កាលៈទេសៈមួយនេះវាពិតជាពិបាកសម្រេចចិត្តខ្លាំងណាស់បើជាអ្នកតើអ្នកនឹងជ្រើសរើសឆ្លើយបដិសេដរឺក៏យល់ព្រមដែរ? រឿងជីវិតគូគឺជារឿងធំបំផុតក្នុងជីវិតមនុស្សម្នាក់ៗអញ្ចឹងហើយមុនសម្រេចចិត្តយើងតែគិតអោយបានម៉តចត់បំផុតទផបជាការប្រសើរព្រោះមនុស្សមិនមែនចេះតែការក៏ការហើយលែងលះនោះឯណាគឺត្រូវប្រើជីវិតរួមគ្នាអស់មួយជីវិតឯណោះ។
(អូនយល់ព្រមធ្វើជាកូនក្រមុំបងទេចាន់?)
(គឺខ្ញុំៗ )
(បានបងយល់ដែរអូនព្រមនៅជាមួយបងរាល់ថ្ងៃព្រោះតែអូនអាណិតបងប៉ុណ្ណោះត្រូវទេ?)
(គឺមិនមែនអញ្ចឹងទេ)
(បងដឹងថារាល់ថ្ងៃនេះអូនធុញថប់នឹងបងណាស់ហើយមិនអីទេបងនឹងបញ្ជូនទៅកន្លែងរបស់អូនវិញអូនកុំបារម្ភអីអូនជិតមានសេរីភាពវិញហើយ) ទោះបីជាដឹងថាការដោះលែងគេទៅធ្វើអោយនាយឈឺចាប់ខ្លាំងប៉ុណ្ណាក៏ដោយក៏គេព្រមធ្វើ នាយមិនអាចឃាត់ឃាំងគេអោយនៅជាមួយនាយបានរហូតនោះទេព្រោះនាយអាចឃាត់កាយគេបានតែក៏មិនអាចឃាត់ចិត្តគេបានដដែរចឹងហើយវាក៏គ្មានប្រយោជន៍អ្វីដដែរក្នុងការឃុំគេអោយនៅជាមួយនាយនោះដែរ
(លោកម្ចាស់)
(បងមិនអីទេ បងអាចទ្រាំបាន)
(លោកម្ចាស់ជាមនុស្សបែបនេះហើយចូលចិត្តអឺអើតែឯងគិតតែឯង និយាយតែឯង លោកម្ចាស់ដឹងបានយ៉ាងមិចថាខ្ញុំមិនស្រឡាញ់លោកម្ចាស់? ដឹងយ៉ាងមិចថាខ្ញុំបដិសេដ?)
(ព្រោះអូនមិនឆ្លើយតបបងនោះអី ប៉ុណ្ណឹងបងអាចយល់ហើយ)
(លោកម្ចាស់ឆ្គួត ខ្ញុំស្រឡាញ់លិកម្ចាស់លោកម្ចាស់លឺទេ?)
(អូននិយាយថាយ៉ាងមិចមិញនេះចាន់?)
(ប្រាប់ថាខ្ញុំស្រឡាញ់លោកម្ចាស់ណាស់លឺទេ)
(ព ពិតមែនហេស)
(បាទ)
(អញ្ចឹងរៀបការជាមួយបងណា)
(បាទ)
(យ៉េៗ ទីបំផុតខ្ញុំមានប្រពន្ធហើយ)
(អឺយលោកម្ចាស់ធ្វើបែបនេះខ្ញុំវិលមុខណាស់ )
(សំទោសៗមកពីបងសប្បាយចិត្តពេកនឹងណា)