុស្សស្រីតើមែនទេបើអ្នកទាំងអស់គ្នាកំពុងគិតបែបនេះគឺខុសស្រឡះហើយព្រោះថាអ្នកបម្រើម្នាក់នោះគេគឺជាមនុស្សប្រុសនោះទេតែម្ចាស់វិមានមួយនេះក៏ជាមនុស្សប្រុសដែរ។

រហ័សនាមនៃម្ចាស់វិមាននេះគឺ វ៉ាង អុីបូ រីខូយ៍សាយឌិន ក្នុងវ័យ33ឆ្នាំ ជាមហាសេដ្ឋីលំដាប់ពិភពលោកគេគ្មានបងប្អូនទេព្រោះតែនាយជាកូនទោលក្នុងគ្រួសាចំណែកប៉ាម៉ាក់គេវិញពួកគាត់គឺរស់នៅក្រៅប្រទេសឯណោះ។ ចរឹករបស់ម្ចាស់វិមានមួយនេះ គឺឃោឃៅ ផ្ដាច់ការ យល់តែចិត្តខ្លួនឯង  ជាមនុស្សមានៈ និងឯករាជ្យបំផុត។

ចំណែកឯក្មេងល្អិតដែរត្រូវនៅបម្រើប្រុសម្នាក់នេះវិញគេមានឈ្មោះ ស៊ាវចាន់ យូរីសៃ ជាកូនមហាសេដ្ឋីមួយរូបដូចគ្នា គ្រួសាគេមានបងប្អូន2អ្នកគឺ ស៊ាវជីង យូរីសៃ ជាកូនប្រុសច្បងក្នុងគ្រួសាមានវ័យ38ឆ្នាំជាអគ្គនាយកក្រុមហ៊ុនផលិតឡាន នាឡិកានិងគ្រឿងពេជ្យផងដែរ។ ចរឹកមឺងម៉ាត់ ម៉ដចត់ មិនចូលចិត្តនិយាយច្រើន មុខមាំ ចិត្តដាច់។ ចំណែក ស៊ាវចាន់ យូរីសៃគេមានអាយុ25ឆ្នាំជាកូនពៅក្នុងគ្រួសា គេមានចរឹកស្លូតបូត រួសរាយរាក់ទាក់ ចូលចិត្តមើលមនុស្សក្នុងផ្លូវល្អ ជាមនុស្សអោយតម្លៃអ្នកដទៃ និងគួអោយស្រឡាញ់។

ដើមហេតុដែលធ្វើឱ្យគេមកជាប់ឃាំងក្នុងវិមានដ៏សែនអាប់អួលមួយនេះព្រោះតែកាលពីប៉ុន្មានថ្ងៃមុនក្រុមគ្រួសាររបស់គេទើបតែមកពីក្រៅប្រទេស អុីបូនាយក៏នៅទីនោះដែរបន្ទាប់ពីបានឃើញនូវសម្រស់ដ៏សែនល្អផូផង់របស់ស៊ាវចាន់ហើយធ្វើឱ្យនាយកើតចិត្តចង់បានរូបគេជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់នាយ ដូច្នេះហើយទើបនាយបានឱ្យកូនចៅរបស់ខ្លួនទៅចាប់យកគេមកដាក់វិមានខ្លួន ហើយគេក៏មិនអាចចេញទៅវិញបានព្រោះត្រូវម្ចាស់វិមាននេះឃុំគេទុកធ្វើជាអ្នកបម្រើកម្មសិទ្ធិរបស់ខ្លួន។ នៅជាមួយនាយម្ដងក៏ល្អដាក់គេម្ដងក៏អាក្រក់ដាក់គេពេលខ្លះគេមិនបានធ្វើអ្វីផងក៏នាយវាយធ្វើបាបគេដែរ មើលយូរៗទៅនាយដូចជាមនុស្សមានបញ្ហាសតិអារម្មណ៍អញ្ចឹង។

អ្នកបម្រើកំពូលស្នេហ៍Where stories live. Discover now