គំនុំការគុំគួនការសងសឹកវាមិនបានផ្ដល់ផលល្អឡើយ វាមានតែបាត់បង់តែប៉ុណ្ណោះបើយើងអាចចេះហាមចិត្តខ្លួនឯងបានវាគឺជារឿងល្អណាស់សម្រាប់ជីវិតយើង។សងសឹកហើយបានអ្វីមកវិញសងសឹកហើយតើមនុស្សស្លាប់អាចយល់ឡើងវិញបានឬទេចម្លើយគឺអត់ទេ។ចុះបើយើងជ្រើសរើសបំភ្លេចអតីតកាលហើយធ្វើរឿងបច្ចុប្បន្នឲ្យតែល្អវាមិនប្រសើជាងទេហេស?
(យើងគួរធ្វើយ៉ាងម៉េចចំពោះឯងល្អទៅ)
(បញ្ច្រកថ្នាំសម្លាប់ឯងល្អទេ?) ទេៗវាដូចជាងាយពេកហើយសម្រាប់មនុស្សដូចជាឯង
(យើងគួរតែធ្វើទារុណកម្មឲ្យឯងឈឺចាប់វេទនារស់ពិបាកជាងស្លាប់ល្អជាង)
(ហ្គេមកំពុងតែចាប់ផ្ដើមហើយ )
(ភឹប) ភ្លាមនោះអ្នកដែលកំពុងសន្លប់កមិនដឹងអីស្រាប់តែដឹងខ្លួនហើយចាប់ទាញដៃរបស់គេអោយដួលទៅលើពូកនិងទ្រោបពីលើគេទៀតផង
(មិចក៏ឯងមិនស្រវឹង? ) ចម្ងល់ជាច្រើនបានចោទសួរនៅក្នុងខួរក្បាលរបស់គេមិញនេះគេឃើញច្បាស់ណាស់ថានាយសន្លប់ស្ដូកស្ដឹងតើមិចក៏ពេលនេះបែជាធម្មតាវិញចឹង?
(ឆ្ងល់មែនទេ? ) ពេលនេះល្បិចប៉ះល្បិចហើយមនុស្សដូចជាគេមិនដែលទៅចេញល្បិចអ្នកណានោះទេ
(អូនគិតរឺថាល្បិចរាក់ៗរបស់អូនអាចបោកបងបាននោះក្មេងតូច)
(អាចង្រៃយ៍លែងយើង លែងវើយ)
(អូនកំពុងយល់ច្រឡំលើបងហើយបងមិនសម្លាប់គ្រួសាអូនទេ)
(ឃាតករវាមិនដែលសារភាពថាវាជាឃាតករនោះទេ)រាងតូចតបបណ្ដើរប្រឹងរើខ្លួនបណ្ដើរ
(មិញឈិនបងដឹងថាសម្ដីរបស់បងអូនមិនស្ដាប់ទេ ប៉ុន្តែបងចង់ឱ្យអូនស្ដាប់ការបកស្រាយរបស់បងសិនតើបានទេ)
(ទេយើងមិនចង់ស្ដាប់ឆាប់លែងយើងភ្លាម )គេនិយាយបណ្ដើរប្រឹងរើបណ្ដើរស្ដាប់អញ្ចឹងគេមានកម្លាំងទន់ខ្សោយណាស់មិចនឹងអាចយកឈ្នះកម្លាំងរបស់អ្នកខាងលើបានទៅ
(បងដឹងថាអូនកំពុងខឹងបងទោះបងបកស្រាយទៅក៏អូនមិនស្ដាប់ដែរ)
(អាឃាតកយើងនឹងសម្លាប់ឯង)
(មិញឈិនអូនចិត្តត្រជាក់សិនទៅ)
