ជីវិតមនុស្សគឺបែបនេះឯងមានសុខក៏ត្រូវតែមានក្ដីទុកដូចគ្នាដែរ ទន្ទឹងនឹងដំណឹងល្អក៏មានដំណឹងអាក្រក់ដូចគ្នា។ មិញឈិនមានផ្ទៃពោះ ស៊ាវជីងរួចផុតគ្រោះថ្នាក់វាជារឿងល្អផ្ទួនៗ តែវាក៏មានរឿងអាក្រក់ដែរព្រោះថារាងក្រាស់បានបាត់បងការចងចាំហើយ។
<លោកជាអ្នកណា?>
<នេះបងមិនចាំអូនទេឬ?>
<អត់ទេ>
<អូនគឺមិញឈិននោះអី>
<មិញឈិនណាខ្ញុំមិនស្គាល់ទេ>
<ហឹកៗ ហេតុអ្វីក៏បងភ្លេចអូនទៅវិញអូនខំរងចាំបងដឹងខ្លួនវិញតែមិចក៏បងភ្លេចអូនទៅវិញ?>
<ន៎ែកុំចូលមកជិតខ្ញុំ>
<ហឹក នេះអូនមិញឈិនណា>
<ប្រាប់ហើយថាមិនស្គាល់ចេញទៅ>នាយមិនបាននិយាយតែមាត់ទេថែមទាំងបានរុញកាយល្អិតមួយទំហឹងទៀតផង
<ហឹកៗ>
<បងប្រុស>តែក៏សំណាងល្អដែរអុីបូនាយបានទៅជួយបងប្រុសគេទាន់ពេល
<ហឹកៗ កុំដេញអូនចេញអីណាអូនសុំអង្វរ>
<អុីបូបងនាំបងថ្លៃចេញសិនទៅ>
<តែ>
<មិនអីទេចាំអូននិយាយជាមួយគាត់ខ្លួនឯង>
<បាទក៏បានដែរ>
<តោះបងប្រុសយើងទៅក្រៅសិនទៅ>
<ហឹកៗៗតែអុីបូ>
<ទុកអោយបងប្អូនគេនិយាយគ្នាសិនទៅបងប្រុសចាំមករកគាត់ពេលក្រោយទៀតក៏បានដែរនៅពេលនេះក៏អត់ប្រយោជន៍ដែរ>
<ហឹក ក៏បានដែរ>
<តោះយើង>
<ឈប់សម្ដែងបានហើយ>ក្រោយពីឃើញពីរនាក់បងប្អូនគេចេញទៅបាត់ចាន់ក៏និយាយឡើង
<ចាន់និយាយពីអីបងមិនយល់>អ្នកជាបងក៏ប្រឹងធ្វើជាសម្ដែងបន្តទៀតទងដែរដឹងហើយថាប្អូនគេចង់មានន័យពីអ្វី
<ខ្ញុំជាប្អូនបងហេតុអ្វីក៏ខ្ញុំមិនដឹងចរិតរបស់បងនោះដែលបងនិយាយមកអម្បាញ់មិញនេះជាការសម្ដែងប៉ុណ្ណោះខ្ញុំមើលដឹង>មែនហើយចាន់គេមើលដឹងតាំងពីដំបូងថាបងប្រុសគេគ្រាន់តែនិយាយកុហកប៉ុណ្ណោះព្រោះគ្រូពេទ្យបានប្រាប់គេច្បាស់ហើយថានាយមិនបានប៉ះទង្គិចខួរក្បាលដល់ថ្នាក់ត្រូវបាត់បង់ការចងចាំទេ
